អត្ថបទ PR
អស្ចារ្យមែន! អាថ៌កំបាំងទាំង៤ អ្នកញ៉ាំ Chocolate ជួយប៉ូវសុខភាព ការពារជំងឺច្រើន

មានមនុស្សជាច្រើនចូលចិត្តសូកូឡា ឬChocolateដែលមានរសជាតិឆ្ងាញ់និងជួយសុខភាពល្អ។ ព្រោះតែសូកូឡាមានសមាសធាតុដូចជា polyphenols, flavanols និង catechins ជួយពង្រឹងមុខងាសុខភាពប្រឆាំងជាមួយជំងឺច្រើនមុខ។ នៅខាងក្រោមនេះជាអត្ថប្រយោជន៍សូកូឡាទាំង ៤នេះ ដែលមនុស្សភាគច្រើនមិនសូវជាដឹងនើទេ។ 

១. សូកូឡាអាចជំនួយដល់មុខងាសុខភាពខួរក្បាល​៖ ពេលអ្នកអាយុកាន់តែច្រើន​ សមត្ថភាព​​ការគិតរបស់អ្នកកាន់តែចុះខ្សោយតាមហ្នឹងដែរ។ បើយោងតាមការស្រាវជ្រាវពី Federation of American Society for Experiment Biology បានបញ្ជាក់ប្រាប់ដែរថា ​សូកូឡា​មានសារធាតុសំខាន់មួយ flavonoids​ ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងការ​រលាក​សរសៃ ហើយជាពិសសេជួយពង្រឹងមុខងារបស់ខួរក្បាលគិតបានល្អ កុំឱ្យឆាប់ភ្លេចផងដែរ។ សូម្បីតែលោកវេជ្ជបណ្ឌិត Joy Dubost ​ជា​អ្នកនាំ​ពាក្យផ្នែកអាហារូបត្ថម្ភ និងជាម្ចាស់ក្រុមហ៊ុន Dubost Food & Nutrition Solutions ក៏បានបញ្ជាក់ដែរថា ​សូកូឡា​ពិត​ជាជួយ​​រំញោច​ដល់សរសៃ​ប្រសាទ​នៅក្នុងតំបន់​ខួរ​ក្បាល​ដើម្បីឱ្យមាន​ភាពសប្បាយ​រីករាយ កាត់អារម្មណ៍តានតឹង និងកាត់ស្រ្តេសផងដែរ។

២. បង្កើនសុខភាពបេះដូង៖ ការញ៉ាំសូកូឡាជួយកាត់បន្ថយសម្ពាធឈាម ឱ្យចរាចរឈាមហូរទៅកាន់បេះដូងបានស្រួល។ តាមការសិក្សាថ្មីមួយពីក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard រួមគ្នាជាមួយស្រាវជ្រាវដាណឺម៉ាក បានបង្ហាញថា អ្នកសូកូឡាពិតជាជួយការពារជំងឺបេះដូងមែន។ នៅអាមេរិកមានចំនួន ៣ទៅ៦លាននាក់មានហានិភ័យជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងមានការស្លាប់ផងដែរ។ តាមការសិក្សាដែលពាក់ព័ន្ធនឹងបុរសនិងស្ត្រីជាង ៥៥.០០០នាក់ដែលពិនិត្យសុខភាពអស់រយៈពេល ១៣ឆ្នាំហើយបង្ហាញលទ្ធផលប្រៀបធៀបទៅនឹងអ្នកញ៉ាំសូកូឡាតិចជាងម្តងក្នុងមួយខែ និងអ្នកញ៉ាំសូកូឡាចាប់ពីរទៅប្រាំមួយដងក្នុងមួយសប្តាហ៍ ហើយបានរកឃើញថា មួយសប្តាហ៍ញ៉ាំសូកូឡាពីរទៅប្រាំមួយដង មានអត្រាបញ្ហាបេះដូងថយចុះទាបជាង ២០%ឯណោះ។ ព្រោះសូកូឡាមានផ្ទុកសារធាតុ polyphenols ប្រឆាំងអុកស៊ីតកម្មជួយបង្កើនលំហូរឈាមបេះដូងទៅកាន់ខួរក្បាលឱ្យមានដំណើរការបានស្រួលផងដែរ។

៣. ញ៉ាំសូកូឡាកាត់ខ្លាញ់អាក្រក់៖ អ្នកញ៉ាំសូកូឡាខ្មៅជួយកាត់ខ្លាញ់អាក្រក់ជាកត្តាហានិភ័យដល់បេះដូង និងជំងឺធាត់។ ព្រោះសូកូឡាខ្មៅបន្ថែមជាមួយនឹងសារធាតុ flavanol lycopene ត្រូវបានគេរកឃើញថាមានសមត្ថភាពអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលសរុប LDL (ខ្លាញ់អាក្រក់)។ សូកូឡាកាត់បន្ថយទម្រង់អុកស៊ីតកម្មនៃ LDL វាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជាច្រើនដែលធ្វើឱ្យវាចូលទៅក្នុងចរន្តឈាម និងការពារ lipoproteins ប្រឆាំងនឹងការខូចខាតអុកស៊ីតកម្ម។ ហើយសារជាតិ flavanols នៅក្នុងសូកូឡាខ្មៅក៏អាចកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនជាកត្តាហានិភ័យមួយសម្រាប់ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ។

៤. ញ៉ាំសូកូឡាបំបែកកោសិកាមហារីក៖ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិ flavonoids និងម៉ាញ៉េស្យូមដែលអាចជួយការពារការខូចខាតកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ដែលនាំឱ្យកើតជំងឺមហារីក។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Pondicherry ប្រទេសឥណ្ឌាក៏បង្ហាញផងដែរថា សូកូឡាខ្មៅមានលក្ខណៈសម្បត្តិជួយការពារកោសិកាពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ប្រឆាំងនឹងប្រភេទមហារីកមួយចំនួនដូចជា មហារីកពោះវៀនធំ ក្រពេញប្រូស្តាត សុដន់ សួត តម្រង់នោមជាដើម។ លើសពីនេះទៀតប្រសិនបើយើងបរិភោគកូឡា ១០ក្រាម ក្នុង១ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលជាពិសេសទៅទៀតគឺជួយឱ្យអ្នកចៀសឆ្ងាយពីជំងឺមហារីកជាច្រើនផ្សេងទៀតផង៕ អត្ថបទដោយ៖ ទ្រ សុភាព

បើសិនលោកអ្នកត្រូវការ ម្ស៉ៅសូកូឡា និង Chocolate Sauce ជាពិសេសសម្រាប់ហាងកាហ្វេអាចទាក់ទងទៅកានក្រុមហ៊ុន​ ខូហ្វីបាន www.kofi.com.kh 077 777 970 / 069 666 999

472494883 992019772960465 4291679363899402048 N

468964480 967676585394784 4788774582355736744 N

480406220 1021831883312587 3115280006472771728 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3265

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
Sreymom Cha
June 5 2026
4 views

#អត្ថបទ PR

មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ
Tror Sopheap
June 3 2026
29 views

#អត្ថបទ PR

ល្អណាស់! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរចាប់ដៃគ្នាជាមួយសាលាអន្តរជាតិ Herrington ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអប់រំរបស់កុមារកម្ពុជា
Tror Sopheap
June 2 2026
44 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
Sreymom Cha
May 24 2026
132 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
Sreymom Cha
May 17 2026
190 views

#អត្ថបទ PR

Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា
Phen Phanna
May 11 2026
215 views
អត្ថបទថ្មីៗ
#អត្ថបទ PRJune 5 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
#ចិត្តសាស្ត្រJune 5 2026
ចង់រីករាយទេ? ៣ទម្លាប់នេះ ប៉ូវផ្លូវចិត្តរបស់អ្នកមានក្តីសុខ
#ចិត្តសាស្ត្រJune 4 2026
កុំមើលរំលងណា! នេះជាទ្រព្យទាំង៤ មានតម្លៃថ្លៃជាងលុយទ្វេដង
#ព័ត៌មានJune 4 2026
ពិនិត្យសុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតមកពីប្រទេសកូរ៉េនៅទីតាំង ១នេះ
#អត្ថបទ PRJune 3 2026
មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ
#ចិត្តសាស្ត្រJune 3 2026
វិធី ៣នេះ ធ្វើឱ្យមនុស្សមានអាយុវែង មានសុខភាពល្អ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia