ព័ត៌មាន
ក្រោយប្រតិបត្តិការណ៍ចាក់វ៉ាក់សុំាងកូវីដ១៩រយៈពេល២ថ្ងៃមានដឹងទេថាមានមនុស្សប៉ុន្មានហើយបានចាក់វ៉ាក់សុំាង?
Phoak Mary
February 12 2021
627 views

ដូចដែលយើងដឹងហើយថាការចាក់វ៉ាក់សុំាងបានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១០ខែកុម្ភៈនេះ ក្រោយទទួលវ៉ាក់សុំាងស៊ីណូហ្វាម របស់ចិនកាលពីថ្ងៃទី៧ ដែលក្នុងដំណាក់កាលទី១នេះ មានចំនួន៦០ម៉ឺនដូស។

ទន្ទឹមនឹងសកម្មភាពននោះដែរគេងសង្កេតឃើញប្រមុខថ្នាក់ដឹកនាំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាច្រើនបានចូលរួមចាក់វ៉ាកសុំាងនៃជំងឺកាចសាហាវនេះ។ដោយយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានជូនដំណឹងមកថា៖

១.​ សរុបអ្នកមកចាក់ថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ២០២១៖​ ៤២៥នាក់​ (ស្រី​ ១០៤នាក់)​ ។

២.​ អ្នកបានចាក់វ៉ាក់សាំងរួច៖​ ៣៣៩នាក់​ (ស្រី​ ៧៥នាក់)។

៣.​ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់៖​ ៨៦នាក់​ (ស្រី​ ២៩នាក់)។

ហើយកាលពីថ្ងៃទី១១ ក្រសួងសុខាភិបាលបានផ្ដល់ដំណឹងបន្ថែមថា៖

១.​ សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩​ ដោយស្ម័គ្រចិត្តនៅថ្ងៃទី១១ ខែកុម្ភ:​ ឆ្នាំ២០២១៖​ ៦៥៧នាក់​ (ស្រី​ ២៩៣នាក់)​ ។

២.​ អ្នកបានចាក់វ៉ាក់សាំងរួច៖​ ៤៤២នាក់​ (ស្រី​ ១៦៤នាក់)។

៣.​ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់៖​ ២១៥នាក់​ (ស្រី​ ១២៩នាក់)។

ហេតុនេះសរុបប្រជាជនយើងដែលបានចាក់វ៉ាក់សុំាងកូវីដ១៩សរុបចំនួន ៧៨១នាក់។

គួរបញ្ជាក់ដែរថា ករណីដែលអ្នកទៅចាក់វ៉ាក់សុំាងតែក្រុមគ្រូពេទ្រមិនអនុញ្ញាតឱ្យចាក់ព្រោះដោយសារមានលក្ខខណ្ឌ មួយចំនួនពាក់ព័ន្ធនឹងសុខភាព ជាមួយនឹងវ៉ាក់សុំាង។

ដោយលក្ខខណ្ឌកន្លងមកដែលក្រសួងធ្លាប់ប្រកាសនោះរួមមាន៖

 ១៖ មានអាយុក្រោម ១៨ឆ្នាំ និង៦០ឆ្នាំឡើង

២៖ មានអាការៈក្ដៅខ្លួន

៣៖ មានជំងឺផ្លូវដង្ហើម (Acute respiratory disease) និងជំងឺហឺត(Asthma)

៤៖ មានជំងឺរុំារ៉ៃធ្ងន់ធ្ងរ ឬមានជំងឺរុំារ៉ៃឧស្សាហ៍ធ្វើទុក

៥៖ មានជំងឺអាឡែកស៊ី (Allergic) ដូចជា៖ ប្រតិកម្មអាឡែកស៊ី ជំងឺប្រទាលត្រអាក (Angioedema)

៦៖ មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង៖ តាមការឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩នេះ មានសារធាតុផ្សំ (វីរុស កូវីដ-១៩ ដែលបានសម្លាប់រួច WIV04 និងសារធាតុផ្សំ៖ សូដូ្យមអុកស៊ីត “Sodium Oxide” ឌីសូដ្យូមហ៊ីដ្រូហ្សែនផូស្វាត “Sodium Dihydrogen phosphate” អាលុយមីញ៉ូមអីដ្រូហ្សែន “Aluminium Hydrogen”) ដូចនេះអ្នកដែល មានប្រតិកម្មជាមួយវ៉ាក់សាំង ឬបុគ្គលដែលមានប្រតិកម្មធ្ងន់ធ្ងរ ពេលចាក់ម្ជុលលើកទីមួយ ឬបុគ្គលមានចេញអាការៈប្រតិកម្មផ្នែកប្រព័ន្ឋប្រសាទ មិនត្រូវចាក់វ៉ាក់សាំងម្ដងទៀតនោះទេ។

៧៖ អ្នកមានជំងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ មានជំងឺលើសឈាម ដែលប្រើថ្នាំគ្រប់គ្រងលែងបានមានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺដុះសាច់មហារីក។

៨៖ ស្រី្តមានផ្ទៃពោះ និងស្រ្តីក្នុងរយៈពេលបំបៅដោះ ឬស្រ្តីមានផែនការពរពោះក្នុងរយៈពេល៣ខែ។

៩៖ អ្នកមានជំងឺប្រកាច់ (កន្រ្តាក់) មានជំងឺឆ្កួតជ្រូក(ស្កន់) មានជំងឺសរសៃប្រសាទ ឬជំងឺរលាកស្រោមខួរ ឬមានជំងឺដំណរពូជ និងអ្នកជំងឺស្កន់ ដែលមិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ឋសរសៃប្រសាទ ឬមានប្រវត្តិជំងឺសរសៃប្រសាទ “Guillain-Barre Syndrome” ជាដើម។

១០៖ អ្នកដែលពិនិត្យឃើញមានជំងឺកង្វះភាពផ្សាំពីកំណើត (Immune deficiency) អ្នកជំងឺឆ្លង HIV អ្នកមានជំងឺមហារីកកូនកណ្ដុរ (Lymphoma) អ្នកមានជំងឺឈាមស ឬមានជំងឺភាពស៊ាំ (Autoimmune)។

១១៖ អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ (ថ្នាំគីមី បញ្ចាំងកាំរស្មី...)។

១២៖ អ្នកមានប្រវត្តិឆ្លងជំងឺកូវីដ-១៩។

១៣៖ អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកចាក់វ៉ាក់សាំងបញ្ជាក់ថាមិនគួរចាក់វ៉ាក់សាំង។

១៤៖ បុគ្គលដែលមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង។

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ព័ត៌មាន

ជំងឺមិនឆ្លងធំៗ៤ ដែលពលរដ្ឋខ្មែរយើងកើតច្រើន ក្នុងចំណោមជំងឺមិនឆ្លងផ្សេងទៀត
Vuthea Morn
April 3 2025
59 views

#ព័ត៌មាន

សង្រ្គាមពន្ធ! តែទំនិញពិសេស ១ប្រភេទនេះនឹងមិនជាប់ក្នុងការប្រកាសពន្ធទេ
Tror Sopheap
April 3 2025
5.1 K views

#ព័ត៌មាន

ឆ្នាំ២០២៤ កម្ពុជាបាននាំទំនិញប្រភេទទាំងនេះ ទៅកាន់ទីផ្សារបរទេសកើនឡើង១៥,៧%
Tror Sopheap
April 3 2025
153 views

#ព័ត៌មាន

នៅមីយ៉ាន់ម៉ាមនុស្សស្លា.ប់ ២៧០០នាក់ រឿង ៣នេះ អាចឱ្យមនុស្សស្លា.ប់កើនឡើង
Tror Sopheap
April 2 2025
170 views

#ព័ត៌មាន

ចូលរួមសោកស្តាយ! នេះជាចំនួនអ្នកស្លា.ប់ និងរបួ.សកើនខ្លាំងនៅមីយ៉ាន់ម៉ា ថ្ងៃទី២៩
Tror Sopheap
March 29 2025
136 views

#ព័ត៌មាន

ដំណឹងល្អក្តៅៗ! នាយករដ្ឋមន្ដ្រីថៃថា៖ មិនបង្កការរញ្ជួយដីខ្លាំងម្តងទៀតទេ
Tror Sopheap
March 28 2025
893 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia