ជំងឺ
ប្រយ័ត្ន! ស្រីៗ មិនឈប់ផឹកស្រាកើតជំងកាច ១នេះរហូតដល់ ៤០%

ករណីជំងឺមហារីកសុដន់ ត្រូវអ្នកវិទ្យាសាស្ត្រអន្តរជាតិវិភាគថា នឹងមានការកើនឡើង ៣៨ភាគរយ នៅទូទាំងពិភពលោក ក្នុងរយៈពេល២៥ឆ្នាំខាងមុខ ខណៈការស្លាប់ដោយសារជំងឺនេះ អាចកើនឡើង ៦៨ភាគរយ។

យោងតាមប្រភពព័ត៌មាន Forbes បានឱ្យដឹងថា នៅសហរដ្ឋអារិក ករណីជំងឺមហារីកសុដន់ត្រូវបានគេរំពឹងថា នឹងកើនឡើងពីជិត ២៧៥,០០០ ក្នុងឆ្នាំ២០២២ ដល់ជាង៣៥០,០០០ ក្នុងឆ្នាំ២០៥០ ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ដកើនឡើង។ ចំណែកការស្លាប់ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពីជិត ៤៣,០០០ ទៅជិត ៦៤,០០០ ក្នុងរយៈពេលដូចគ្នានេះ។ កត្តាដែលបង្កឱ្យមានជំងឺមហារីកសុដន់ កើតចេញពីប្រវត្តិគ្រួសារ តំណពូជ និងកត្តារបៀបរស់នៅដូចជាការទទួលទានគ្រឿងស្រវឹង និងជក់បារីជាដើម ដែលជះឥទ្ធិលពលហានិភ័យលើជំងឺនេះ។ នៅពេលដែលចំនួនប្រជាជនកើនឡើង និងអាយុកាន់តែច្រើន ករណីកាន់តែច្រើនត្រូវបានគេរំពឹងថានឹងកើតឡើងតែម្ដង។

បើតាម independent.co.uk បានឱ្យដឹងទៀតថា ការសិក្សាបានរកឃើញ ជាធម្យមស្ត្រីម្នាក់ក្នុងចំណោម២០នាក់នៅទូទាំងពិភពលោកនឹងត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកសុដន់​ ហើយនៅឆ្នាំ២០៥០ នឹងមានករណីមហារីកសុដន់ថ្មីចំនួន៣.២លានករណី និងការស្លាប់ដោយសារជំងឺនេះ១.១លាននាក់ក្នុងឆ្នាំដូចគ្នា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ដកើនឡើង។

គួរបញ្ជាក់ដែរថា អត្រាអ្នកកើតជំងឺមហារីកសុដន់ខ្ពស់បំផុត ត្រូវបានកត់ត្រានៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ អាមេរិកខាងជើង និងអឺរ៉ុបខាងជើង។ អាត្រាទាបបំផុត ត្រូវបានរកឃើញនៅអាស៊ីកណ្ដាល និងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក។ ទន្ទឹមនឹងនោះ អត្រាមរណៈភាពខ្ពស់បំផុត ត្រូវបានរាយការណ៍នៅ Melanesia, Polynesia និងអាហ្វ្រិកខាងលិច ដែលលទ្ធផលនៃការទទួលបានការថែទាំងសុខភាពនៅមានកម្រិត៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2413

អត្ថបទទាក់ទង

#ជំងឺ

ប្រយ័ត្នផង! ក្រសួងសុខាភិបាកកាសថា ករណីថ្មី អ្នកជំងឺទឹកនោមផ្អែមកើនឡើង ៥៩%ជាង
Tror Sopheap
March 3 2025
55 views

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
5 K views

#ជំងឺ

ប្រយ័ត្ន! ស្រីៗ មិនឈប់ផឹកស្រាកើតជំងកាច ១នេះរហូតដល់ ៤០%
Tror Sopheap
March 2 2025
112 views

#ជំងឺ

អ្នកវិសាស្រ្តកូរ៉េថា៖ វិធីព្យាបាលជំងឺមហារីកបែបទំនើប អត់ចាំបាច់សម្លាប់កោសិកាមហារីកទៀតទេ
Tror Sopheap
February 27 2025
809 views

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
61 views

#ជំងឺ

ទំនើបណាស់! បច្ចេកវិទ្យាមួយនេះ អាចធ្វើរោគវិនិច្ឆ័យរកជំងឹមហារីកសុដន់បាន
Tror Sopheap
February 24 2025
98 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

អ្នកមាន ប.ស.ស មានឆ្កែខាំកុំទុកយូរ ឆាប់ទៅចាក់វ៉ាក់សាំងឥតថ្លៃ នៅទីតាំង ១នេះ
Tror Sopheap
March 2 2025
5.4 K views

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
5 K views

#ព័ត៌មាន

ត្រៀមអាវភ្លៀង ត្រៀមឆត្រផង! ខេត្តទាំងនេះមានភ្លៀងកក់ខែ ពីថ្ងៃទី៦ ដល់ទី ១០
Tror Sopheap
March 3 2025
220 views

#ជំងឺ

ប្រយ័ត្ន! ស្រីៗ មិនឈប់ផឹកស្រាកើតជំងកាច ១នេះរហូតដល់ ៤០%
Tror Sopheap
March 2 2025
112 views

#ជំងឺ

ប្រយ័ត្នផង! ក្រសួងសុខាភិបាកកាសថា ករណីថ្មី អ្នកជំងឺទឹកនោមផ្អែមកើនឡើង ៥៩%ជាង
Tror Sopheap
March 3 2025
55 views

#អត្ថបទ PR

SPEC Bio Laboratory Co, Ltd គឺក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ នៅកម្ពុជា
Thida Pet
March 3 2025
34 views
អត្ថបទថ្មីៗ
#អត្ថបទ PRMarch 3 2025
អស្ចារ្យមែន! អាថ៌កំបាំងទាំង៤ អ្នកញ៉ាំ Chocolate ជួយប៉ូវសុខភាព ការពារជំងឺច្រើន
#អត្ថបទ PRMarch 3 2025
SPEC Bio Laboratory Co, Ltd គឺក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ នៅកម្ពុជា
#ជំងឺMarch 3 2025
ប្រយ័ត្នផង! ក្រសួងសុខាភិបាកកាសថា ករណីថ្មី អ្នកជំងឺទឹកនោមផ្អែមកើនឡើង ៥៩%ជាង
#ព័ត៌មានMarch 3 2025
ត្រៀមអាវភ្លៀង ត្រៀមឆត្រផង! ខេត្តទាំងនេះមានភ្លៀងកក់ខែ ពីថ្ងៃទី៦ ដល់ទី ១០
#ជំងឺMarch 3 2025
ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
#ជំងឺMarch 2 2025
ប្រយ័ត្ន! ស្រីៗ មិនឈប់ផឹកស្រាកើតជំងកាច ១នេះរហូតដល់ ៤០%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia