អាហារ
វីតាមីនខួរក្បាល២នេះ ញ៉ាំរាល់ថ្ងៃជំនួយខួរក្បាលល្អបំផុត ​ការពារភ្លេចច្រើនខួរស្ពឹកជំនួយការចងចាំ
MC LyHouy
July 27 2022
199 views

មានចិត្តស្រឡាញ់តែម្យ៉ាងមិនទាន់រាប់ថាជាការស្រឡាញ់ពិតប្រាកដទេ ទាល់តែមានទង្វើថាស្រឡាញ់ទើបរាប់ជាក្តីស្រឡាញ់ពិត។ ជារឿយៗតែងតែនិយាយថា ខ្ញុំស្រឡាញ់ខួរក្បាលណាស់ ប៉ុន្តែទង្វើវិញបែរជាមិនសូវយកចិត្តទុកដាក់លើការថែរក្សាសុខភាពខួរក្បាល ធ្វើសកម្មភាពឬញ៉ាំអាហារជំនួយខួរក្បាលនោះទេ។ តោះអ៊ីចឹងថ្ងៃនេះ យើងមកស្គាល់ពីវីតាមីន២ប្រភេទ ដែលអ្នកជំនាញណែនាំឱ្យញ៉ាំដើម្បីចូលទៅបំប៉នខួរក្បាលឱ្យដើរបានល្អ កាត់បន្ថយការភ្លេចភ្លាំង ជម្រុញឱ្យមានការចងចាំបានល្អ។

វីតាមីនប៊េ១២៖ អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវជាយូរមកហើយអំពីទំនាក់ទំនងរវាងការថយចុះនៃវីតាមីនB12 (cobalamin) និងការបាត់បង់ការចងចាំ។ កង្វះវីតាមីនB12 អាចជារឿងធម្មតាចំពោះអ្នកដែលមានបញ្ហាពោះវៀន ឬក្រពះ ឬអ្នកបួសតឹងរឹង ប៉ុន្តែហានិភ័យនៃកង្វះ វីតាមីនB12នេះ ក៏កើនឡើងទៅតាមអាយុផងដែរ។ ហេតុនេះ អ្នកគប្បីទទួលទានវីតាមីនB12 ឱ្យបានគ្រប់គ្រាន់តាមធម្មជាតិ ដែលមាននៅក្នុងអាហារដូចជាត្រី និងសត្វស្លាប ហើយនៅក្នុងគ្រាប់ធញ្ញជាតិក៏មានដែរ។ ប្រសិនបើបងប្អូនគ្មានពេលសម្រាប់ញ៉ាំ អាចទៅតាមឱសថស្ថានដើម្បីទិញពពួកវីតាមីនដែលមានស្រាប់សម្រាប់ទទួលទានក៏បានដែរ។ នេះបើតាមការឱ្យដឹងពី Healthline

វីតាមីន E៖ មានភស្តុតាងមួយចំនួនបង្ហាញថា វីតាមីន E អាចផ្តល់អត្ថប្រយោជន៍ដល់ខួរក្បាល និងការចងចាំចំពោះមនុស្សចាស់។ ការសិក្សាឆ្នាំ២០១៤ ក្នុងទស្សនាវដ្តី JAMA បានរកឃើញថាបរិមាណវីតាមីន E ខ្ពស់អាចជួយមនុស្សដែលមានជំងឺ Alzheimer កម្រិតស្រាលទៅមធ្យម។ ប៉ុន្តែជាមួយគ្នានេះលោកវេជ្ជបណ្ឌិត Gad Marshall នៃសាលាវេជ្ជសាស្ត្រ Harvard ក៏ណែនាំថាមិនគួរញ៉ាំវីតាមីនE លើសកម្រិតនោះទេ ព្រោះវាអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់សុខភាព។

ពោលគឺការលេបលើសពី 400 IUខ្នាត នៃវីតាមីនE ក្នុងមួយថ្ងៃគឺមានគ្រោះថ្នាក់ជាពិសេសសម្រាប់អ្នកដែលមានជំងឺសរសៃឈាមបេះដូង និងអ្នកខ្វះឈាម។ ការសិក្សាមួយចំនួនបានបង្ហាញថា វីតាមីន E បន្ថែមអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។ ហេតុនេះល្អបំផុតនោះគឺ អ្នកគួរតែអាចទទួលទានវីតាមីន E គ្រប់គ្រាន់តាមរយៈអាហារដូចជាគ្រាប់ធញ្ញជាតិ, ប្រេងបន្លែ, បន្លែដូចជា ស្ពៃខៀវ និង ខាត់ណាខៀវជាដើម។

ជាចុងក្រោយ បើអ្នកគ្មានពេលសម្រាប់រើសអាហារញ៉ាំ ការទៅជួបជាមួយឱសថការីនៅឱសថស្ថានដែលជិតលោកអ្នកបំផុត ដើម្បីសួររកវីតាមីនដែលអ្នកត្រូវញ៉ាំ តាមកម្រិតស្តង់ដារត្រឹមត្រូវគឺជារឿងល្អបំផុត៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia