ចិត្តសាស្ត្រ
កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
Tror Sopheap
February 26 2025
317 views

មនុស្សជាច្រើនមានបញ្ហាផ្លូវចិត្តដូចជាខូចចិត្តរឿងស្នេហា ពិបាកចិត្តរឿងគ្រួសារ និងតានតឹងចិត្តរឿងរកស៊ីខាតឬខ្វះលុយជាដើម។ ជាពិសេសពេលបាត់នរណាជាមនុស្សជាទីស្រឡាញ់បានចាកចេញឆ្ងាយឬមួយជម្លោះនឹងគ្នា។ បើអ្នកមានបញ្ហាទាំងអស់នេះ តើអ្នកគួរធ្វើបែបណាឱ្យផ្លូវចិត្តរឹងមាំ? ខ្ញុំមានដំណោះស្រាយមួយ ជាគោលការណ៍របស់លោក Dale Carnegie ជាអ្នកនិពន្ធជាអ្នកចិត្តសាស្រ្តជួយឱ្យលោកអ្នករីករាយមានក្តីសង្ឃឹម។

លោក Dale បានសរសេរក្នុងសៀវភៅ How to Stop Worrying and Start Living បានលើកសាច់រឿងមួយថា មានបុរសម្នាក់ មានកូនតូចបានស្លាប់ ធ្វើឱ្យបុរសនេះខូចចិត្តយ៉ាងខ្លាំង។ ហើយបុរសនោះបានប្រាប់ថា ដើម្បីបំបាត់ទុក្ខលំបាកក្នុងចិត្តរបស់ខ្ញុំ មានកូនប្រុសម្នាក់ទៀត មានអាយុ ៥ឆ្នាំ បានសុំធ្វើឱ្យគាត់ធ្វើកូនទូកតូចមួយ។ ពេលគាត់ចេះតែធ្វើៗ ទៅស្រាប់តែបានកូនទូកមួយ ដែលគាត់បានចាយពេលអស់ ៣ម៉ោង ធ្វើឱ្យគាត់ចាប់អារម្មណ៍ថា ខ្លួនគាត់ឈប់ពិបាកចិត្តទៀតហើយ។ គាត់ក៏បន្តធ្វើកិច្ចការផ្សេងៗ ដោយភាពច្នៃប្រឌិតច្រើនបំផុត។ ហើយនៅទីបញ្ចប់គាត់បាននិយាយថា បើគ្មានកិច្ចការអស់ទាំងនេះទេ ជីវិតរបស់ខ្ញុំនឹងបាក់ទឹកចិត្ត គ្មានគោលដៅជីវិត ហើយអាចស្លាប់ព្រោះតែក្តីទុក្ខនេះផងមើលទៅ!

តាមចច ប៊័រណាត សួរ៍ បានលើកឡើងថា មូលហេតុមនុស្សមានក្តីទុក្ខព្រោះតែពួកគេមានពេលទំនេរច្រើន បណ្តោយឲ្យចិត្តមកសួររំខានខ្លួនឯងថា តើអ្នកមានសេចក្តីសុខដែរ? ពេលអ្នកមានបញ្ហារឿងអ្វីមួយ ហើយទុកឱ្យខ្លួននៅទំនេរ ខួរក្បាលរបស់អ្នកចេះបណ្តុះគ្រាប់នៃក្តីទុក្ខកាន់តែច្រើនរហូត។

និយាយទៅ! មនុស្សយើងសុទ្ធតែមានរឿងលំបាកចិត្តគ្រប់គ្នា បើយើងធ្វើរឿង ១នេះដូចជាបុរសខាងលើគឺត្រូវរកអ្វីមួយមកធ្វើឱ្យមានកិច្ចការមមាញឹកជាប្រចាំឬកុំទុកខ្លួនឱ្យនៅទំនេរ។ តាមលោកគ្រូពេទ្យ រីឆាដ ស៊ី ខេបូត ជានិពន្ធសៀវភៅ what Men live គាត់បានសរសេរថា ធ្វើជាគ្រូពេទ្យម្នាក់ ខ្ញុំមានចិត្តរីករាយបំផុតពេលឃើញខ្លួនមានកិច្ចការច្រើនជួយមនុស្សជាច្រើនឱ្យជាសះស្បើយពីជំងឺផ្លូវចិត្តដែលមានដើមហេតុមកពីទុក្ខកង្វល់ ភាពស្ទាក់ស្ទើរ ការសម្រេចចិត្តមិនដាច់ស្រេច និងការភ័យខ្លាចនេះឯង។ ការមានកិច្ចការយ៉ាងមមាញឹកនឹងជួយលើកផ្លូវចិត្ត និងជួយ បង្កើនទំនុកចិត្តចំពោះខ្លួនឯងថែមទៀត

សូមអ្នកកុំទុកខ្លួនឱ្យនៅទំនេរ!... ចូររកអ្វីមួយមកធ្វើ!... នេះគឺជាថ្នាំដែលមានតម្លៃថោកជាងគេបំផុតហើយក៏ជាថ្នាំដែលមានប្រសិទ្ធភាពបំផុតជួយព្យាបាលផ្លូវចិត្តរបស់អ្នកដែរ។ បើអ្នកចង់ជម្រុះនិស្ស័យចូលចិត្តឱបទុក្ខ ចូរអ្នកធ្វើតាមរឿងមួយនេះសូមអ្នកកុំទុកខ្លួននៅទំនេរ! ពេលខំធ្វើកិច្ចការអ្វីមួយ ចិត្តអ្នកគ្មានពេលវេលាមកគិតពីរឿងលំបាកចិត្ត រឿងខូចបន្ត...នោះទេ ហើយពេលធ្វើការ មានលទ្ធផលចិត្តរបស់អ្នកកាន់តែសប្បាយ និងរីករាយផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2402

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
Tror Sopheap
February 26 2025
317 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
Tror Sopheap
February 23 2025
198 views

#ចិត្តសាស្ត្រ

សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ
Tror Sopheap
February 20 2025
140 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ
Tror Sopheap
February 20 2025
1.3 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតថា អ្នកមានអាយុវែង គ្មានជំងឺក្នុងខ្លួន រស់ក្នុងក្តីសុខ មានទម្លាប់អស្ចារ្យទាំង ៣នេះ
Tror Sopheap
February 19 2025
1.3 K views

#ចិត្តសាស្ត្រ

ចិត្តសាស្រ្តពិសេស! ចង់ឱ្យអ្នកដទៃធ្វើអ្វីមួយតាមខ្លួន អ្នកត្រូវធ្វើរឿង ១នេះជាមុន
Tror Sopheap
February 19 2025
444 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12.1 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ
#ជំងឺFebruary 26 2025
បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
#ចិត្តសាស្ត្រFebruary 26 2025
កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
#ព័ត៌មានFebruary 26 2025
សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា កុមារខ្មែរម្នាក់អាយុ ២ឆ្នាំជាង ស្លា.ប់ព្រោះជំ.ងឺផ្តាសាយបក្សី
#ព័ត៌មានFebruary 25 2025
សម្តេចហ៊ុនសែន៖ ខ្ញុំឆ្លងកូវីដ១៩ហើយ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា
#ព័ត៌មានFebruary 25 2025
ដំណឹងល្អ! មន្ទីពេទ្យខ្មែរ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia