សម្រាប់ជំងឺមហារីកមាត់ស្បួនចំពោះស្រ្តីមានការកើនឡើងហើយការព្យាបាលក៏ចំណាយលុយច្រើនដែរ។ តែពេលនេះ មន្ទីរពេទ្យ ហ្លួងម៉ែ បានចេញសេចក្តីជូនដំណឹងការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដោយការងាយរងគ្រោះដោយឥតគិតថ្លៃ។
នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៥ ខាងមន្ទីរពេទ្យបានបន្ថែមឱ្យដឹងថា អ្នកចង់ពិនិត្យត្រូវមានលក្ខខណ្ឌចំនួន ៤ ទើបអាចធ្វើតេស្តស្វែងរកជំងឺមហារីកមាត់ស្បូនបាន ដែលមានដូចជា៖
១. មិនមានឈាមរដូវ
២. មិនត្រូវរួមភេទយ៉ាងតិច ៤៨ ម៉ោង
៣. មិនត្រូវសុលថ្នាំ ឬ លាងសម្អាតខាងក្នុងទ្វារមាសយ៉ាងតិច ៤៨ ម៉ោង
៤. មិនមានធ្លាក់ស ធ្ងន់ធ្ងរ (បើមានគួរប្រឹក្សាជាមួយវេជ្ជបណ្ឌិត ជំនាញដើម្បីទទួលការព្យាបាលជាមុនសិន)។
មន្ទីរពេទ្យហ្លួងម៉ែបានសហការជាមួយអង្គការនគរទេពនឹងផ្ដល់ជូនការពិនិត្យស្វែងរកជំងឺមហារីក មាត់ស្បូន (Cervical Cancer Screening) ដោយឥតគិតថ្លៃចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចាប់ពីអាយុ ២១ ឆ្នាំ ដល់ ៦៥ ឆ្នាំ (សម្រាប់អ្នកធ្លាប់មានដៃគូ)៕ អត្ថបទដោយ៖ ទ្រ សុភាព