ជំងឺ
ក្រៅពីស្រា!កត្តា៣មុខនេះក៏បំផ្លាញ់ថ្លើម បំផ្លាញខួរក្បាលខ្លាំងណាស់ដែរ
Thida Pet
April 23 2024
4.8 K views

មិនមែនមានតែស្រាទេដែលប៉ះពាល់ដល់សុខភាពរបស់ថ្លើម និងខួរក្បាល របស់អ្នក អាហារផ្សេងក៏ងាយនឹងធ្វើឱ្យងាយសរីរាង្គនេះខូចដូចគ្នា។ ដូច្នេះទោះបីអ្នកជាមនុស្សមានទម្លាប់មិនដែលផឹកស្រាក៏ដោយកុំទាន់ណាលអរ  ឱ្យតែអ្នកមានទម្លាប់ញុំាអាហារ៣មុខនេះងាយគឺប្រឈមដូចគ្នា។

១.គ្រឿងកំប៉ុង៖ ភេសជ្ជៈប្រភេទគ្រឿងកំប៉ុងប៉ូវកម្លាំង ភ្លាមៗគឺមិនល្អសម្រាប់សុខភាពរបស់អ្នកទេ។ ព្រោះថាភេសជ្ជៈទាំងនោះគឺមានជាតិស្ករច្រើនណាស់ ហើយសារជាតិស្ករមាននៅក្នុងភេសជ្ជៈទាំងនេះ នឹងចូលទៅបំផ្លាញកោសិកាថ្លើមផងដែរ ដោយបង្កឱ្យកើតមានខ្លាញ់រុំថ្លើម រលាកកោសិកាថ្លើមម្តងបន្តិចៗ។ ជាទូទៅភេសជ្ជៈប៉ូវកម្លាំង អាចមានជាតិស្ករខ្ពស់ប្រហែល ២៧ទៅ២៨ ក្រាមក្នុងមួយកំប៉ុង ដូច្នេះបើបងប្អូនចង់ផឹកសូមជ្រើសរើសភេសជ្ជៈណាមានជាតិស្ករទាប។

២.ជក់បារី៖ ការជក់បារប៉ះពាល់សុខភាពរបស់អ្នកខ្លាំងណាស់។ មិនត្រឹមតែប៉ះពាល់ដល់សួតនោះទេ តែបារីគឺអាចប៉ះពាល់ដល់រាងកាយរបស់អ្នកជាច្រើនទៀតនេះបើយោង តាមក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Debapriya Ghosh និងវេជ្ជបណ្ឌិត Anirban Basu មកពីមជ្ឈមណ្ឌលស្រាវជ្រាវខួរក្បាលជាតិឥណ្ឌា (NBRC) បានរកឃើញថា សារធាតុផ្សំនៅក្នុងថ្នាំជក់បារី ធ្វើឱ្យកោសិកាឈាមសនៅក្នុងប្រព័ន្ធសរសៃប្រសាទកណ្តាលវាយប្រហារកោសិកាដែលមានសុខភាពល្អ ដែលនាំឱ្យខូចសរសៃប្រសាទធ្ងន់ធ្ងរ។” ពេលសារធាតុគីមីបញ្ចូលតាមសរសៃឈាមដល់ប្រព័ន្ធប្រសាទខួរក្បាល នាំឱ្យអ្នកប្រឹងគិត ឬប៉ះត្រង់ចំណុចណាផុយស្រួលណាមួយ នាំឱ្យដាច់ដំណសរសៃឈាមចេញពីគ្នា ហើយអ្នកនឹងកើតជំងឺវង្វេងស្មារតី និងសតិអារម្មណ៍មិននឹងនថែមទៀត។

៣.ការរស់នៅប្រចាំថ្ងៃ៖ គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពរបស់អ្នក ព្រោះថាប្រសិនណាអ្នកមិនបានប្រយ័ត្នឱ្យបានត្រឹមត្រូវអ្នកអាចឆ្លងមេរោគថ្លើម ហើយកើតជំងឺថ្លើមទាំងមិនដឹងខ្លួន មានដូចជា​៖ -កត្តាទី២គឺការមុតរលាត់ ការចាក់ថ្នាំរួមគ្នា ការបញ្ចូលឈាម ប្រើប្រាស់ច្រាសដុសធ្មេញរួមគ្នា ការធ្វើក្រចករួមគ្នា។

-កត្តារួមភេទក៏អាចធ្វើឱ្យអ្នកប្រឈមឆ្លងមេរោគថ្លើមប្រភេតបេដូចគ្នា។

ជាចុងក្រោយមិនមែនអ្នកខូចថ្លើម ប៉ះពាល់ខួរក្បាលដោយសារតែស្រា តែម្យ៉ាងនោះទេ តែអាចមកពីកត្តាសំខាន់ៗខាងលើនេះ ។ ដូច្នេះអ្នកត្រូវតែប្រយ័ត្ន និងការពារខ្លួនរបស់អ្នកឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងកើតជំងឺថ្លើមទាំងមិនដឹងខ្លួន៕

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1260

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.4 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
2 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.7 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 23 2025
វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
#កុមារJanuary 23 2025
បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
#ចិត្តសាស្ត្រJanuary 22 2025
លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
#អត្ថបទ PRJanuary 22 2025
ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថិជនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia