កីឡា
អាហារទាំង ១០ នេះ អ្នកហាត់ប្រាណ ដើម្បីដុតជាតិខ្លាញ់ កសាងសាច់ដុំ និងរក្សាសុខភាពឱ្យរឹងមាំ
Tror Sopheap
December 8 2020
5.4 K views

នៅក្នុងសង្គមភាគច្រើនមានមនុស្សធាត់ ហើយការសម្រកគីឡូជារឿងពិបាក អ្នកត្រូវហាត់ប្រាណ និងការតមអាហារ ដើម្បីឱ្យរាងកាយអ្នកកាន់តែស្អាត និងស្រកទម្ងន់មានភាពប្រសិទ្ធភាព។ សម្រាប់អ្នកហាត់ប្រាណមានអាហារ ១០ ប្រភេទ ជាអាហារដុតជាតិខ្លាញ់បានល្អបំផុត មានអ្វីខ្លះ?

១. ម្រេច និងម្ទេច

បើអ្នកហាត់ប្រាណចង់សម្រកគីឡូបានល្អ បូកជាមួយការហូបផ្លែម្ទេស វាជួយដុតជាតិខ្លាញ់បានល្អបំផុត។ ពីព្រោះផ្លែម្ទេសមានសារធាតុហិរ (Capsaicin) មានលក្ខណៈសម្បត្តិដុតខ្លាញ់។ ពេលយើងញ៉ាំម្ទេស វាធ្វើឱ្យអារម្មណ៍ក្តៅ និងរាកាយបែកញើស សម្រាប់អ្នកហាត់ប្រាណរួច(បញ្ជក់ថា បើអ្នកមានបញ្ហាក្រពះ កុំហូបម្ទេសនេះ)។

២. ត្រីធូណា

អ្នកហាត់ប្រាណត្រូវការអាហារ ដែលផ្ទុកនៅជាតិប្រតេអ៊ីន និងខ្លាញ់អូមេហ្គា ៣ ល្អដែលជួយធ្វើឱ្យអរម៉ូនធម្មតា ដើម្បីជួយរំលាយអាហារឱ្យដំណើរការល្អ គឺត្រីធូណា។ ល្អសម្រាប់អ្នកហាត់ប្រាណនឹងជួយដល់សាច់ដុំផហដែរ។

៣. Celery

បន្លែនេះមានជាតិការឡូរីទាប ដែលកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម និងជួយបំលែងជាតិខ្លាញ់ក្នុងសរសៃឈាមបានល្អ។ វាមានផ្ទុកនូវជាតិសរសៃជាចំណី ដែលរលាយដើម្បីជួយបង្កើនជាតិសរសៃនៅក្នុងពោះវៀន។ វាអាចបញ្ចេញកាកសំណល់ចេញពីរាងកាយ ជួយឱ្យអ្នក ស្រកទម្ងន់ បើអ្នកញ៉ាំវាជាញឹកញាប់។ អ្នកហាត់ប្រាណត្រូវការបន្លែបែបនេះ ដើម្បីជួយសម្រកគីឡូ និងរក្សារាងកាយបានល្អបំផុត។

៤. ជាតិទឹក

សម្រាប់អ្នកហាត់ប្រាណ គូរផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើមម្បីធ្វើឱ្យប្រព័ន្ធរំលាយអាហារបានល្អ និងជួយឱ្យអ្នកសម្រកទម្ងន់ផងដែរ។ ពីព្រោះថា ទឹកជាផ្នែកជាមួយក្នុងការដឹកជញ្ជូនជាតិខ្លាញ់ និងកាកសំណល់ពីថ្លើម ហើយជួយលុបបំបាត់ជាតិពុល និងខ្លាញ់ចេញតាមញើស។

៥. គ្រាប់ផ្កាឈូករ័ត្ន

ផ្កាឈូរ័ត្នជាអាហារសម្រន់ល្អសម្រាប់រាងកាយ និងសាច់ដុំ ពីព្រោះវាមានសារជាតិសរសៃខ្ពស់ មានជាតិខ្លាញ់ល្អ ជួយដុតបំផ្លាញជាតិខ្លាញ់អាក្រក់ផងដែរ។ ហើយវាផ្តល់ថាមពលខ្ពស់ ដែលមានសារធាតុសំខាន់ៗ ជួយចិញ្ចឹមខួរក្បាលផងដែរ។

៦. តែបៃតង

ការផឹកតែបៃតងមានតួនាទីជួយដុតបំផ្លាញជាតិខ្លាញ់ និងបញ្ចុះកូឡេស្តេរ៉ុល គួរផឹកតែបៃតងក្តៅ។ វាជួយដល់អ្នកហាត់ប្រាណ ដើម្បីបញ្ចុះទម្ងន់មានប្រសិទ្ធភាពខ្ពស់។

៧. Oatmeal

Oatmeal គឺជាអាហារថាមពលខ្ពស់ ដែលសំបូរទៅដោយ beta-glucan ដែលរួមចំណែកដល់ការរំលាយអាហារកាបូអ៊ីដ្រាតទៅជាស្ករ ហើយវាជួយឱ្យជាតិស្ករក្នុងរាងកាយថយចុះដល់កម្រិតធម្មតា។

៨. ក្រូចថ្លុង

អ្នកហាត់ប្រាណ ដើម្បីមានថាមពលខ្ពស់ មុនទៅហាត់ប្រាណ គួរហូបក្រូចត្លុង វាមានជាតិប្រូតេអ៊ីនខ្ពស់ និងជួយជំរុញប្រព័ន្ធដុតជាតិខ្លាញ់ និងជួយសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។ អ្នកអាចប្របាច់វាចេញជាទឹកច្រូកកាន់តែល្អ។

៩. ទឹកដោះគោជូរ

ទឹកដោះគោមានកម្រិតជាតិខ្លាញ់តិចមានសារធាតុចិញ្ចឹមខ្ពស់ និងជួយដល់ការរំលាយអាហារបានល្អ។ អ្នកហាត់ប្រាណគួរទទួលទានទឹកដោះគោជូរ ពេលអាហារពេលព្រឹក ឬអាហារពេលល្ងាច។

១០. ស្រាក្រហម

ស្រាក្រហមផលិតចេញពីផ្លែទំពាំងបាយជូរក្រហម ដែលមានសារធាតុសំខាន់មួយនៅក្នុងផ្លែទំពាំងបាយជូរក្រហមហៅថា Pycetanol មានលក្ខណៈសម្បត្តិដែលជួយទប់ស្កាត់ការលូតលាស់កោសិកាជាតិខ្លាញ់ ជួយទប់ស្កាត់ការកកើតខ្លាញ់លើស(ឱ្យលើសទម្ងន់)។

អាហារទាំងអស់ដែលបានរៀបរាប់ខាងលើ ល្អសម្រាប់អ្នកចង់សម្រកគីឡូជាមួយការហាត់ប្រាណកាន់តែមានប្រសិទ្ធភាពដល់រាងកាយ និងសាច់ដុំ។ អាហារប្រភេទនេះ មិនមានជាតិខ្លាញច្រើននោះទេ។ ហើយជាអាហារសុខភាពធ្វើឱ្យអ្នកមានសុខភាពរឹងមាំផងដែរ៕

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2362

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia