ការរស់នៅឱ្យមានទម្លាប់ល្អៗ ធ្វើឱ្យអ្នកមានសុខភាពរឹងមាំ និងការពារជំងឺជាច្រើនមុខនាពេលអនាគតផងដែរ។ តែពេលនេះ មានមនុស្សភាគច្រើន កើតជំងឺធាត់ ហើយនាំឱ្យកើតជំងឺលើសឈាម មានជំងឺផ្សេងៗ ទៀត។ ថ្ងៃនេះ ចាប់បៃតង សុំលើកពីទម្លាប់ទាំង២នេះ ដើម្បីការពារជំងឺទឹកនោមផ្អែមបានល្អបំផុត៖
មានមនុស្សជាច្រើន ចូលចិត្តញ៉ាំភេសជ្ជៈនិងអាហារមានរសជាតិផ្អែមៗ ធ្វើឱ្យកម្រិតស្ករក្នុងសរសៃឈាមកើនឡើង និងធ្វើឱ្យឈាមរាវ ដើម្បីកាត់បន្ថយជាតិស្ករចេញ ចូលអ្នកព្យាយាមធ្វើលំហាត់ប្រាណ ក៏ជួយបញ្ចុះជាតិអាំងស៊ុយលីន។ តាមប្រជាជនជប៉ុននៅកោះអូគីណាវ៉ាមានភាគតិចណាស់ដែលពួកគេកើតជំងឺទឹកនោមផ្អែម និងជំងឺមហារីក មកពីពួកគេមានរបបអាហារល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃនេះជាឳសថទិព្វនេះឯង។
មានអ្នកស្រាវជ្រាវជាច្រើនបាននិយាយថា ការធ្វើលំហាត់ប្រាណដូចជា ដើរឱ្យលឿន រត់ ធាក់កង់ ហែងទឹក និងលើកទម្ងន់ ក្នុងរយៈពេលធ្វើវា ៣០ នាទីក្នុងមួយសប្តាហ៍ ៥ ទៅ៦ថ្ងៃ វាជួយអ្នកការពារជំងឺទឹកនោមផ្អែម។ បើយោងតាមរយៈប្រភព vn បានបញ្ជាក់ថា សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម មានទម្លាប់ហាត់ប្រាណបានទៀងទាត់ ទទួលបានប្រយោជន៍ជួយដុតជាតិស្ករក្នុងឈាម។ ដូច្នេះហើយប្រសិនណាអ្នកជំងឺទឹកនោមផ្អែម កុំរំលងការហាត់ប្រាណ តែមុននឹងហាត់ជួយពិភាក្សាជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវពីរបៀបរហាត់ដែលសាកសមនឹងរាងកាយរបស់អ្នក។
ជំងឺបេះដូង និងលើសឈាម...។ ពីព្រោះការធ្វើលំហាត់ប្រាណជួយអ្នកឱ្យប្រើអាំងស៊ុយលីន និងបង្កើតអុកស៊ីសែនក្នុសរសៃឈាម ដើម្បីការពារជំងឺទឹកនោមផ្អែម។ ហើយត្រូវមានរបបអាហារមួយចំនួនចូលរួមផងដែរដូចជា
>> អាហារកាបូអ៊ីដ្រាតដែលមានសុខភាពល្អដូចជា៖ ផ្លែឈើ បន្លែ គ្រប់ធញ្ញជាតិ សណ្តែក និងទឹកដោះគោមានជាតិខ្លាញ់ទាប។ ហើយអ្នកត្រូវជៀសវាងកាបូអ៊ីដ្រាត ដែលមិនសូវចំពោះសុខភាពដូចជាអាហារមានជាតិខ្លាញ់ច្រើន ឬភេសជ្ជៈដែលបន្ថែមជាតិស្ករ និងសូដ្យូម។
>> ហូបត្រី៖ ចូលអ្នកហូបសាច់ត្រីឱ្យ៤ទៅ៥ដងក្នុងមួយសប្តាហ៍ ដើម្បីបង្កើតគុណភាពចំពោះបេះដូង។ ត្រីមានដូចជា ត្រីសាល់ម៉ុន ត្រីធូណា និងត្រីសាឌីនសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលអាចការពារជំងឺបេះដូង។
>> អាហារដែលមានខ្លាញ់ល្អ ដើម្បីជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលរបស់អ្នកមានដូចជា៖ ផ្លែបឺរ គ្រាប់ ប្រេងកាណូឡា ប្រេងអូលីវ និងសណ្តែកដី ប៉ុន្តែកុំប្រើវាឱ្យហួសប្រមាណ ព្រោះខ្លាញ់ទាំងអស់សុទ្ធតែមានកាឡូរីខ្ពស់។
មានពាក្យវេជ្ជបណ្ឌិតបុរាណម្នាក់បាននិយាយថា “ជំងឺចូលតាមម៉ាត់ ពីអាហារដែលអ្នកហូបប្រចាំថ្ងៃ”។ តាមលោកគ្រូពេទ្យ ចាន់ភក្ដី មានប្រសាសន៍ចុងក្រោយថា អ្នកនៅតែអាចការពារជំងឺទឹកនោមផ្អែមបានទាន់ពេលវេលាដែរ គឺថា អ្នកត្រូវតែព្យាយាមហាត់ប្រាណជាប្រចាំថ្ងៃ (មួយសប្តាហ៍៤ថ្ងៃរយៈពេល៣០នាទី) របបអាហារអ្នកត្រូវតែព្យាយាមកាត់បន្ថយជាតិស្ករដោយជំនួសមកវិញនៅបន្លែ ផ្លែឈើ ត្រី កុំផឹកស្រា កុំជក់បារី គេងឱ្យបានគ្រប់ កុំស្រ្តេសច្រើន ជាពិសេសតាមដានពិនិត្យសុខភាព រកមើលជាតិស្ករឱ្យបានទៀងទាត់ ដើម្បីដឹងពីវិធីការពារទុកមុនអាចជួយអ្នកពន្យារការកើតជំងឺទឹកនោមផ្អែមបានច្រើន”។ បើអ្នកហូបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ អ្នកបានកសាងសុខភាពកាន់តែរឹងមាំ និងរស់នៅបានយូរផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព