អត្ថបទ PR
គេងមិនលក់យូរៗងាប់កោសិកា ខ្សោយខួរក្បាល នេះវិធីប៉ូវខួរក្បាល&ជួយឱ្យគេងលក់ស្រួល
MC LyHouy
November 22 2022
3.4 K views

តើអ្នកធ្លាប់បានគិតដល់ឬទេថា ការគេងមិនគ្រប់គ្រាន់ គេងមិនលក់របស់អ្នករាល់យប់នេះ មិនខុសអ្វីពីការបំផ្លាកោសិកាខួរក្បាលរបស់ខ្លួនឯង និងអាចបង្កជាជំងឺជាច្រើននៅអនាគតខាងមុន? មានមនុស្សជាច្រើនដែលជួបប្រទះនូវបញ្ហាគេងមិនលក់ គេងមិនគ្រប់ ខណៈការគេងគឺជាពេលវេលាតែមួយគត់ដែលរាងកាយយើងបានសម្រាក ហើយកោសិការាប់លានដែលខូចខាតត្រូវបានជួសជុលឡើងវិញ ហេតុនេះបើយើងមិនគេងឬគេងមិនគ្រប់ កោសិកាទាំងនោះ ជាពិសេសគឺខួរក្បាលតែម្តង នឹងត្រូវបានងាប់ទៅបន្តិចម្តងៗ។ នៅពេលដែលកោសិកាងាប់ច្រើនជាងផលិត អ្នកនឹងឧស្សាហ៍ឈឺក្បាល ពិបាកផ្តោតអារម្មណ៍ ភ្លេចភ្លាំងច្រើន ឆាប់ខឹងមួម៉ៅ ហើយងាយប្រឈមនឹងជំងឺវង្វេងនៅថ្ងៃអនាគត។

ជាមួយគ្នានេះ ការសិក្សាស្រាវជ្រាវចេញពីគ្លីនិកដ៏ល្បីនៅអាមេរិក Cleveland Clinic ក៏បានបង្ហាញឱ្យដឹងដែរថា ជាមធ្យមមនុស្សវ័យកណ្តាលត្រូវការគេងចំនួន៧ទៅ៩ម៉ោងក្នុង១យប់ ទើបគ្រប់គ្រាន់សម្រាប់ឱ្យរាងកាយបានសម្រាក ខួរក្បាលជួសជុលកោសិកាខូចខាតរាប់លានឡើងវិញ។ ដោយឡែកបើគេងមិនបានគ្រប់ចំនួននេះ ឬខ្វះត្រឹមតែ១ម៉ោងកន្លះក្នុង១យប់ក៏ប៉ះពាល់ដែរ។ ផលប៉ះពាល់ដែលគេរកឃើញរួមមានដូចជា ចុះខ្សោយនៃគុណភាពជីវិត, ខូចខាតខួរក្បាលផ្នែកការចងចាំ ធ្វើឱ្យភ្លេចភ្លាំងច្រើន, ផ្លាស់ប្តូរអារម្មណ៍ញឹកញាប់ ឆាប់ខឹង ឆាប់ឆេវឆាវ និងអាចបន្សល់ជាជំងឺផ្លូវចិត្តទៀតផង។

អមជាមួយគ្នានេះ WedMD ក៏ធ្លាប់បានបញ្ជាក់ដែរថា អ្នកដែលគេងមិនគ្រប់គ្រាន់ក៏អាចប្រឈមនឹងជំងឺច្រើនមុខដូចជា ជំងឺគាំងបេះដូង ខ្សោយបេះដូង ចង្វាក់បេះដូងលោតមិនទៀងទាត់, ឡើងសម្ពាធឈាម, ជំងឺដាច់សរសៃឈាមខួរក្បាល និងកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ លើសពីនេះ អាចធ្វើឱ្យបុរសនិងស្រ្តីមានបញ្ហាខ្សោយផ្លូវភេទ និងជំងឺបាក់ទឹកចិត្តថែមទៀត។ ហេតុនេះហើយ បងប្អូនមិនគួរបណ្តោយឱ្យខ្លួនឯងមានវិបត្តិក្នុងការគេងយូរឆ្នាំ គេងមិនគ្រប់គ្រាន់នោះទេ គួរតែឆាប់រកមធ្យោបាយក្នុងការដោះស្រាយ។

វិធីនៅក្នុងការជួយឱ្យគេងលក់ស្រួល មានច្រើនវិធីណាស់ដើម្បីឱ្យបងប្អូនអនុវត្ត។ ឧទាហរណ៍ដូចជា ការផឹកទឹកដោះគោក្តៅៗ១កែវមុនចូលគេង, ហាត់ប្រាណ, សមាធិ ឬរៀបចំបន្ទប់ជាដើម ប៉ុន្តែវិធីខ្លះប្រើបានតែក្នុងករណីស្រាលទេ ហើយវាត្រូវចំណាយពេលយូរគួរសមទម្រាំបានលទ្ធផល។

សម្រាប់វិធីមួយដែលជំនួយការគេងលក់លឿន, គេងបានស្ងប់ និងជំនួយខួរក្បាលក្នុងពេលតែ១ ហើយឆាប់ទទួលបានប្រសិទ្ធភាព គឺការប្រើវីតាមីនបំប៉នបន្ថែម។ វីតាមីនបំប៉នខួរក្បាល ជំនួយការគេងលក់ស្រួល Swisse Nutra+ (Advanced Mag Night), គឺជាវីតាមីនបំប៉នមួយប្រភេទដែលជាផលិតផលរូបមន្តចេញពីប្រទេសអូស្ត្រាលីផ្ទាល់ ផ្តោតសំខាន់ទៅលើជំនួយការគេង ឱ្យគេងលក់បានស្រួល គេងលក់បានស្ងប់ មិនរវើរវាយ និងសម្រួលអារម្មណ៍ផ្លូវចិត្តផងដែរ។

នៅក្នុងវីតាមីនបំប៉ន Swisse Nutra+ (Advanced Mag Night) រួមមានដោយសមាធាតុផ្សំសំខាន់ៗដូចជាម៉ាញ៉េស្យូម citrate nonahydrate, ម៉ាញ៉េស្យូម glycinate dihydrate, គ្លីសេរីន, រុក្ខជាតិកាលីហ្វ័រញ៉ា Eschscholzia californica extract, កំពូលឱសថសម្ងួត និងផ្កាស្ងួតផ្សេងៗទៀត ដែលសុទ្ធសឹងតែជាសារធាតុផ្សំសំខាន់ជួយការគេងបានល្អបំផុត។

សូមរម្លឹកផងដែរថា សម្រាប់វីតាមីនបំប៉ន Swisse Nutra+ (Advanced Mag Night) ទើបតែនាំចូលក្នុងប្រទេសកម្ពុជាថ្មីៗនេះប៉ុណ្ណោះដោយក្រុមហ៊ុន De Emili, កន្លងមកគឺមានលក់តែនៅអូស្ត្រាលី និងបណ្តារប្រទេសផ្សេងៗទៀតនោះទេ។ បើស្ត្រេសច្រើន ពិបាកគេង គេងមិនលក់អាចសាកបានណា បងប្អូនអាចទុកចិត្តបាន១០០%ព្រោះSwisse Nutra+ មានការទទួលស្គាល់គុណភាពពីប្រទេសអូស្ត្រាលីផ្ទាល់ និងប្រទេសកម្ពុជាផ្ទាល់។ ការលក់មានការណែនាំដោយក្រុមឱសថការីជំនាញអាចផ្តល់លារប្រឹក្សាយោបល់ដើម្បីញ៉ាំឱ្យត្រូវបរិមាណ និងត្រូវតាមស្ថានភាពសុខភាព៕

ព័ត៌មានបន្ថែមសូម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: 078 783 870

ទំនាក់ទំនងតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុន: Swisse Nutra+ Cambodia

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អត្ថបទ PR

ស្វែងយល់ពីអាថ៌កំបាំងនៃការវិនិយោគសម្រាប់បេះដូងរបស់អ្នកក្នុងការរស់នៅទាន់សម័យពី ពិធីការនី នីរត្ន និង ស្រីនា
Tror Sopheap
December 24 2024
43 views

#អត្ថបទ PR

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត
Tror Sopheap
December 20 2024
248 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី អាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?
Sreymom Cha
December 19 2024
41 views

#អត្ថបទ PR

អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
Tror Sopheap
December 13 2024
762 views

#អត្ថបទ PR

Makeupច្រើនរាល់ថ្ងៃ ចង់ឱ្យស្បែកមុខនៅតែស្អាត មិនងាយរោលឡើងមុនកប់ មានតែ Cleansing Lotionនេះ១អស់ក្ដីបារម្ភហើយ
Thida Pet
December 5 2024
128 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី កាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
December 5 2024
41 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia