អាការខ្យល់គរ ( Syncope) បណ្ដាលមកពីការធ្លាក់ចុះនៃលំហូរចរន្តឈាមទៅកាន់ខួរក្បាល សម្ពាធបេះដូង និងបរិមាណឈាមញែកទៅគ្រប់សារពាង្គកាយមានការថយចុះ។ ដោយយោងទៅតាមប្រភព clevelandclinic.org បានលើកឡើងថា ការកកើតជំងឺនេះ ប៉ះពាល់មកពីស្ថានភាពមួយចំនួនដូចជា៖ ខ្វះជាតិទឹកក្នុងខ្លួន ហេវហត់អស់កម្លាំង អារម្មណ៍តានតឹង (ភ័យខ្លាច ឬថប់អារម្មណ៍) ស្ថិតនៅក្នុងទីកន្លែងដែលមានបរិយាកាសអាប់អួ ឬឈឺចាប់ដោយសារជំងឺផ្សេងៗជាដើម។
ជាមួយនឹងអាការខ្យល់គរ អាចបង្កឱ្យមានរោគសញ្ញាមួយចំនួនដូចជា ស្រវាំងភ្នែក វិលមុខ ងងឺតមុខ អស់កម្លាំងបាត់បង់ជំហរ ទឹកមុខស្លេកស្លាំង បែកញើស ឈឺក្បាល... អាចធ្វើឱ្យដួលសន្លប់ភ្លាមៗតែម្តង។
អាស្រ័យហេតុនេះ ប្រសិនបើពុំមានការជួយសង្រ្គោះឱ្យបានទាន់ពេលវេលាទេ អ្នកជំងឺអាចនឹងមានបញ្ហាធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិត។ ខាងក្រោមនេះដែរ ជាវិធីជួយសង្គ្រោះបឋមទៅដល់អ្នកមានបញ្ហាខ្យល់គរ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយយោងបន្ថែមទៅប្រភព betterhealth.vic.gov.au ៖
១. ករណីខ្យល់គរតែនៅដឹងខ្លួន
-ទម្រេតខ្លួនអ្នកជំងឺលើផ្ទៃរាប ដាក់កល់ជើងឱ្យខ្ពស់ជាក្បាល ដើម្បីចរន្តឈាមហូរទៅដល់ខួរក្បាលបានគ្រប់គ្រាន់
-ប្រសិនបើពុំមានកន្លែងសម្រាប់ដាក់ឱ្យទម្រេតទេ ត្រូវឱ្យអ្នកជំងឺអង្គុយនៅលើកៅអី ឱនក្បាលចុះទៅចន្លោះក្បាលជង្គង់
-កុំព្យាយាមនាំគ្នាឈរបាំងជិតអ្នកជំងឺដែលបណ្ដាលជាបរិយាកាសថប់លើសដើម (កង្វះអុកស៊ីសែនក្នុងបរិយាកាស) និងជួយបក់ឱ្យអ្នកជំងឺទទួលបានខ្យល់គ្រប់គ្រាន់
- បន្ធូរការស្លៀកពាក់ ជាពិសេសសម្រាប់ស្ត្រី ដែលពាក់អាវរឹបតឹងនៅត្រង់បរិវេណទ្រូង និងពាក់របស់រឹបកដៃ
- តេហៅឡានពេទ្យជាបន្ទាន់
២. ករណីខ្យល់គរដល់សន្លប់
-តេហៅឡានពេទ្យជាបន្ទាន់
-ពិនិត្យស្ថានការណ៍អ្នកជំងឺដូចជា ស្ទង់ជីពចរ ដណ្ហើម
-ដាក់អ្នកជំងឺឱ្យដេកចំហៀងខ្លួនក្នុងទម្រង់ដូចរូបភាពខាងក្រោម៖