កុមារ
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ
Vuthea Morn
February 26 2025
148 views

សាលាដ៏ល្បីល្បាយនៅប្រទេសអង់គ្លេស ប្រូមស៍ក្រូវ បាន​មានវត្តមាននៅប្រទេសកម្ពុជាយើង ដោយត្រូវបានដាក់សម្ពោធដំណើរកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមសមាគមឧកញ៉ាកម្ពុជាបានឱ្យដឹងថា ឧកញ៉ា កែវ សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Visionary Alliance for Educations និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវយីហោ សាលា ប្រូមស៍ក្រូវ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមកដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីសម្ពោធនេះដែលក៏មានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម Marc Thayre ដែលជាអនុប្រធានបេសកកម្មទទួលបន្ទុកផ្នែកអប់រំនៅកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ស្ថានទូត នៃចក្រភពអង់គ្លេស និងលោក Martin នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

ឧកញ៉ា កែវ សម្បត្តិ បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រឹងប្រែងទាំងកម្លាំងកាយ និងកំលាំងចិត្តដើម្បីនាំយកនូវគុណភាពនៃការសិក្សាលំដាប់ពិលោកមកបម្រើដល់កុលបុត្រកុលធីតាកម្ពុជាដែលជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ដើម្បីជាសរសរទ្រូងដ៏រឹងមាំក្នុងការជ្រោមជ្រែងកសាងប្រទេសជាតិ។

សាលានឹងចាប់ផ្តើមសិក្សាថ្មីដំបូងរបស់សាលានឹងចាប់ផ្តើមចូលរៀននៅខែសីហា ឆ្នាំ២០២៥ ខាងមុខនេះហើយ ដោយចាប់ផ្តើមទទួលចុះឈ្មោះសិស្សក្នុងពេលឆាប់ៗខាងមុខនេះព្រមទាំងមានការផ្តល់ជូនជាពិសេសដល់ក្រុមគ្រួសារដែលបានចុះឈ្មោះមុនគេផងដែរ។

សូមបញ្ជាក់ថា សាលានឹងមានទទួលសិស្សានុសិស្សឱ្យចូលសិក្សាចាប់ពីអាយុ ២ឆ្នាំឡើងទៅរហូតដល់សិស្សថ្នាក់ទី១២តែម្តងដោយសាលាបានបំពាក់ទៅដោយបរិក្ខាយ៉ាងសំបូរបែបដែលជាការចាំបាច់គាំទ្រដល់កម្មវិធីសិក្សារបស់ប្រូមស៍ក្រូវ។សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់សាលាដោយផ្ទាល់តាមរយៈទូរសព្ទលេខ 012 718 555 ឬ 016 718 555

480544625 607837252140230 8346517969638578670 N

480786510 607837555473533 6958125392358948838 N

480664931 607837495473539 9188966282682178808 N

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1464

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia