ជំងឺ
ក្បាច់ពិសេស៣ស្រីៗគួរហាត់ ហាត់ហើយបន្ដឹងទ្វារមាសឱ្យតឹងណែនស្អាតដូចក្រមុំ
Thida Pet
December 11 2023
6.5 K views

បញ្ហាទ្វារមាសចាប់ផ្ដើមរលុង គឺជាប្រធានបទក្ដៅមួយសម្រាប់មនុស្សស្រី។ គូសបញ្ជាក់ឱ្យដឹងថាស្រ្តីមជួបប្រទះការរលុងទ្វារមាសគឺមានមូលហេតុជាច្រើន ដូចជាកត្តាអាយុ ការសម្រាលកូនច្រើនដង កត្តាអស់វដ្ដរដូវ រួមទាំងសកម្មភាពផ្លូវភេទផងដែរ។ ក៏ព្រោះតែមានបញ្ហានេះ ធ្វើឱ្យស្រីៗមិនពេញចិត្តនិងខ្លួនឯង រួមទាំងមិនដឹងថាធ្វើយ៉ាងណាទៀង ដើម្បីធ្វើឱ្យទ្វារមាសចាប់ផ្ដើមតឹងណែនស្អាតមកវិញ។

ជាមួយគ្នានេះដែរ យើងនិងមកចែករំលែកវិធីក្បាច់ពិសេស ហាត់ហើយបន្ដិងទ្វារមាសឱ្យតឹងណែនស្អាតដូចក្រមុំ ដែលស្រីៗគ្រប់រូបកំពុងមានបញ្ហារលុងទ្វារមាស ហើយចង់ផ្លាស់ប្ដូរឱ្យទ្វារមាសតឹងណែនមកវិញតាមបែបក្បាច់ធម្មជាតិ។

-ក្បាច់ Squats៖ សម្រាប់ស្រីៗចង់ហាត់ប្រាណដើម្បីបន្ដឹងទ្វារមាសដែលរលុង ប្រែមកតឹងណែនល្អបន្ដិចម្ដងៗ អាចសាកហាត់ប្រាណក្បាច់ពិសេស១ប្រភេទនេះបាន។ វិធីនេះគឺមានស្រីៗជាច្រើនកំពុងពេញនិយមហាត់ខ្លាំងណាស់​ព្រោះដឹងពីអត្ថប្រយោជន៍បានផលក្រោយពេលហាត់។ ក៏ប៉ុន្ដែមានស្រីៗមួយចំនួនកំពុងតែហាត់ក្បាច់នេះមិនបានត្រឹមត្រូវនោះទេ ដូច្នេះមុនហាត់សូមពិភាក្សាជាមួយអ្នកជំនាញឱ្យបានត្រឹមត្រូវ។

How to Do the Squat: Techniques, Benefits, Variations

-ហាត់យូហ្គា៖ លំហាត់ប្រាណយូហ្គា គឺមានក្បាច់ហាត់ប្រាណ១ប្រភេទដែលមានប្រយោជន៍សម្រាប់សុខភាពរាងកាយខ្លាំងណាស់ ដូចជាសុខភាពផ្លូវចិត្ត រាងកាយ រួមភេទសុខភាពរបស់ទ្វារមាសផងដែរ។ ហាត់យូហ្គាបានទៀងទាត់ជួយលើកកម្ពស់ទ្វារមាសឱ្យតឹងណែន មានសុខភាពល្អ មិនងាយមានជំងឺមិនងាយឈឺឡើងមក។ មួយវិញទៀតបើយោងតាមរយៈលោកវេជ្ជបណ្ឌិត Saper បានណែនាំថាមុនហាត់យូហ្គាគួរតែពិភាក្សាជាមួយគ្រូខាងហាត់យូហ្គាឱ្យបានត្រឹមត្រូវ ព្រោះមានមនុស្សជាច្រើន ដែលអនុវត្តខុស។

Half Locust Pose

-Legs up៖ ក្បាច់លើជើង ហាត់ក្បាច់នេះក៏មានប្រយោជន៍សម្រាប់សុខភាពដូចគ្នា គឺអាចជួយទៅបំបាត់ភាពតានតឹង ស្រ្តេស ជួយធ្វើឱ្យលំហូរឈាមរត់ស្រួលទៅកាន់បេះដូង ខួរក្បាល និងទ្វារមាសផងដែរ។ ដូច្នេះហើយសម្រាប់ស្រីៗចង់បំបាត់ស្រ្តេស ចង់បានសុខភាពទ្វារមាសល្អ កំហូរឈាមរត់ស្រួលអាចសាកក្បាច់នេះបាន។ បញ្ជាក់សម្រាប់អ្នកមានបញ្ហាជំងឺទឹកដក់ក្នុងភ្នែក មានជំងឺសម្ពាធឈាមមិនអាចគ្រប់គ្រងបាន គេមិនណែនាំឱ្យហាត់ក្បាច់នេះទេ។

Legs Up The Wall Pose (Viparita Karani)

-របបអាហារ៖ ជាការពិតណាស់ របបអាហារក៏មានឥទ្ធិពលដល់សុខភាពរបស់ទ្វារមាសដូចគ្នា។ របបអាហារដែលសម្បូរដោយជាតិសរសៃ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ គឺអាចជួយឱ្យទ្វារមាសស្រីតឹងណែនស្អាត​មានសុខភាពល្អគ្មានជំងឺ។

Improve Your Vaginal Health With These 5 Healthy Food Habits

គូសបញ្ជាក់ឱ្យដឹងថា ក្បាច់៣ខាងលើនេះស្រីៗគួរតែហាត់បើចង់បន្ដឹងទ្វារមាសរលុងដោយសារកត្តាសម្រាលកូនច្រើនដង រួមភេទច្រើន ឬក៏កត្តាអាយុជាដើមឱ្យត្រឡប់មកតឹងណែនស្អាត ដូចក្រមុំបន្តឹចម្ដងៗអាចសាកហាត់ក្បាច់នេះបាន ជាពិសេសរបបអាហារល្អៗញុំាផងកុំចោលព្រោះអាហារល្អក៏ជម្រុញឱ្យទ្វារមាសមានសុខភាពល្អដូចគ្នា៕

អត្ថបទដោយ៖ ធីតា

ឯកសារយោង៖ https://health.clevelandclinic.org/benefits-of-legs-up-the-wall

https://www.toplinemd.com/fern-f-taisenchoy-bent-md/news/how-to-tighten-vagina-exercises-to-tighten-vagina/

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1257

អត្ថបទទាក់ទង

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
120 views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
511 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.4 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
173 views

#ជំងឺ

មិនចង់ឱ្យជំងឺទឹកនោមផ្អែមចូលខ្លួនទេ អ្នកត្រូវតែមានទម្លាប់សាមញ្ញៗ ដុតជាតិស្ករ
Tror Sopheap
October 28 2024
584 views

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
109 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia