អាហារ
ញ៉ាំបន្លែ និងផ្លែឈើទិព្វទាំង៤ មានសមត្ថភាពការពារជំងឺមហារីកជាមុន
Tror Sopheap
March 4 2025
1.4 K views

ជំងឺមហារីកជាជំងឺកាចមួយ ឆក់ជីវិតមនុស្សច្រើនណាស់ក្នុងមួយឆ្នាំៗ។ តាមការបើកសន្និបាតសុខាភិបាលលើកទី៤៤ ហើយលោក ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា អ្នកជំងឺមហារីក បានទទួលការព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣១ ៥១៨នាក់ កើនឡើង ៨៧,៤២% ក្នុងនោះអ្នកជំងឺ ១២៧នាក់ បានទទួលមរណភាព។ គាត់បានបញ្ជាក់ថា អ្នកជំងឺមហារីកជួបច្រើនជាងគេ គឺមហារីកសុដន់ មានចំនួន ២០,៤% និងជំងឺមហារីកមាត់ស្បូន ១១,៤%។ បើអ្នកចង់ការពារជំងឺមហារីកទុកជាមុន អ្នកគួរញ៉ាំបន្លែនិងផ្លែឈើទាំង ៤នេះ៖

១. យោងតាមគេហទំព័រ healthline.com បានបញ្ជាក់ថា ក្រូចជួយបន្ថយហានិភ័យនៃការកើតជំងឺមហារីក។ លទ្ធផលនៃការសិក្សា​ (លើសត្វកណ្ដុរ) បានរកឃើញថា សារធាតុ beta-cryptoxanthin និង hesperindin ដែលមាននៅក្នុងក្រូចឆ្មារ មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកអណ្ដាត ជំងឺមហារីកសួត និងជំងឺមហារីកពោះវៀនផងដែរ ។ ស្របពេលជាមួយគ្នានេះ អ្នកសិក្សាស្រាវជ្រាវជឿជាក់ថា បន្លែ និងផ្លែឈើ រួមទាំងក្រូចឆ្មារ ពិតជាអាចជួយកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកបាន។

២. ការហូបផ្លែប៊ឺរីជាប្រចាំជួយការពារអ្នកពីជំងឺច្រើន ជាពិសេសជំងឺមហារីក។ ព្រោះវាមានជាតិវីតាមីន C មានសមត្ថភាពកាត់បន្ថយហានិភ័យជំងឺមហារីកឱ្យថយចុះ។ ផ្លែប៊ឺរីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាកដូចជា flavonoids និង anthocyanins ដើម្បីធ្វើការប្រឆាំងនឹងការខូចខាតកោសិកាដើម្បីធ្វើការរារាំងការផលិតសមាសធាតុរលាកជាហេតុការពារជំងឺមហារីកមានប្រសិទ្ធភាពបំផុត។

៣. ការញ៉ាំផ្លែប៉ោមជាប្រចាំថ្ងៃ ឱ្យធ្វើអ្នករស់នៅបានយូរ និងជួយកម្ចាត់ជាតិស្ករក្នុងសរសៃឈាមបានល្អ។ ការញ៉ាំផ្លែប៉ោម ហើយអ្នកបន្ថែមលំហាត់ប្រាណជាប្រចាំថ្ងៃនោះ ជួយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងការពារការខូចខាតកោសិកាពីរ៉ាឌីកាល់សេរី។ ហើយវានេះជួយបន្ថែមទៀតដល់សុខភាពបេះដូង និងអាចការពារប្រឆាំងនឹងជំងឺមហារីកដទៃផ្សេងទៀតផងដែរ។

៤. ផ្កាខាត់ណា មានផ្ទុកសារធាតុសំខាន់ៗដូចជា វីតាមីនច្រើនប្រភេទ ជាតិរ៉ែ សារធាតុប្រឆាំងអ៊ុកស៊ីតកម្ម និងជាប្រភេទអាហារសរសៃដ៏ល្អសម្រាប់បេះដូង ខួរក្បាល ប្រព័ន្ធការពាររាងកាយ និងសុខភាពពោះវៀន។ បើយោងតាម Eatthis.com ចុះផ្សាយថា ញ៉ាំផ្កាខាត់ណាជួយបន្ថយហានិភ័យក្នុងការកើតជំងឺមហារីក។ សូម្បីអ្នកជំនាញជាច្រើនទៀតច្រើនក៏បានអះអាងបន្ថែមដែរថា ការញ៉ាំផ្កាខាត់ណាអាចជួយបន្ថយហានិភ័យក្នុងការកើតជំងឺមហារីកក្រពេញប្រូស្តាត ជំងឺមហារីកសួត និងជំងឺមហារីកសុដន់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2419

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia