ផ្លែឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការជំនួយសុខភាពបេះដូង។ ព្រោះវាជួយសង្រ្គោះបន្ទាន់ជំងឺដាច់សរសៃឈាមខួរក្បាល និងបន្ថយការលើសឈាម។ មានអ្នកជំងឺខ្លះ ស្លាប់ក៏ព្រោះតែជំងឺនេះដែរ វាឆាប់រហ័សណាស់។ វាផ្តើមចេញពីសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ុលខ្ពស់ និងជំងឺទឹកនោមផ្អែម លក្ខខណ្ឌទាំងអស់នេះហើយ បង្កជាឱកាសឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល។ ផ្លែឈើ២ ជួយការពារជំងឺនេះបានល្អបំផុត។
តាមគេហទំព័រ Express បានចុះផ្សាយតាមសម្តីអ្នកជំនាញអាហារូបត្ថម្ភ លោក Rob Hobson ថា ការញ៉ាំផ្លែប៉ោម និងផ្លែប័រឱ្យបានច្រើនដើម្បីកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល។ ហើយតាមការសិក្សាខ្ញុំមានការចាប់អារម្មណ៍ពីតួនាទីផ្លែឈើ និងបន្លែបន្ថែមទៀត ជាការបំប៉នសុខភាពបេះដូង និងការពារប្រព័ន្ធសរសៃឈាមខួរក្បាលកុំឱ្យដាច់ និងចុះខ្សោយមួយកម្រិតទៀត។
លោក Rob Hobson បានបន្ថែមថា ការសិក្សាហូបផ្លែប៉ោម និងផ្លែប័រនេះ មានចំនួន ៧៤.៩៦១នាក់(ស្រ្តី ៣៤.៦៧០នាក់ និងបុរស៤០.២៩១នាក់) នៅឆ្នាំ១៩៩៧។ រយៈពេល ១០ឆ្នាំក្រោយមកទៀត គេបានរកឃើញថា ចំនួនមនុស្ស៧៤.៩៦១នាក់ មានអ្នកដាច់សរសៃឈាមខួរក្បាល មិនដល់ចំនួន៣០០នាក់ផង។ ចំណែកអ្នកនៅសល់ទាំងប៉ុន្មាននេះ ពួកគេមានសុខភាព និងខួរក្បាលនៅតែប្រើការបានល្អដដែល។ ព្រោះផ្លែឈើ២នេះ មានសមាសធាតុ flavonoids ប្រឆាំងអុកស៊ីតកម្ម ការរលាក និងកាត់បន្ថយហានិភ័យជំងឺខួរក្បាល ១១%ណោះ។
១. តាមគេហទំព័រ Healthline បានបញ្ជាក់ឱ្យដឹងថា នៅក្នុងផ្លែប៉ោមមានសារធាតុបី ទីមួយ Quercetin អាចកាត់បន្ថយល្បឿនជាតិស្ករពីអាហារកាបូអ៊ីដ្រាត ឬស្រូបជាតិស្ករចេញពីអាហារ។ ទីពីរ Chlorogenic acid ជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករមានប្រសិទ្ធភាពជាងមុន។ ទីបី Phlorizin ជួយកាត់បន្ថយជាតិស្ករបែបគីមី ឬពីអាហារកែច្នៃ ហើយជួយបន្ថែមជាតិស្ករធម្មជាតិដល់ចរន្តឈាមឡើងវិញ។
២. ផ្លែប័រជំនួយដល់សុខភាពបេះដូង និងកាត់ជាតិខ្លាញ់អាក្រក់ចេញ។ ព្រោះវាមានអាស៊ីត Oleic ជាអាស៊ីតខ្លាញ់ monounsaturated ប្រហែល ៧៧% ត្រូវបានគេរកឃើញវាដូចជាប្រេងអូលីវមានប្រសិទ្ធភាពសម្រកគីឡូ។ សារធាតុក្នុងផ្លែប័រមានមួយចំនួនមានវីតាមីន A, D, E និង K ជួយរលាយក្នុងខ្លាញ់ឱ្យដំណើរសរសៃឈាមបានល្អ។ ដូចនេះ ការញ៉ាំផ្លែឈើទាំងពីរនេះ ជួយឱ្យប្រព័ន្ធរាងកាយទាំងមូលដំណើរការបានល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព