កីឡា
រកឃើញចំណុចពិសេស១នៃគម្ពីតូរ៉ាធ្វើឲ្យជនជាតិជ្វីហ្វ មានខួរក្បាលវៃឆ្លាត និងមានសុខភាពល្អ
Tror Sopheap
September 23 2020
2.2 K views

មានមនុស្សជាច្រើនបានដឹងថា ជនជាតិជ្វីហ្វ ជាអ្នកពូកែខាងធ្វើជំនួញ តែពេលនេះ អ្នកមកដឹងពីច្បាប់ក្នុងគម្ពីតូរ៉ា វាជាផ្នែកមួយនិយាយពីការថែទាំសុខភាពរបស់ជនជាតិជ្វីហ្វ ដែលធ្វើឱ្យពួកគេមានសុខភាពល្អ តើគម្ពីនេះបាននិយាយអ្វីខ្លះ?

ពេលមនុស្សមានសុខភាពល្អ អ្នកធ្វើកិច្ចការអ្វីមួយ ក៏បានផលល្អដែរ។ ដូចច្បាប់ក្នុងគម្ពីតូរ៉ាបាននិយាយថា “ការរក្សារាងកាយឱ្យរឹងមាំ អ្នកត្រូវដើរតាមផ្លូវរបស់ព្រះ គ្មានមនុស្សណាម្នាក់មានជំងឺ មានអារម្មណ៍ចង់ចេះ ចង់ដឹង ឬធ្វើកិច្ចការបានល្អនោះទេ វាមិនអាចទេ។ អ្នកត្រូវបង្កើតទម្លាប់ល្អៗ (អាហារល្អ និងការហាត់ប្រាណ) ធ្វើឱ្យសុខភាពអ្នករឹងមាំ ហើយអ្នកត្រូវជៀសវាងអាហារណាមានការបំផ្លាញសុខភាពរបស់អ្នក។” ការមានវិបត្តិសុខភាព មកពីអ្នកមិនចេះថែរក្សាសុខភាពឱ្យបានល្អ ខ្ជិលហាត់ប្រាណ ហូបអាហារសម្បូរជាតិខ្លាញ់ និងផឹកស្រា...។

អ្នកត្រូវចេះយកចិត្តដាក់ និងប្រឹងឱ្យអស់ឱ្យពីសមត្ថភាព ដើម្បីរក្សាសុខភាពរាងកាយ និងផ្លូវចិត្តឱ្យល្អ។ ចំពោះជនជាតិអាមេរិក ដែលមិនបានរក្សាសុខភាព ធ្វើឱ្យមានភាពធាត់ ៤០% ហើយចំណាយ ១៤៧ ពាន់លានដុល្លារក្នុងការថែទាំការធាត់នេះរយៈពេលមួយឆ្នាំ។ ជនជាតិអ៊ីស្រាអែល សុខភាពជារឿងសំខាន់ខ្លាំងណាស់ ហើយជនជាតិនេះ បានជាប់លេខ១០ ជាប្រទេសមានសុខភាពល្អជាងគេ។

គោលការណ៍ហូបអាហារ និងការហាត់ប្រាណ

ជនជាតិជ្វីហ្វតែងមានទម្លាប់ញ៉ាំអាហារ និងការហាត់ប្រាណ តាមគម្ពីតូរ៉ាបានកំណត់ថា “ ពេលអ្នកញ៉ាំអាហារ និងការហាត់ប្រាណ អ្នកត្រូវតែមានមានភាពរីករាយ” ពេលអ្នកញ៉ាំអាហារ អ្នកត្រូវមានអារម្មណ៍ពេញចិត្តនឹងរាងកាយ និងសប្បាយចិត្ត វាជួយដល់ការរំលាយអាហារបានល្អ ។ ពេលអ្នកធ្វើលំហាត់ប្រាណ អ្នកត្រូវប្រាកដថា រាងកាយរបស់អ្នក បានធ្វើចលនារៀងរាល់ថ្ងៃ។

នៅក្នុងគម្ពីតូរ៉ាបាននិយាយថា “បើអ្នកចង់ដឹងថា ការធ្វើលំហាត់ល្អ អ្នកត្រូវស្តាប់រាងកាយរបស់អ្នក វាល្អ គឺអ្នកបានដកដង្ហើមកាន់តែជ្រៅ និងបែកញើស មានអារម្មណ៍សប្បាយ។ តែវាមិនល្អទេ ពេលអ្នកគ្មានអារម្មណ៍នឹងការហាត់ប្រាណ។” បើអ្នកគ្មានអារម្មណ៍រីករាយទាំងការញ៉ាំ និងទាំងការហាត់ប្រាណ វាមិនល្អចំពោះសុខភាពរបស់អ្នកទេ។ ពីព្រោះទឹកមុខរបស់អ្នក ជាអ្នកបញ្ជាក់ពីអាម្មណ៍ខាងក្នុង។ លោក Maimonides និយាយថា “ល្បែងបាល់ គឺជាលំហាត់ប្រាណមួយដែលល្អបំផុតសម្រាប់សុខភាពផ្លូវចិត្ត និងផ្លូវកាយ។”

ការរស់នៅមានសុខភាពល្អ អ្នកត្រូវអនុវត្ដតាមវិធី ៦ យ៉ាងរបស់ Maimonides ដើម្បីជួយគ្រប់គ្រងស្ត្រេស ដើម្បីបង្កើនកម្លាំងចិត្ត និងកាយមានដូចជា៖

១. ផឹកស្រាក្នុងកម្រិតមធ្យម

២- បរិភោគអាហារមានសុខភាពល្អ និងមានរបៀបរៀបរយត្រឹមត្រូវក្នុងការរស់នៅ

៣. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

៤. ធ្វើអោយប្រសើរឡើងនូវស្ថានភាពបេះដូងអាក្រក់

៥. គ្រប់គ្រងកំហឹង

៦. សប្បាយចិត្ត

បើនិយាយពីការថែរក្សាសុខភាពរបស់ជនជាតិជ្វីហ្វ មានការផ្តោតទៅលើសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ ពេលទាំងពីនេះគ្មានភាពស្មើរគ្នា បញ្ហានឹងកើតឡើងមិនខាន។ ពេលអ្នកមានអារម្មណ៍ផ្លូវចិត្តមិនល្អ វាធ្វើប៉ះពាល់ដល់រាងកាយ។ ពេលរាងកាយមានជំងឺធាត់ និងមានជំងឺផ្សេង សុខភាពផ្លូវចិត្តក៏មានល្អដូចគ្នាដែរ។ នេះជាកត្តាសំខាន់ ក្នុងការរស់នៅរបស់យើង ត្រូវចេះថែរក្សាសុខភាពល្អទាំងពីរ។

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2417

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារMarch 5 2025
លាហើយខ្លាញ់! បន្លែផ្លែឈើទាំង៤ ពូកែកម្ចាត់ខ្លាញ់សម្រេកគីឡូ
#ចិត្តសាស្ត្រMarch 5 2025
៣ផ្នត់គំនិតពេលព្រឹក ពង្រឹងចិត្តឱ្យមាំ ពង្រីកចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ
#អាហារMarch 4 2025
ញ៉ាំបន្លែ និងផ្លែឈើទិព្វទាំង៤ មានសមត្ថភាពការពារជំងឺមហារីកជាមុន
#កុមារMarch 4 2025
អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
#អត្ថបទ PRMarch 3 2025
អស្ចារ្យមែន! អាថ៌កំបាំងទាំង៤ អ្នកញ៉ាំ Chocolate ជួយប៉ូវសុខភាព ការពារជំងឺច្រើន
#អត្ថបទ PRMarch 3 2025
SPEC Bio Laboratory Co, Ltd គឺក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia