អត្ថបទ PR
SPEC Bio Laboratory Co, Ltd គឺក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ នៅកម្ពុជា
Thida Pet
March 3 2025
109 views

    SPEC Bio Laboratory Co, Ltd គឺជាក្រុមហ៊ុនប្រឹក្សាយោបល់អំពីអនាម័យម្ហូបអាហារ និងវិភាគមីក្រូសាស្រ្តម្ហូបអាហារដែលបង្កើតឡើងដោយក្រុមហ៊ុន SPEC Bio Laboratory inc មកពីប្រទេសជប៉ុន បានបើកដំណើរការតាំងពីឆ្នាំ ១៩៧០មកម្ល៉េះ ។ ហើយឥឡូវនេះ SPEC Bio Laboratory inc មានមូលដ្ឋានធំនៅប្រទេសជប៉ុន បានមក បើកដំណើរនៅក្នុងប្រទេសកម្ពុជាផងដែរ មានឈ្មោះថា SPEC Bio Laboratory Co, Ltd  

    ជាការពិតណាស់ ជប៉ុ​នគឺជាប្រទេសមួយមានការជឿនលឿនខ្លាំងមែនទែន លើវិស័យម្ហូបអាហារ  ម្ហូបដែលផលិតចេញមក ត្រូវបានត្រួតពិនិត្យត្រឹមត្រូវមានស្ដង់ដាខ្ពស់ ញុំាហើយមិនបង្កជាផលប៉ះពាល់ដល់សុខភាពរបស់ប្រជាជនគេនោះទេ មិនថាបន្លែផ្លែឈើ​ ត្រីសាច់ ម្ហូបអាហារផ្សេងៗឱ្យតែចេញមកពីប្រទេសជប៉ុន គឺត្រូវបានទទួលស្គាល់  និងឱ្យតម្លៃខ្ពស់់ខ្លាំងបំផុត។ ដោយសារតែគេដឹងថា ម្ហូបអាហារ របស់របរដែលចេញពីជប៉ុនគឺមានស្ដង់ដា មានការតេស្ត គុណភាព វាយតម្លៃសុវត្ថិភាពចំណីអាហារ មុននឹងដាក់ចេញឱ្យប្រជាជនគេញុំា និងលក់ចេញមកក្រៅប្រទេស។

ចំពោះមូលហេតុម្ហូបអាហារជប៉ុនមានស្តង់ដា មានសុវត្ថិភាពខ្ពស់ នេះដោយសារតែជប៉ុន គឺមានការរីកចម្រើនខ្លាំងមែនទែន លើការតេស្ដ ការវាយតម្លៃ​ សុវត្ថិភាពអាហារ ទើបធ្វើឱ្យម្ហូបអាហារចេញមកគឺមានស្ដង់ដា មិនបង្កគ្រោះថ្នាក់ បង្កជាជំងឺដល់អ្នកញុំានោះទេ មានតែជួយសុខភាពនេះ។ នេះហើយគឺជាអ្វីដែលកម្ពុជាយើងចង់បានដូចគ្នា។

ជាក់ស្ដែង នៅកម្ពុជាយើងឥឡូវនេះ ក៏មិនអន់ដែរ យើងមានក្រុមហ៊ុម មួយមកពីប្រទេសជប៉ុន បានមកបើកដំណើរការនៅក្នុងប្រទេសកម្ពុជាយើង មានអ្នកជំនាញច្បាស់លាស់ទាក់ទងនឹងអាហារ គឺក្រុមហ៊ុន SPEC Bio Laboratory Co, Ltd គឺជាក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនៅកម្ពុជាយើង។ ដើម្បីលើកស្ទួយវិស័យសុវត្ថិភាពចំណីអាហារនៅកម្ពុជាយើង វាយតម្លៃ គុណភាពអាហារ តេស្តត្រួតពិនិត្យមើលសារធាតុ បង្កគ្រោះថ្នាក់នៅក្នុងអាហារ ដែលអាចជួយប្រជាជនកម្ពុជាយើងបានច្រើនខ្លាំងបំផុត ដើម្បីបង្កើនការយល់ដឹងពីគុណភាពអាហារមុននឹងញុំា និងចេះទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវជាដើម។

    ខាងក្រោមនេះគឺជាសកម្មភាពធំៗរបស់ SPEC Bio Laboratory Co, Ltd បានធ្វើការ សហការជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»  នៅក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ ។

-នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរពិសោធន៍ SPEC ក៏បានរៀចំសិក្ខាសិលា មួយស្ដីអំពី«មូលដ្ឋានគ្រឹះនៃសុវត្ថិភាពម្ហូបអាហារផ្អែកតាមគោលការណ៍ HACCP » បានធ្វើការ សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ។ នៅក្រោមអធិបតីភាព ឯកឧត្តម ឌឹង ថេង អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់រ បស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំនិងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប. និងតំណាងផ្សារទំនើបនិងម៉ាតលក់ផលិតផលម្ហូបអាហារ សរុបចំនួនប្រមាណ ៥០រូប។

គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលាមួយស្ដីអំពី«មូលដ្ឋានគ្រឹះនៃសុវត្ថិភាពម្ហូបអាហារផ្អែកតាមគោលការណ៍ HACCP » គឺដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ ជូនដល់សិក្ខាកាម ដើម្បីយកទៅអនុវត្តនៅតាមគ្រឹះស្ថានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការការពារផលិតផលអាហារកុំឱ្យបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ​ ហេីយក៏ដូចជាការអភិវឌ្ឍន៏វិស័យម្ហូបអាហារក្នុងស្រុក។

-នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរពិសោធន៍ SPEC សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការវាយតម្លៃពីប្រសិទ្ធភាពនៃគោលការណ៍ HACCP ដើម្បីបង្កើនការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា» ក្រោមអធិបតីភាព លោក​ ស៉ិន​ ស៉ីដេត អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ។ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនផងដែរ។ សម្រាប់បងប្អូនដែលមិនទាន់បានស្គាល់ច្បាស់ថាអ្វីគឺជា SPEC គឺជាក្រុមហ៊ុនប្រឹក្សាយោបល់អំពីអនាម័យម្ហូបអាហារ និងវិភាគមីក្រូសាស្រ្តម្ហូបអាហារ។ ដែលមានការទទួលស្គាល់ពីក្រសួងពាកព័ន្ធ បន្ថែមលើសពីនេះ SPEC គឺបានចូលរូបសកម្មភាពយ៉ាងធំ ក្នុងការជួយក្រសួងពាក់ព័ន្ធទាក់នឹងការ បង្កើនការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា តាមរយៈការបង្រៀន ជូនដល់សិង្ខាកាម  ផ្សារទំនើប ម៉ាត ឱ្យដឹងពីរបៀបនៃការគ្រប់គ្រងចំណីងាហារឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ជូនដល់បងប្អូនអ្នកញុំាប្រចាំថ្ងៃ ដើម្បីចៀសវាងបញ្ហាសុខភាពណាមួយកើតមានឡើងមក។

១១៣១១៤១១២១១៥

១១៧

ដោយឡែកនៅក្នុងក្រុមហ៊ុន SPEC Bio Laboratory Co, Ltd គឺមានសេវាកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាយើង មានដូចខាងក្រោមនេះ៖

-HACCP Consultancy

-Preparation of HACCP Documents

-HACCP Training and Certification (Issued by JHTC, accredited internstionally)

-Performance Analysis on Food Microbiological

ជាចុងក្រោយ យើងសង្ឃឹមថាក្រុមហ៊ុន  SPEC Bio Laboratory Co, Ltd ជាក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​នៅកម្ពុជា នឹងនៅតែបន្ដ សកម្មភាព ជួយលើកកម្ពស់សុវត្ថិភាព ចំណីអាហារនៅកម្ពុជាឱ្យកាន់តែច្រើនជាងនេះបន្ដទៀត ៕

សម្រាប់បងប្អូនចង់ប្រឹក្សាទាក់ទងនឹង ការធ្វើតេស្ត ការវាយតម្លៃសុវត្ថិភាពចំណីអាហារ អាចទាក់ទងទៅកាន់ផេក https://www.facebook.com/specbiolab

Telegram 071 347 7799

 

 

 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទទាក់ទង

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
24 views

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
264 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
Sreymom Cha
March 20 2026
110 views

#អត្ថបទ PR

តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង
Daneth Mech
March 10 2026
254 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ #GivetoGain៖ ហេតុអ្វីបានជាការថែទាំសុខភាពខ្លួនឯង គឺជាកាតព្វកិច្ចដែលអ្នកមិនគួរមើលរំលង?
Sreymom Cha
March 8 2026
36 views

#អត្ថបទ PR

អត្តសញ្ញាណនៃ «ជំនួយការ» ទឹកលាងចានថ្មី ដែលជួយឱ្យអ្នកនាង សិទ្ធី នីកា លេចធ្លោក្នុងតួនាទីជាស្ត្រីមេផ្ទះ ត្រូវបានបង្ហាញឱ្យដឹង
Daneth Mech
February 26 2026
296 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
4 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
4 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
1.1 K views
អត្ថបទថ្មីៗ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia