ជំងឺទឹកនោមផ្អែមពេលឥឡូវនេះ កើតមិនរើសថាមនុស្សចាស់ និងក្មេងនោះទេ បើបុគ្គលចូលចិត្តញ៉ាំផ្អែមច្រើនមិនយូរ មិនឆាប់គេច្បាស់ជាកើតជំងឺទឹកនោមផ្អែមនេះមិនខានឡើយ។ ពេលអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី៣ជាកម្រិតធ្ងន់ហើយ ព្យាបាលលែងជាហើយ។ មានវិធី៣ជួយការពារអ្នកកុំឱ្យកើតជំងឺនោផ្អែម។
តាមលោក Francesco Branca ជាប្រធាននាយកដ្ឋានអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារអង្គការសុខភាពពិភពលោកបាននិយាយថា បើអ្នកចង់សម្រកគីឡូ កុំប្រើប្រាស់ប្រភេទស្ករសិប្បនិមិត្តដើម្បីញុំាធ្វើឱ្យគីឡូស្រកឱ្យសោះ ព្រោះក្រុមស្ករទាំងនោះ មិនបានជួយឱ្យអ្នកស្រកទម្ងន់មានស្ថេរភាពនោះទេ តែការញុំាស្ករសិប្បិនិមិត្តដើម្បីសម្រកទម្ងន់ អាចប៉ះពាល់ដល់សុខភាពអ្នកបានយ៉ាងខ្លាំង ធ្វើឱ្យអ្នកប្រឈមជាមួយជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺសរសៃឈាមបេះដូង ជំនួសមកវិញ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈដែលមានជាតិស្ករកែច្នៃ ហើយព្យាយាមមកញ៉ាំផ្លែឈើស្រស់ បន្លែស្រស់ និងត្រីសាច់ឱ្យច្រើន ព្រោះអាហារទាំងអស់នេះ មានជាតិស្ករធម្មជាតិល្អដល់សុខភាព។
ពេលអ្នកកាត់បន្ថយជាតិស្ករសិប្បនិមិត្តហើយនោះ ដើម្បីឱ្យរាងកាយអ្នករឹងមាំ អាចបំបែកជាស្ករបានល្អគឺការធ្វើលំហាត់ប្រាណ។ តាមការស្រាវជ្រាវពីអ្នកជំងឺទឹកនោមផ្អែមនៅទីតាំងនៅ Bluffton ដោយលោកវេជ្ជបណ្ឌិត Peter Rippey បានលើកឡើងថា អ្នកជំងឺទាំងនោះនៅមន្ទីពេទ្យ St. Joseph/Candler តែងធ្វើលំហាត់ប្រាណ ហើយលទ្ធផលក៏បានបញ្ជាក់ថា ពួកគាត់ព្យាយាមនោះ កម្រិតជាតិស្ករបានថយចុះ និងផ្នែករាងកាយនិងអារម្មណ៍ក៏ប្រសើរឡើងថែមទៀត”។ ចំពោះអ្នកអត់កើតជំងឺទឹកនោមផ្អែមវិញ ចូរកាត់បន្ថយចំណីអាហារប្រភេទផ្អែមៗ និងធ្វើលំហាត់ប្រាណ វាការពារឈាមអ្នក កុំឱ្យលើសជាតិស្ករក្នុងឈាម និងរក្សាឈាមមានតុល្យភាព។
ដូចនេះហើយ ការកាត់បន្ថយជាតិស្ករសិប្បនិមិត្ត ហើយធ្វើលំហាត់ប្រាណនោះ មួយជីវិតរបស់អ្នកមិនងាយកើតជំងឺទឹកនោមផ្អែមនោះ។ ព្រោះនៅក្នុងរាងកាយទទួលបានជាតិស្ករធម្មជាតិ ហើយបម្លែងជាតិស្ករអស់ពីរាងកាយឱ្យក្នុងខ្លួនគ្មានជាតិស្ករច្រើនទេ។ គ្រាន់តែអ្នកចំណាយពេលធ្វើលំហាត់ប្រាណ មួយថ្ងៃ ២០ទៅ៣០នាទី ជួយសរសៃរឈាមអ្នកដើរស្រួល ការពារជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព