កីឡា
ពិភពលោកភ្ញាក់ផ្អើល! គ្រូពេទ្យ លីឈីង មានអាយុ ២៥៦ ឆ្នាំ នេះជាថ្នាំទិព្វធ្វើឱ្យគាត់មានអាយុវែង
Tror Sopheap
March 16 2021
5.1 K views

មានមនុស្សជាច្រើនគិតថា មនុស្សយើងអាចរស់នៅបានយូរបំផុតត្រឹមតែ ១០០ ឆ្នាំទៅ ១២៥ ឆ្នាំតែប៉ុណ្ណោះ។ តែយើងមិនគួរជឿទេថា មានបុរសម្នាក់អាចរស់នៅរហូត ២៥៦ ឆ្នាំ។ អ្នកអាចមានអារ្មណ៍ថា នេះជារឿងមិនពិតទេ តែយើងមិនដឹងពីការស្រាវជ្រាវ និងភស្តុតាងបានរកឃើញមានអ្វីខ្លះ?

លោកតា  Li Ching-Yuen ជាគ្រូទេព្យបុរាណ ដែលមានអាយុ ២៥៦ ឆ្នាំ នៅស៊ីឈួនប្រទេសចិន។ យោងតាមការសែតThe New York Time បានធ្វើការស្រាវជ្រាវសហការ ជាមួយលោក វូជុង ឈី(Wu Chung Chieh) ជាសាស្រ្តាចារ្យសាកលវិទ្យាល័យឆេងឌូបានរកឃើញឯកសារទីមួយ ពេលរដ្ឋាភិបាលបានគម្រប់ខួបលោកតា Li Ching-Yuen នៅអាយុ ១៥០ ឆ្នាំ ក្នុងឆ្នាំ ១៨២៧។ មានឯកសារទី២ រកឃើញថា រដ្ឋាភិបាលចិន បានអបអរសាទលោកតា Li Ching-Yuen នៅមានអាយុ ២០០ ឆ្នាំ នៅក្នុងឆ្នាំ ១៩២៨ ។

ហើយតាមការសែត The New York Time បានចុះផ្សាយថា លោកតាកើតនៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ១៦៧៧ ហើយគាត់ទទួលមរណៈភាពនៅថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៣៣ ក្នុងជន្មាយុ ២៥៦ឆ្នាំ ដែលជាអាយុវែងជាងគេបំផុតក្នុងកំណត់ត្រាពិភពលោក។

 ហើយលោកតា Li Ching-Yuen បានផ្តាល់ដំបូន្មានឱ្យ The New York Time មុនពេលគាត់ទទួលមរណៈភាពប្រហែងជាពីឬរ ឬបីខែ គាត់បាននិយាយថា “រក្សាបេះដូងឱ្យស្ងប់ស្ងាត់ អង្គុយឱ្យដូចជាសត្វអណ្តើក ដើរឱ្យលឿនដូចជាសត្វព្រាប ហើយដេកឱ្យដូចជាសត្វឆ្កែ។” យើងនឹងសិក្សាពីរបៀបដែលធ្វើឱ្យគាត់មានអាយុវែងរហូត ២៥៦ ឆ្នាំ។ គាត់មានប្រពន្ធសរុបចំនួន ២៤ នាក់ និងកូនចៅ ២០០ នាក់។

១. រស់នៅក្នុងវ័យ ១០ ឆ្នាំ

តាមគេហទំព័រ Time និងមានសារពត៌មានផ្សេងៗ បានចុះផ្សាយថា នៅលោកតា Li Ching-Yuen មានអាយុ ១០ ឆ្នាំ។ គាត់ត្រូវបានគ្រួសារបង្រៀនឱ្យចេះអានអក្ស និងមានចំណេះដឹងកម្រិតខ្ពស់ជាងក្មេងដទៃ។ ហើយគាត់បានធ្វើដំណើរទៅកាន់តែអាស៊ីជាមួយគ្រួសារ ដើម្បីធ្វើជំនាញផ្នែកឱសថបុរាណ គាត់បានទៅប្រទេសវៀតណាម ថៃ និងតំបន់ផ្សេងៗ ដើម្បីប្រមូលទិញឱសថ។ គាត់ប្រមូលទិញឱសថនេះ អស់រយៈពេល ១០០ ឆ្នាំដំបូងរបស់គាត់ រហូតឱ្យគាត់ជាអ្នកជំនាញផ្នែកថ្នាំឱសថបុរាណ។

នេះក៏ជាហេតុផលមួយ ដែលធ្វើឱ្យគាត់មានអាយុវែង គឺការយល់ចំពោះសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ ដូចជាពាក្យបុរាណមួយថា “ដើរកាន់តែច្រើន ចំណេះកាន់តែកើនឡើង។” ពាក្យមួយឃ្លានេះ ត្រូវនឹងលោកតា​ Li Ching-Yuen ពីព្រោះគាត់បានសិក្សាពីធម្មជាតិនៃឱសថ និងការរក្សាអាយុឱ្យវែងផងដែរ។

២. ក្បាច់គុណថៃជី

លោក Da liu ជាសិស្សចំណោមសិស្សជាច្រើនលោកតា Li Ching-Yuen បានឱ្យដឹងថា ពេលលោកតាមានអាយុ ១៣០ ឆ្នាំ បានជួបទ្រីស្តីមានអាយុកាល ៥០០​ឆ្នាំ ពី​ព្រឹទ្ធាចារ្យម្នាក់ បានបង្រៀនពីសិល្បៈ Qigong ជាក្បាច់គុណជួយសម្របសម្រួលរាងកាយ ឬសមាធិក្នុងចលនា ដែលមានគោលបំណង ដើម្បីពង្រឹងស្មារតី និងបង្រៀងពីចំណេះដឹងផ្នែករបបអាហារ ហើយបង្រៀនពីសិល្បៈឱសថបន្ថែមទៀត។ នៅប្រទេសចិន ក្បាច់គុណថៃជីមានគុណប្រយោន៍ចំពោះសុខភាពរាងកាយ និងរក្សាសុខភាពផ្លូវចិត្តឱ្យស្ងប់។

តាមគេហទំព័រ Samim បានចុះផ្សាយថា សិស្សរបស់គាត់ឈ្មោះ Da liu បានប្រាប់ថា “អាយុវែងរបស់គាត់​ដោយសាគាត់បានធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ដែលមានភាពត្រឹមត្រូវ និងមានភាពស្មោះត្រង់អស់រយៈពេល ១២០ ឆ្នាំផងដែរ។” នៅប្រទេសជប៉ុន កោះអូគីណាវ៉ាសម្បូរមនុស្សមានអាយុវែងច្រើនជាងគេបាននិយាយថា “ការធ្វើប្រាណស្រាលៗ ជាមួយធម្មជាតិ និងថែសួនចម្ការជាប្រចាំថ្ងៃនេះ ជារូមបន្តធ្វើឱ្យពួកយើងមានអាយុវែង។” សូម្បីលោកតា Li Ching-Yuen ក៏រស់នៅតាមធម្មជាតិ និងហាត់គុណ ដើម្បីរក្សារាងកាយឱ្យរឹងមាំផងដែរ។

យោងតាមវេជ្ជបណ្ឌិត I-Min Lee ជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសកលវិទ្យាល័យ Harvard បាននិយាយថា “ការហាត់ក្បាច់គុណថៃជីនេះ វាល្អសម្រាប់មនុស្សគ្រប់វ័យ ពីព្រោះវាធ្វើឱ្យមានតុល្យភាពក្នុងការរស់នៅ ជាសមាសធាតុសំខាន់សម្រាប់សុខភាព។”

៣. របបអាហារ

លោកតា Li Ching-Yuen មានសុខភាពរឹងមាំ មកពីគាត់ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ដែលមានភាពត្រឹមត្រូវ ដើម្បីរក្សារាងកាយ។​ ហើយអ្វីដែលកាន់តែពិសេសចំពោះលោកតា Li Ching-Yuen ធ្វើឱ្យមានអាយុវែងរហូត ២៥៦ ឆ្នាំ មានការទាក់ទងជាមួយរបបអាហាររបស់គាត់។ គាត់ធ្លាប់ជាអ្នករកស៊ីលើវិស័យឱសថបុរាណនេះ ធ្វើឱ្យគាត់ដឹងថា ឱសថណាជួយបង្កើតភាពក្នុងការរស់នៅបានយូរ មានដូចជា lingzhi goji berry យិនស៊ិនព្រៃ he shoo wu ហើយនិង gotu kola និងថ្នាំចិនដទៃទៀត ដែលគេចាត់ទុកថា ឱសថអស់ទាំងនេះ ជាអាថ៌កំបាំងនៅពីក្រោយខ្នងរបស់គាត់។ របបអាហារផ្ទាល់ខ្លួនរបស់គាត់ភាគច្រើនមានដូចជាឱសថធម្មជាតិ និងស្រាអង្ករ។

លោកតា Li Ching-Yuen មានគេជឿថា អ្វីដែលធ្វើឱ្យគាត់មានអាយុវែងបែបនេះ គាត់មិនជក់បារី និងមិនផឹកស្រា ដែលមានជាតិកុលកម្រិតខ្លាំងនោះទេ។ វាធ្វើឱ្យប៉ះពាល់សុខភាពរាងកាយ និងសុខភាពស្មារតីចង់ចាំរបស់គាត់ផងដែរ។ ចំពោះរបបអាហាររបស់គាត់ ក្នុងការហូបមានភាពទៀងពេលវេលា ទាំងពេលល្ងាច និងពេលព្រឹក ដើម្បីឱ្យក្រពះមានដំណើរការបានល្អ។

នេះជារូបមន្តធ្វើឱ្យលោកតា Li Ching-Yuen អាយុវែង ២៥៦ ឆ្នាំ បាននិយាយថា “រក្សាបេះដូងឱ្យស្ងប់ស្ងាត់ អង្គុយឱ្យដូចជាសត្វអណ្តើក ដើរឱ្យលឿនដូចជាសត្វព្រាប ហើយដេកឱ្យដូចជាសត្វឆ្កែ៕”

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ ​សុភាព

256-year-old Chinese man Li Ching-Yuen's legend still shocks people! (Watch  video) | India.com

Kum 256 Nung, Sansautak Tuluk Putar Li Ching Yuen .. -

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2209

អត្ថបទទាក់ទង

#កីឡា

កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
Tror Sopheap
October 16 2024
111 views

#កីឡា

អស្ចារ្យមែន! គ្រាន់តែដើរពេលព្រឹក អ្នកទទួលអត្ថប្រយោជន៍ ៣នេះ កែលម្អជីវិត
Tror Sopheap
October 7 2024
189 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
170 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
223 views

#កីឡា

មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
Tror Sopheap
September 17 2024
363 views

#កីឡា

វេជ្ជបណ្ឌិត berg បញ្ជាក់ថា ពិបាកស្រកគីឡួមែនទេ! មកប្រើវិធីងាយនេះជួយដុតជាតិខ្លាញ់
Tror Sopheap
August 14 2024
1.7 K views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
974 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
317 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
259 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
223 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
220 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
201 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 17 2024
បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
#អាហារOctober 17 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
#ចិត្តសាស្ត្រOctober 17 2024
អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?
#ជំងឺOctober 17 2024
ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
#កីឡាOctober 16 2024
កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
#ជំងឺOctober 16 2024
មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia