នៅក្នុងឆ្នាំមួយៗ មានអ្នកស្លាប់ដោយជំងឺមហារីកច្រើនណាស់។ តាមអង្គការសុខភាពពិភពលោកបានបង្ហាញលទ្ធផលពីការស្ទង់មតិចំនួន ១១៥ប្រទេសនៅឆ្នាំ២០២២ មានករណីអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០លាននាក់ហើយមានអ្នកស្លាប់ចំនួន ៩,៧លាននាក់។ ហើយរយៈពេល ៥ឆ្នាំទៅមុខទៀត អ្នកកើតជំងឺមហារីកនឹងកើនចំនួន ៥៣,៥លាននាក់។ បញ្ជាក់ថា មនុស្សប្រហែលម្នាក់ក្នុងចំណោម ៥នាក់កើតជំងឺមហារីកក្នុងជីវិតរបស់ពួកគេហើយម្នាក់នៅក្នុងចំណោមបុរស៩នាក់និងម្នាក់នៅក្នុងចំណោមនោះមានស្ត្រី១២នាក់បានស្លាប់ដោយសារជំងឺមហារីកផងដែរ។
នៅឆ្នាំ២០២២ តាមអង្គការសុខភាពពិភពលោកបានបង្ហាញពីអ្នកកើតមហារីកថ្មីចំនួន ១៩៧៩៥នាក់នៅកម្ពុជាហើយមានអ្នកស្លាប់ចំនួន១៣៧៩៩នាក់។ សូមអ្នកមានការប្រុងប្រយ័ត្ននិងថែទាំសុខភាពផង។ ពេលថ្មីៗ នេះ មានដំណឹងល្អជាក្តីសង្ឃឹមពីប្រទេសកូរ៉េខាងត្បូងពីវិធីសាស្រ្តថ្មីបំប្លែងកោសិកាមហារីកពោះវៀនធំឱ្យទៅជាកោសិកាដូចធម្មតាវិញ ដោយមិនចាំបាច់បំផ្លាញពួកវា។ ពីក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសកូរ៉េដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Kwang-Hyun Cho។
អ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងនៅ KAIST បានបង្កើតរបកគំហើញថ្មីមួយនេះដើម្បីព្យាបាលជំងឺមហារីកដោយស្វែងរកវិធីបំប្លែងកោសិកាមហារីកពោះវៀនធំឱ្យត្រឡប់មកជាកោសិកាធម្មតាវិញ។
នេះជាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដែលដឹកនាំដោយសាស្រ្តាចារ្យ Kwang-Hyun Cho ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលធ្វើការបម្លែង និងវិភាគអន្តរកម្មក្នុងហ្សែនដោយកំណត់អត្តសញ្ញាណឧបករណ៍ប្តូរម៉ូលេគុលសំខាន់ៗដែលបង្កឱ្យមានការផ្លាស់ប្តូរ។ ការព្យាបាលពីមុនជាការព្យាបាលបែបបុរាណដោយពឹងផ្អែកលើការសម្លាប់កោសិកាមហារីកជារឿយៗ វាបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងមានបង្កើនហានិភ័យការកើតឡើងវិញនៃជំងឺមហារីកផងដែរ។ សម្រាប់វិធីសាស្ត្រថ្មីបែបទំនើបនេះ ផ្តល់នូវជម្រើសដ៏មានប្រសិទ្ធភាព ហើយមានសុវត្ថិភាពជាងព្យាបាលបែបបុរាណ។
នៅពេលឥឡូវនេះ! អ្នកវិទ្យាសាស្រ្តកូរ៉េកំពុងតែបុកធ្វើការស្រាវជ្រាវបន្ថែមជាមួយការគាំទ្រការរកឃើញដើម្បីធ្វើការព្យាបាលឱ្យជា១០០% វាអាចធ្វើបដិវត្តន៍ការព្យាបាលជំងឺមហារីកកុំឱ្យកើតឡើងវិញ។ នេះជាការផ្តល់នូវក្តីសង្ឃឹមជាថ្មីសម្រាប់អ្នកជំងឺមហារីកទូទាំងពិភពលោកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព