ជំងឺ
ខ្មែរលក់ច្រើន! អាហារ ២នេះ ជួយអ្នកកុំឱ្យកើតជំងឺទឹកនោមផ្អែម
Tror Sopheap
August 29 2024
243 views

នៅប្រទេសខ្មែរយើងមានអ្នកកើតបញ្ហាទឹកនោមផ្អែមរាងកើនឡើងបន្តិច ព្រោះតែពួកគាត់និយមភេសជ្ជៈផ្អែមៗ និងអាហាររាងផ្អែម និងប្រៃនេះឯង។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគាត់ខ្វះលំហាត់ប្រាណ ខ្វះការគេង និងផឹកស្រាជាដើម។ ដើម្បីទប់ជំងឺទឹកនោមផ្អែម អ្នកគួរតែហូបអាហារ ២នេះ ដើម្បីស្រូបជាតិស្ករចេញរាងកាយ។

ខ្ញុំនិយាយពីតែបៃតជាភេសជ្ជៈល្អបំផុតជួយការពារជំងឺទឹកនោមផ្អែម។ ការផឹកតែបៃតង ជួយសុខភាពរបស់អ្នកកុំដាក់ជាតិស្ករច្រើនលើសកម្រិតពេកយ៉ាងច្រើន៥០% ហើយបន្តកាត់នៅសល់ស្ករ២០%និង១០% ឬដាក់ស្ករពោតក៏បានដែរ។ គុណភាពក្នុងការផឹកតៃបៃតងគឺតៃបៃតងក្តៅ កុំដាក់ទឹកកក។ បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Healthline.com បានលើកឡើងថា នៅក្នុងសារធាតុតែបៃតងមានដូចជា EGCG ( epigallocatechin-3-gallate ) អាចជួយព្យាបាលរោគមួយចំនួនដូចជាប្រឆាំងនឹងការរលាកក្នុង ប្រឆាំងការរួមត្បៀតនៃសរសៃឈាម និងស្របជាតិស្ករចេញពីរាងកាយបញ្ចេញតាមតម្រោងនោម។ ការញ៉ាំតែបៃតងចន្លោះពីបួនកែវ ឬច្រើនជាងនេះអាចជួយកាត់បន្ថយផលវិបាកដែលបង្កដោយជំងឺទឹកនោមផ្អែមប្រភេទទីពីរបានយ៉ាងមានប្រសិទ្ធភាព។

សម្រាប់អាហារទីពីរវិញនោះគឺគ្រាប់សណ្តែកសៀង។ យោងតាមប្រភព eatthis.com បានចុះផ្សាយថា គ្រាប់សណ្តែកសៀងមានជាតិអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអូមេហ្គា ៦ ក៏ដូចជាសាធាតុ phyto-antioxidants ដែលមាននៅក្នុងសណ្តែកសៀងដែលអាចការពារសរសៃឈាមរបស់អ្នកពីបញ្ហាដំបៅ និងជំងឺឬសដូងបាតបានយ៉ាងមានប្រសិទ្ធភាព។ ហើយសមាសធាតុខាងលើនេះធ្វើឲ្យសរសៃមានដំណើរការបានល្អ និងជួយកាត់បន្ថយការលើសសម្ពាធឈាម កម្ចាត់កូលេស្ដេរ៉ុលអាក្រក់ និងទប់កម្រិតជាតិស្ករកុំឱ្យលើសក្នុងឈាមផងដែរ។ ហើយសណ្តែក​សៀងនេះជាអាហារដ៏​ល្អក្នុងការ​បំពេញ​សេចក្តី​ត្រូវ​ការ​ផ្នែក​​ប្រូតេអ៊ីន​របស់​សរីរាង្គកាយមានតុល្យភាពផងដែរ៕ អត្ថបទដោយ៖ ​ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2313

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia