ជំងឺ
ប្រយ័ត្ន! បើមានរោគសញ្ញាទាំងនេះ មានន័យថាតម្រងនោមអ្នកកំពុងចាប់ផ្ដើមខូចហើយ
Pov Saru
December 17 2025
1.1 K views

បច្ចុប្បន្ននេះអ្នកដែលមានបញ្ហាតម្រងនោមហើយត្រូវលាងឈាមឃើញថាកើតមានច្រើនខ្លាំងមែនទែននៅក្នុងប្រទេសកម្ពុជាយើង អ្នកជំងឺភាគច្រើនឃើញថាសុទ្ធតែក្មេងៗយុវវ័យ ដោយសារតែពួកគេមួយចំនួនមិនសូវជាយកចិត្តទុកដាក់ចំពោះសុខភាពចេះតែបណ្ដោយខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ ខូចតម្រងនោម អាចកើតឡើងពីបញ្ហាជាច្រើនដូចជាអ្នកមានជំងឺទឹកនោមផ្អែម អ្នកចូលចិត្តផឹកគ្រឿងកំប៉ុងច្រើន តែមិនសូវផឹកទឹក និងការប្រឹងទប់នោមជាដើមទាំងអស់នេះសុទ្ធជាកត្តាហារនិភ័យធ្ងន់ធ្ងរតែអ្នកជំងឺមួយចំនួនមិនយកចិត្តទុកដាក់។ យោងតាមគេហទំព័រ Time Of India ខាងក្រោមនេះជាសញ្ញាមួយចំនួន អាចបញ្ជាក់ថាតម្រងនោមរបស់អ្នកកំពុងខូច៖

១. នោមញឹកញាប់៖ ការនោមញឹកញាប់នៅពេលអ្នកផឹកទឹកច្រើនវាមិនមែនជាបញ្ហាទេ តែបើក្នុងមួយថ្ងៃអ្នកមិនសូវបានផឹកទឹកសោះតែងាកនោមៗនោះទើបជាបញ្ហាគួរឱ្យព្រួយបារម្ភ ជាពិសេសនោមញឹកនៅពេលយប់។ សញ្ញានេះអាចបញ្ជាក់បានថាតម្រងនោមរបស់អ្នកកំពុងបាត់បង់សមត្ថភាពច្រោះឈាម។ ហើយចំពោះអ្នកជំងឺខ្សោយតម្រងនោមអាចឃើញការផ្លាស់ប្តូរមួយចំនួននៅក្នុងពណ៌ទឹកនោមរាងមានធុំក្លិនខ្លាំង និងមានការឈឺចាប់ពេលនោម។ សញ្ញាទាំងអស់នេះបង្ហាញថា តម្រងនោមរបស់អ្នកកំពុងតែខ្សោយបណ្តើរៗហើយ។

២. នោមមកមានឈាម៖ តម្រងនោមជាធម្មតារក្សាឈាមនៅក្នុងសរសៃឈាម ប៉ុន្តែបើតម្រងនោមខូច កោសិកាឈាមអាចលេចចេញក្នុងទឹកនោមបាន។ ដូច្នេះពេលនោមត្រូវសង្កេតមើលទឹកនោមខ្លួនឯង ប្រសិនបើទឹកនោមមានពណ៌ក្រហម ឬត្នោតខ្មៅ នោះគឺជាសញ្ញាបង្ហាញថាតម្រងនោមរបស់អ្នកកំពុងមានបញ្ហាហើយ។ លើសពីនេះ ឈាមនៅក្នុងទឹកនោមក៏អាចបង្កឱ្យមានបញ្ហាកើតក្រួសក្នុងតម្រងនោម ឬឆ្លងមេរោគផងដែរ។

. ទឹកនោមមានពពុះច្រើន៖ ប្រសិនបើអ្នកនោមមកមានពពុះច្រើន និងចេញខ្លាំងនៅពេលនោម វាបង្ហាញថាមានប្រូតេអ៊ីនលេចចេញក្នុងទឹកនោម។ ពពុះនេះមានលក្ខណៈដូចជាពពុះស៊ុត ដោយសារតែប្រូតេអ៊ីនអាល់ប៊ុយមីន ដែលជាសញ្ញាដំបូងនៃការខូចតម្រងនោម។

៤. មានអារម្មណ៍អស់កម្លាំង ឬពិបាកផ្ដោតអារម្មណ៍៖ នៅពេលតម្រងនោមធ្វើការសំអាតឈាមមិនបានល្អ ជាតិពុលនឹងស្ថិតនៅក្នុងឈាម ហើយបង្កឱ្យមានអារម្មណ៍ខ្សោយ ឬអស់កម្លាំង។ កង្វះការសម្អាតក្នុងឈាមអាចនាំឱ្យមុខងារប្រសាទ និងខួរក្បាលធ្លាក់ចុះ ធ្វើឱ្យមនុស្សមួយចំនួនពិបាកក្នុងការផ្តោតអារម្មណ៍។ ហើយជំងឺតម្រងនោមក៏អាចធ្វើឱ្យអ្នកជំងឺមានភាពស្លេកស្លាំង ដែលជាមូលហេតុធ្វើឱ្យខ្សោយ និងងាយអស់កម្លាំងជារឿយៗ។

៥. ហើមជើង និងកជើង៖ នៅពេលតម្រងនោមខូច រាងកាយនឹងរក្សាជាតិសូដ្យូម (អំបិល) ច្រើនជាងធម្មតា បណ្តាលឱ្យទឹកដក់នៅក្នុងខ្លួន ហើយបង្កឱ្យជើងនិងកជើងហើម។ ទោះជាយ៉ាងណា វាក៏អាចជាសញ្ញានៃជំងឺបេះដូង ឬថ្លើមដែរ ដូច្នេះបើអ្នកមានអាការៈបែបនេះគួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិត ដើម្បីដឹងចម្លើយការពិត។

៦. បាត់បង់ចំណង់អាហារ៖ ជាតិពុលដែលប្រមូលផ្តុំក្នុងឈាមដោយសារតម្រងនោមខូច អាចបណ្តាលឱ្យអ្នកជំងឺបាត់បង់ចំណង់អាហារ ឬមានអារម្មណ៍ថាមិនចង់ញ៉ាំអាហារ។ ប្រសិនបើអាការនេះកើតឡើងយូរហើយ គួរទៅពិនិត្យសុខភាព ដើម្បីរកមូលហេតុពិត ហើយអាចព្យាបាលទាន់ពេលវេលា។ ទាំងនេះគ្រាន់តែជារោគសញ្ញាខ្លះៗដែលមានបញ្ហាខូចតម្រងនោមតែងជួបប្រទះ ប្រសិនបើអ្នកសង្កេតឃើញខ្លួនឯងមានសញ្ញាណាមួយមិនប្រក្រតីគួរទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ព្រោះបើអ្នកពិតជាមានជំងឺមែនក៏អាចនឹងព្យាបាលបានទាន់ពេលវេលា៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 166

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
12.6 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
11.5 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
9.3 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
9 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
7 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia