ចិត្តសាស្ត្រ
៣ផ្នត់គំនិតពេលព្រឹក ពង្រឹងចិត្តឱ្យមាំ ពង្រីកចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ

មានពាក្យមួយពោលថា អារម្មណ៍ពេលព្រឹករបស់អ្នកកំណត់វាសនានៃក្តីសុខរបស់អ្នក។ បើតាមខ្សែចិនវិញជាអ្នករកស៊ី គេហាមណាស់គឺហាមខឹង និងអារម្មណ៍អត់ល្អទាំងឡាយ ព្រោះវាកាត់ហេងក្នុងការរកស៊ីពេញមួយថ្ងៃអាចលក់ដូរមិនសូវដាច់ជាដើម។ ដូច្នេះហើយ! ចូរអ្នកប្រើជីវិតនេះឱ្យរីករាយ តាមវិធីគិតទាំង ៣នេះ៖

១. ចូរគិតថា ខ្លួនអ្នកអស្ចារ្យ៖ តាមព្រះពុទ្ធបានសម្តែងថា “រាល់ព្រឹកអ្នកតែងកើតមកជាថ្មីម្តងទៀតជានិច្ច។ អ្វី​ដែលអ្នក​ធ្វើ​ថ្ងៃ​នេះ​​ជា​អ្វី​ដែល​សំខាន់​បំផុត។ ហើយសត្រូវធំបំផុតរបស់អ្នកគឺការគិតរបស់អ្នក។ ចូរអ្នកបង្ហាត់ការគិតឱ្យបានល្អ ជីវិតរបស់អ្នកអាចមើលឃើញរឿងល្អៗ លោកនេះ”។ មានសំណួរមួយបានដាស់អារម្មណ៍អ្នកបន្តិចថា តើអ្នកដឹងថា ក្នុងមួយយប់មានមនុស្សមិនតិចទេមិនអាចឃើញពន្លឺព្រះអាទិត្យម្តងទៀត តែអ្នកបានភ្ញាកក់ឃើញពន្លឺព្រះអាទិត្យ ជួបជុំគ្រួសារមានក្តីសុខ។ អ្នកឃើញទេ! ជីវិតរបស់អ្នកគឺអស្ចារ្យណាស់។

២. អ្នកជាម្ចាស់លើអារម្មណ៍៖ មានមនុស្សច្រើនណាស់ តែងមានអារម្មណ៍ថា ខ្លួនមិនសប្បាយចិត្តសោះពេលព្រឹកនេះ។ នេះជាការបញ្ជាក់ថា គេជាទាសកររបស់អ្នកអារម្មណ៍ហើយ។ អ្នកត្រូវចាំថា កុំរងចាំមានអារម្មណ៍ល្អ អ្នកត្រូវតែបង្កើតអារម្មណ៍ល្អឱ្យកើតឡើងតាមរយៈ ការគិតវិជ្ជមានដើម្បីស្រូបរឿងល្អៗ ការអានសៀវភៅពេលព្រឹកដើម្បីប្តូរគំនិតមិនល្អមកជាគំនិតល្អអារម្មណ៍រីករាយ និងធ្វើសមាធិដើម្បីអារម្មណ៍មានលំនឹង ឬលុបបំបាត់បញ្ហាពេលព្រឹក ហើយអ្នកនឹងធ្វើជាម្ចាស់លើវាបានជាមិនខានឡើយ។ សរុបមកគឺថា ចូរអ្នកធ្វើការប្តូរអារម្មណ៍ដោយខ្លួនឯង កុំដេករងចាំអារម្មណ៍ល្អកើតឡើង ទើបជីវិតរបស់អ្នកមានក្តីសុខ។

៣. អ្នកត្រូវគិតថា ថ្ងៃថ្មី៖ តាមសារព័ត៌មាន Entrepreneur បានចុះផ្សាយថា “ពេលអ្នកភ្ញាក់ពីគេង អ្នកត្រូវស្រមៃគិតថា ថ្ងៃនេះជាថ្ងៃថ្មី ឱ្យរឿងអាក្រក់ៗ វាធ្វើដំណើរទៅតាមអតីតកាលទៅចុះ។ ហើយជារៀងរាល់ព្រឹក ជាការចាប់ផ្តើមជីវិតថ្មី ជាឱកាសល្អ ដើម្បីឆ្ពោះទៅមុខ ហើយជីវិតរបស់អ្នកដែលផ្តល់ដោយឪពុកម្តាយជាជីវិតដែលមានតម្លៃណាស់...​ ពាក្យទាំងនេះធ្វើឱ្យមានអារម្មណ៍របស់អ្នកមានក្តីសុខ។ អ្នកចាំថា គិតល្អ អារម្មណ៍ល្អ។

ឥឡូវនេះ! សាកអ្នកស្រមៃពាក្យលើកទឹកចិត្តល្អៗ ត្រឹមតែ ៣ ទៅ៥នាទី ហើយចាំក្រោកពីគ្រែរបស់អ្នក។ អ្នកនឹងដឹងថា ការគិតថា ថ្ងៃជាថ្ងៃថ្មីឱ្យជីវិតចាប់ផ្តើមបន្ត វាធ្វើឱ្យចិត្តរបស់អ្នករីករាយកុំធុញនឹងកិច្ចការជាប្រចាំថ្ងៃ។ តាមលោកវេជ្ជបណ្ឌិត Kien Vuu ជាអ្នកឯកទេសខាងអាយុវែងបាននិយាយថាគ្រាន់តែខ្ញុំសមាធិហើយចេះដឹងគុណអ្វីៗ ចូលមកក្នុងជីវិតរបស់ខ្ញុំមិនរឿងល្អឬបញ្ហានោះទេ ខ្ញុំតែងតែមានក្តីអំណររីករាយជាមួយនឹងវាជានិច្ចហើយបេះដូងរបស់ខ្ញុំចេះមានថាមពលចេញពីខាងក្នុងរហូត”។ អរគុណទំព័រថ្មីនៃជីវិតដ៏រីករាយពេលព្រឹកថ្ងៃនេះ សូមអ្នកមានក្តីសុខ មានសំណាងល្អ រកស៊ីមានបានមានលុយច្រើនៗ ៕ អត្ថបទដោយ៖ ទ្រ សុភាព

សៀវភៅ លំហូរចិត្ត ១ក្បាលជាទីប្រឹក្សាផ្លូវចិត្តល្អបំផុត អ្នកចង់ទិញតាមនេះ👉 https://t.me/BusinessCambodiaBook

Photo 2025 02 20 12 17 06

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2419

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៣ផ្នត់គំនិតពេលព្រឹក ពង្រឹងចិត្តឱ្យមាំ ពង្រីកចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ
Tror Sopheap
March 5 2025
226 views

#ចិត្តសាស្ត្រ

រឿងតូចៗ នេះ កាត់ផ្តាច់ចំណងប្តីប្រពន្ធលែងលះគ្នា សង្សាបែកគ្នា មានវិបត្តិផ្លូវចិ.ត្ត
Tror Sopheap
February 28 2025
360 views

#ចិត្តសាស្ត្រ

កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
Tror Sopheap
February 26 2025
438 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
Tror Sopheap
February 23 2025
217 views

#ចិត្តសាស្ត្រ

សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ
Tror Sopheap
February 20 2025
149 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ
Tror Sopheap
February 20 2025
1.3 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia