មានអ្នកខ្លះមានជំងឺមើលមិនឃើញនោះទេ ព្រោះតែមានជំងឺនៅខាងក្នុងខ្លួន។ តាមពេទ្យបានប្រាប់ថា ដើម្បីថែសុខភាពបានល្អ យើងគួរចំណាយលុយខ្លះ ធ្វើការពិនិត្យជំងឺមួយឆ្នាំចំនួនមួយដង ឬពីរដងតាមសមត្ថភាព ដើម្បីតាមដានពីស្ថានភាពជំងឺផងដែរ។ ពេលនេះជាឱកាសពិសេសបំផុតដើម្បីពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។
តាមមន្ទីរពេទ្យ ហ្លួង ម៉ែ បានបង្ហោះសារប្រជាជនពលរដ្ឋថា មន្ទីរពេទ្យ ហ្លួង ម៉ែ បានសហការជាមួយអង្គការនគរទេព នឹងផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន (Cervical Cancer Screening) ដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចាប់ពីអាយុ ២១ ឆ្នាំ ដល់ ៦៥ ឆ្នាំ (សម្រាប់អ្នកធ្លាប់មានដៃគូ)។