ជំងឺ
បច្ចេកទេសថ្មី ឧបករណ៍ទំនើបៗ ព្យាបាលជំងឺក្រួសតម្រងនោម ចំណាយពេលលឿន មានប្រសិទ្ធភាព គ្មានការឈឺចាប់
Thida Pet
September 18 2022
3.5 K views

ជំងឺក្រួសតម្រងនោម​គឺជា​​ ជំងឺមួយដែលអាចបង្កជាផលប៉ះពាល់ដល់ក្រលៀនខ្លាំងណាស់ ប្រសិនណាមិនបានទទួលការព្យាបាល ទាន់ពេលកំណត់។ ដោយយោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិតអុឹង ម៉េងលាង ឯកទេស វះកាត់ជំងឺក្រួសតម្រងនោម នៅមន្ទីរពេទ្យព្រះអង្គឌួង បានប្រាប់ក្រុមការងារចាបបៃតង ថាការព្យាបាលជំងឺក្រួសតម្រងនោម នៅមន្ទីរពេទ្យព្រះអង្គឌួង នាពេលបច្ចុប្បន្ននេះគឺ មានការរីកចម្រើនខ្លាំង ដោយសារប៉ុន្មានឆ្នាំនេះ មន្ទីរពេទ្យព្រះអង្គឌួងបាននាំចូលឧបករណ៍ព្យាបាល ទំនើបៗមកច្រើន មានរហូតដល់៤ឧបករណ៍សំខាន់ៗ។

តួយ៉ាង ឧបករណ៍ទំនើបៗទាំងនេះ បានជួយឱ្យការព្យាបាលជំងឺក្រួសតម្រងនោម​​ របស់គ្រូពេទ្យកាន់តែមានប្រសិទ្ធភាពជាងមុនៗឆ្ងាយខ្លាំង ព្យាបាលរយៈពេលខ្លី គ្មានការឈឺចាប់ខ្លាំង ហូរឈាមខ្លាំង មានសុវត្តិភាពជាងសម័យមុនៗឆ្ងាយ។

​លោកវេជ្ជបណ្ឌិតបានរៀបរាប់ទៀតថា សម្រាប់ការព្យាបាលក្រួសនៅក្នុងតម្រងនោម សម័យមុនគ្រូពេទ្យវះកាត់តាមវិធីទាំងនេះ៖

-ការព្យាបាលជំងឺក្រួសនៅក្នុងតម្រងនោមពីសម័យមុនវិញគឺ​ គ្រោះថ្នាក់ខ្លាំងណាស់ឈានដល់បាត់បង់ជីវិតច្រើន ដោយអ្នកជំងឺនីមួយៗមុននឺងវះកាត់បានព្រមព្រៀងជាមួយគ្រូពេទ្យរួចហើយថា ត្រូវស្លាប់ក៏រស់នៅបន្ដ ប្រសិនបើវះកាត់បរាជ័យគឺក៏បានជោគជ័យ។ពីព្រោះថា ការព្យាបាលក្រួសនៅក្នុងតម្រងនោមសម័យមុន តម្រូវឱ្យគ្រូពេទ្យប្រើបច្ចេកទេសវះកាត់ រកតំបន់ក្រលៀនឬត្រម្រងនោមជាមុនសិន អាចវះត្រង់ពោះ ​ក្បែរចង្កេះឬក៏វះខាងក្រោយ។

បន្ទាប់ពីវះរកទីតាំងរបស់ក្រលៀនឬតម្រងនោមឃើញហើយ គ្រូពេទ្យចាប់ផ្ដើមពុះក្រលៀនជាពីរចំណែកដើម្បីចាប់យកក្រួសដែលមានក្នុងតម្រងនោមចេញ បន្ទាប់ពីយកចេញហើយ គ្រូពេទ្យក៏ចាប់ផ្ដើមដេរភ្ជាប់តម្រងនោមឬក្រលៀន។ លោកគ្រូពេទ្យបានបន្តទៀតថា​ការដេរភ្ជាក់ក្រលៀនឬតម្រងនោមនេះ មិនមែនជារឿងងាយស្រួលឡើយ ទាល់តែគ្រូពេទ្យមានជំនាញ ទឹកដៃបុិនប្រសប់ផងដែរ​ ទើបអាចដេរបាន ព្រោះសាច់របស់ក្រលៀនពិបាកនៅក្នុងការដេរខ្លាំងណាស់ បើខុសអាចមានឈាមហូរខ្លាំង ប្រឈមនឹង កាត់ក្រលៀនឬតម្រងនោមម្ខាងដែលវះកាត់ចោលភ្លាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។

ចូលមកការព្យាបាលជំងឺក្រួសនៅក្នុងតម្រងនោមសម័យបច្ចុប្បន្ននេះវិញ

-លោកគ្រូពេទ្យបានបង្ហើបថាលែងប្រើវិធីវះកាត់ដូចសម័យមុនៗទៀតឡើងគឺមានបច្ចេកទេសព្យាបាលជំងឺ ក្រួសតម្រងនោម ដោយប្រើប្រាស់ឧបករណ៍ទំនើបៗ

វិធីព្យាបាលជំងឺក្រួសតម្រងនោមសម័យថ្មីមានម៉ាស៊ីនដូចជា៖

១.ប្រភេទម៉ាស៊ីនC-Arm៖ តួនាទីម៉ាស៊ីននេះជាម៉ាស៊ីនមួយសម្រាប់បញ្ជារពេលដែលលោកគ្រូពេទ្យធ្វើការវះកាត់ បាញ់បំបែកក្រួសតម្រងនោមកំណត់ថា​ការបាញ់បំបែកក្រួសតម្រងនោកបានប៉ុន្មានភាគរយហើយ ក៏មើលលើឧបករណ៍ដែលគ្រូពេទ្យដាក់ចូលទៅក្នុងបំពង់បង្ហូរនោម បានត្រឹមត្រូវដែរឬទេចៀសវាងដាក់ទៅមានបញ្ហាដូចជាអាចប៉ះធ្លុះជាដើម។

២.ម៉ាស៊ីនឡាស៊ែ៖ ម៉ាស៊ីននេះជាប្រភេទម៉ាស៊ីនដែល ទំនើបជាងគេនៅប្រទេសកម្ពុជា ដោយសារម៉ាស៊ីននេះមានតែ៤ប៉ុណ្ណោះ តួនាទីរបស់ម៉ាស៊ីនឡានេះមានកម្លាំង៦០w ជាឧបករណ៍មួយបាញ់បំបែកក្រួសដែលមានក្នុងតម្រងនោម។

៣.Nephroscope៖ ឧបករណ៍នេះប្រើសម្រាប់ចោះតម្រងនោមឬក្រលៀន ដើម្បីបាញ់បំបែកក្រួសនៅក្នុងតម្រងនោម។

៤.Uretero-renoscope flexible៖ ម៉ាស៊ីននេះគឺមានតួនាទីសម្រាប់មើលផ្លូវបង្ហូរនោម ម៉ាស៊ីននេះផ្ទាល់វាអាចបត់បែនបាន មានភាពងាយស្រួលនៅក្នុងការរកមើលក្រួសនិងបាញ់បំបែកក្រួស​​​បានស្រួល។ម៉ាស៊ីននេះផ្ទាល់ជួយឱ្យការព្យាបាលរបស់អ្នកជំងឺដោយគ្មានការហូរឈាម និងការឈឺចាប់ខ្លាំង ដែលព្យាបាលសម្រាកនៅមន្ទីរពេទ្យរយៈពេលខ្លីអាច ទៅសម្រាកនៅផ្ទះបានធម្មតា។

ជាចុងក្រោយ​ ប្រសិនណាអ្នកមានបញ្ហាជំងឺក្រួសតម្រងនោម​កុំទុករហូតធ្ងន់ធ្ងរ ប្រញាប់មកទទួលការព្យាបាលឱ្យទាន់ពេលវេលា ព្រោះសម័យឥឡូវការព្យាបាល ជំងឹក្រួសតម្រងនោម​​មានបច្ចេសទេស ទំនើបមានប្រសិទ្ធភាពចំណាយពេលខ្លី ព្យាបាលគ្មានការឈឺចាប់យូរ​ ហូរឈាមខ្លាំងប្រឈមនឹងការបាត់បង់ជីវិតដូចសម័យមុនឡើយ៕

អត្ថបទដោយ៖ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1275

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia