គំនិតរកស៊ី
ចំណុចមួយនេះ ធ្វើឱ្យមន្ទីរពេទ្យអន្តរជាតិផាយ៉ាថៃ ក្លាយជាទីទុកចិត្តរបស់អ្នកជំងឺទាំងក្នុងនិងក្រៅស្រុក
Vuthea Morn
September 10 2020
893 views

មន្ទីរពេទ្យផាយ៉ាថៃត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យអន្តរជាតិមួយនៅប្រទេសថៃដែលបានវិវត្តន៍ខ្លួនរហូតដល់ទៅ៤សាខាដើម្បីបំពេញតម្រូវការអ្នកជំងឺ។ មន្ទីរពេទ្យផាយ៉ាថៃមានទស្សនៈប្រចាំស្ថាប័នមួយគឺ “ការបង្កើតពិភព​មួយដែលមនុស្សអាចគ្រប់គ្រងសុខុមាលភាពផ្ទាល់ខ្លួនបាន”។ ចង់ដឹងថាតើមន្ទីរពេទ្យនេះអាចអនុវត្តទស្សនៈមួយនេះបានរបៀបណា ខាងក្រោមនេះគឺជាចម្លើយ។

មន្ទីរពេទ្យមួយនេះមានវេបសាយវេជ្ជសាស្រ្តរបស់ខ្លួនដែលមានបញ្ចូលនូវទិន្នន័យជាច្រើនដែលអាចអនុញ្ញាតិឱ្យអ្នកជំងឺក៏ដូចជាសាធារណៈជនចូលមើលបានដូចជា៖

-សេវាកម្មព្យាបាល នៅលើវេបសាយមានបង្ហាញពីសេវាកម្មទាំងអស់ដែលនៅក្នុងមន្ទីរពេទ្យ រាប់ចាប់ពី ពេទ្យធ្មេញ ពេទ្យស្រី្ត ពេទ្យបេះដូង ពេទ្យវះកាត់ និងមានជាច្រើនផ្នែកទៀត ហើយថែមទាំងមានបញ្ជាក់ពីសេវាកម្មនិងលេខទំនាក់ទំនងដែលដាក់ឱ្យអ្នកជំងឺងាយស្រួលក្នុងការទាក់ទងទៀតផង។

-តម្លៃសេវាកម្ម នៅក្នុងវេបសាយមន្ទីរពេទ្យមួយនេះមានរួមនូវតម្លៃសំខាន់ៗ៣គឺ តម្លៃជាកញ្ចប់និងប្រម៉ូសិន តម្លៃបន្ទប់ស្នាក់ និងតម្លៃធានារ៉ាប់រង។ សម្រាប់តម្លៃជាកញ្ចប់ប្រម៉ូសិននិងបន្ទប់ស្នាក់ វេបសាយមន្ទីរពេទ្យនេះមានរូបបង្ហាញនិងទិន្នន័យលំអិតជាច្រើនដែលមានតារាងតម្លៃឱ្យយើងជ្រើសរើសបានស្រាប់ ចំណែកឯតម្លៃធានារ៉ាប់រងវិញមានបង្ហាញពីតិចនិចនិងឯកសារពាក់ព័ន្ធដែលមន្ទីរពេទ្យត្រូវការដើម្បីឱ្យអ្នកជំងឺបានដឹងមុនទៀតផង។

-សេវាកម្មអ្នកជំងឺ នៅក្នុងផ្នែកនេះមានបង្ហាញពីសេវាកម្មសម្រាប់អ្នកជំងឺអន្តរជាតិមន្ទីរពេទ្យមួយនេះមានអ្នកបកប្រែជាច្រើនភាសាសម្រាប់ប្រតិបត្តិការការព្យាបាលដែលអ្នកជំងឺអាចចូលមើលបានថាមានភាសាខ្លួនឬទេ ហើយលើសពីនេះក៏មានបង្ហាញនូវទីតាំងស្នាក់នៅដែលនៅជិតមន្ទីរពេទ្យសម្រាប់សាច់ញាតិអ្នកជំងឺស្នាក់អាស្រ័យផងដែរ ហើយលើវេបសាយនេះក៏មានពីការចែករំលែកបទពិសោធន៍ពីអ្នកជំងឺមុនៗដែលបានព្យាបាលជាសះស្បើយទុកឱ្យអ្នកជំងឺចូលមើលមុនសម្រេចចិត្តព្យាបាលបានទៀតផង។

-អត្ថបទសុខភាពនិងរបកគំហើញថ្មី នៅក្នុងនោះក៏មានព័ត៌មានផ្សេងៗដែលជាជំនួយដល់ការមើលថែទាំសុខភាពដូចជាអត្ថបទសុខភាព អត្ថបទជំងឺនិងរបៀបរក្សា ហើយក៏មានបង្ហាញពីបច្ចេកវិទ្យាថ្មីៗដែលមានបម្រើការនៅក្នុងមន្ទីរពេទ្យដែលបង្ហាញពីភាពជឿនលឿននៃវិស័យមួយនេះទៅកាន់អ្នកជំងឺនិងសាធារណៈជន។

-ក្រុមគ្រូពេទ្យ​ នៅក្នុងវេបសាយនេះអនុញ្ញាតឱ្យយើងអាចមើលពីប្រវត្តិរបស់គ្រូពេទ្យនៅតាមជំនាញឯកទេសនីមួយៗថាតើគួរឱ្យទុក្ខចិត្តបានឬអត់ ដូចនេះអ្នកជំងមិនចាំបាច់បារម្ភពីការដែលមិនដឹងថាតើគ្រូពេទ្យមកពីណានោះទេ។

នៅមានផ្នែកតូចៗជាច្រើនទៀតដែលមានដាក់លើវេបសាយសម្រាប់សម្រួលការងាយស្រួលជូនអ្នកជំងឺ តាមរយៈវេបសាយមន្ទីរពេទ្យខាងលើយើងអាចមើលឃើញថាអ្នកជំងឺពិតជាអាចគ្រប់គ្រងនូវប្រព័ន្ធសុខុមាលភាពរបស់ខ្លួនបានពិតប្រាកដមែន ទោះមិនបាន១០០ភាគរយតែយើងក៏មានសិទ្ធិក្នុងការជ្រើសរើសបានច្រើនជម្រើស៕

អត្ថបទស្រាវជ្រាវដោយ៖​អឿ ស្រីហួយ

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1464

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
161 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
951 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.6 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia