កីឡា
វេជ្ជបណ្ឌិត berg បញ្ជាក់ថា ពិបាកស្រកគីឡួមែនទេ! មកប្រើវិធីងាយនេះជួយដុតជាតិខ្លាញ់
Tror Sopheap
August 14 2024
1.7 K views

មនុស្សជាច្រើននិយាយថា ខ្ញុំលើសគីឡូបែបនេះ ខ្ញុំគ្មានថ្ងៃស្រកទេ...។ កុំបារម្មណ៍ច្រើន និងខូចចិត្តរឿងនេះ។ តាមវេជ្ជបណ្ឌិត Eric berg នឹងប្រាប់វិធីងាយៗ ឱ្យអ្នកសម្រកគីឡូបានលឿន៖

តើអ្នកព្យាយាមដុតជាតិខ្លាញ់ប៉ុន្មានដងហើយនៅតែបរាជ័យ? ចំនួនម្តង ពីរដង ...៤០ដងហើយ។ នៅពេលកោសិកាអ្នកកាន់តែចាស់ ជាតិខ្លាញ់អ្នកក៏ស្វិត។ មកពីអត្រាមេតាបូលីសរបស់អ្នកគ្មានលំនឹង អ្នកក៏ពិបាកដុតជាតិខ្លាញ់ឱ្យស្រកគីឡូដែរ។ អរម៉ូនដែលរារាំងអ្នកពីការសម្រកទម្ងន់គឺ អរម៉ូនស្តុកខ្លាញ់ និងមានមុខងារមួយទៀត គឺគ្រប់គ្រងជាតិស្ករក្នុងឈាម។ នេះជាវិធីចៀសវាងខ្លះ បញ្ចុះ​អ័រម៉ូនជាតិ​​ខ្លាញ់​?

ការសម្រកគីឡូឱ្យមានប្រសិទ្ធភាព អ្នកត្រូវតែកាត់បន្ថយកាបូអ៊ីដ្រាតចេញ។ ព្រោះរបបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប មានប្រយោជន៍ដុតជាតិខ្លាញ់អ្នកឆាប់រលាយ។ នេះជាអ្វីដែលអ្នកកាត់បន្ថយពីជាតិស្ករ រួមទាំងកាបូអ៊ីដ្រាតចម្រាញ់ទាំងអស់ដូចជា នំប៉័ង នំកែកឃឺ នំខេក នំប៉ាវ សូដា ទឹកផ្លែឈើក្រឡុក ជាតិអាល់កុល....។

ហើយអ្នកគួរតែចៀសវាងភេសជ្ជៈសម្បូរជាតិស្ករ និងអាហារខ្លាញ់ចោលទៅ។ គ្រាន់តែអ្នកប្តូរមកហូបអាហារបែបនេះល្អចំពោះសុខភាពដូចជាទឹកផ្លែឈើស្រស់ សាឡាត និងផ្លែប័រ ផ្លែប៉ោមនោះ។ លទ្ធផលស្រកគីឡូរបស់អ្នកនឹងចុះ វាធ្វើឱ្យចិត្តរីករាយថែមទៀត។ លោកវេជ្ជបណ្ឌិត Eric berg ណែនាំបែបនេះ មានមនុស្សរាប់ម៉ីននាក់ បានលទ្ធផលរួចមកហើយ។

ហើយលោកវេជ្ជបណ្ឌិតបានណែនាំថា រាងកាយរបស់យើងមានប្រភេទជាតិខ្លាញ់ Adrenal ជាប្រភេទខ្លាញ់ដុះក្បាលពោះ។ វាត្រូវបានបង្កឡើងដោយ cortisol ជាអរម៉ូនស្ត្រេស។ នៅពេលអ្នកកាត់បន្ថយភាពតានតឹង ហើយបើឃ្លាន គួរតែហូបផ្លែឈើ និងផឹកទឹកឱ្យច្រើនជំនួសអាហារខាងក្រៅបែបកែច្នៃ និងផ្ទុកជាតិខ្លាញ់ ឬជាតិស្ករច្រើនជាដើម៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3258

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia