អ្នកឡើងគីឡូព្រោះតែហូបអាហារសម្បូរជាតិខ្លាញ់ និងកាឡូរីខ្ពស់។ មានប្រភេទអាហារសម្បូរជាតិខ្លាញ់ មានជាតិផ្អែម មានជាតិប្រៃ មានគ្រឿងស្រវឹង និងអាហារបែបមានរសជាតិដិតពេក នាំឱ្យរាងកាយលើសកាឡូរីច្រើនពេក ធ្វើឱ្យអ្នកពីមួយថ្ងៃទៅមួយថ្ងៃចេះតែធាត់។ មានបន្លែផ្លែឈើទាំង ៤នេះកាត់ជាតិខ្លាញ់បានលឿន៖
១.ប្រូខូលីសម្បូរទៅដោយជាតិសរសៃខ្ពស់ មានវីតាមីន A, B, C, E, K និងសារធាតុរ៉ែសំខាន់ៗ ដើម្បីដុតខ្លាញ់ចេញពីរាងកាយ។ សម្រាប់អ្នកចង់សម្រកគីឡូភាគច្រើនគេជ្រើសញ៉ាំប្រូខូលីនេះ។ តាមការសិក្សាពី Science Translational Medicine បានបញ្ជាក់ថា អ្នកញ៉ាំប្រូខូលីក្នុងរយៈពេល ១២សប្តាហ៍ មានលទ្ធផលបង្ហាញឱ្យថា ពួកគេបានសម្រកគីឡូបានលឿន សូម្បីកម្រិតជាតិស្ករបានថយគួរឱ្យកត់សម្គាល់ផងដែរ។
២. ការ៉ុត អ្នកអាចយកទៅចម្អិន ឬបរិភោគឆៅដើម្បីសម្រកជាតិខ្លាញ់។ វាសម្បូរជាតិសរសៃ មានវីតាមីន A ល្អសម្រាប់ភ្នែក។ ពេលអ្នកបរិភោគការ៉ុតជាទៀងទាត់ជួយបង្កើនអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ។ ជាពិសេសជួយគ្រប់គ្រងជាតិស្ករផងដែរ។
៣. ម្នាស់ជាផ្លែឈើ ដែលមានរសជាតិជូរផ្អែម វាមានតួនាទីជួយសម្រួលការបន្ទរបង់ ជួយដុតរំលាយជាតិខ្លាញ់ត្រង់ក្បាលពោះ។ ជាពិសេស ម្នាស់គឺមានកាឡូរីទាប ទប់ស្កាត់ការឡើងគីឡូ និងសម្បូរវីតាមីនC ជួយឱ្យស្បែកស្អាតស្រស់ថ្លាពីខាងក្នុង។
៤. ដំឡូងជ្វាមានកាឡូរីតិចជាងដំឡូងទូទៅ និងបាយស។ លើសពីនេះ ស្ករធម្មជាតិនៅក្នុងដំឡូង ក៏អាចជ្រាបចូលយឺត ៗ ចូលទៅក្នុងចរន្តឈាម បង្កើតជាប្រភពថាមពលសម្រាប់រាងកាយកាត់បន្ថយការឃ្លាន៕ អត្ថបទដោយ៖ ទ្រ សុភាព