តើអ្វីជាអាហារបំប៉ន ហេតុអ្វីយើងចាំបាច់ត្រូវការប្រើវា? ចុះអ្វីជាអាហារូត្ថម្ភ ហេតុអ្វីយើងខ្វះវាមិនបាន? ជាការពិតណាស់ អាហាររូត្ថម្ភ និងអាហារបំប៉ន គឺជា២ពាក្យផ្សេងគ្នា ដែលបងប្អូនកម្ពុជាយើងភាគច្រើនយល់ច្រលំថាវាដូចគ្នា។ ប៉ុន្តែបើតាមការពន្យល់របស់FDA អាហារូបត្ថម្ភ មានន័យថាគឺជាជីវជាតិ ប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗដែលយើងទទួលបានពីទឹកដោះម្តាយ ពីរបបអាហារប្រចាំថ្ងៃជាដើម។
ក្រឡេកទៅ អាហារបំប៉ន មានមុខងារជានាម ដែលជាផលិតផលសម្រេចដែលអ្នកជំនាញ ក្រុមអ្នកវេជ្ជសាស្រ្តស្រាវជ្រាវ និងផលិតផលឡើងក្នុងគោលបំណងបន្ថែមវីតាមីន ប្រូតេអ៊ីនឬអាហាររូបត្ថម្ភលើសពីរបបអាហារស្រស់ៗ ដែលអ្នកញ៉ាំអាហារស្រស់ទទួលបានប្រូតេអ៊ីន សារធាតុចិញ្ចឹមមិនគ្រប់គ្រាន់។ ប៉ុន្តែមិនមែនមានន័យថាញ៉ាំអាហារបំប៉នជំនួសអាហារ ញ៉ាំអាហារបំប៉នរួចមិនញ៉ាំអាហារស្រស់នោះទេ។ វាគឺជាការបំពេញបន្ថែម កុំឱ្យខ្វះអាហារូត្ថម្ភ។
ជាទូទៅ អាហារបំប៉ន អាចផលិតឡើងក្នុងបំណងព្យាបាល បង្ការ ឬការពារជំងឺផ្សេងៗដែលកើតឡើងដោយសារកង្វះសារធាតុចិញ្ចឹម។ ហើយអាហារបំប៉នគេអាចច្នៃវាចេញជាច្រើនទម្រង់ រួមមាន គ្រាប់, ជែល, ម្សៅ ឬអាចជាភេសជ្ជៈរាវជាដើម។ ភាគច្រើន នៅលើទីផ្សារ តាមឱសថស្ថាននានា អ្នកអាចនឹងឃើញមានអាហារបំប៉នដូចជាពពួកវីតាមីនស៊ី អាស៊ីតអាមីណូ សារធាតុរ៉ែ ប្រូបាយអូទិក សារ៉ាយសមុទ្រ និងផ្សេងៗទៀត។
សំនួរសួរបន្តថា ចុះមូលហេតុអ្វីទើបបានជាមនុស្សយើងត្រូវការអាហារបំប៉ន? FDAបានពន្យល់បន្ថែមផងដែរថា ការញ៉ាំអាហារបំប៉នគឺដើម្បីជួយបំពេញឱ្យអ្នកមានសុខភាពល្អពេញទូទាំងរាងកាយ ជាពិសេសជួយឱ្យអ្នកទទួលបានអាហាររូបត្ថម្ភដែលអ្នកត្រូវការប្រចាំថ្ងៃបានគ្រប់ចំនួន និងពេញលេញ។ អ្នកប្រហែលជាធ្លាប់បានលឺថា “ក្មេងខ្វះអាហារូត្ថម្ភមិនសូវលូតលាស់បានល្អ” ពិតណាស់ នេះហើយគឺជាតួនាទីរបស់អាហារបំប៉ន។
នៅពេលដែលអ្នកពេញរូបពេញរាង អ្នកត្រូវការសារធាតុចិញ្ចឹមកាន់តែច្រើនពីចំណីរអាហារ កាលណាអ្នកមិនអាចបំពេញឱ្យរាងកាយបាន ពិតណាស់អ្នកមានបញ្ហាសុខភាពណា១កើតឡើងមិនខាន។ ឧទាហរណ៍ អ្នកឈឺឆ្អឹង សន្លាក់ អាចមកពីអ្នកខ្វះខូឡាជែន និងកាល់ស្យូម។ អ្នកពិបាកបត់ជើង អាចមកពីខ្វះហ្វាយប័រជំនួយប្រព័ន្ធរំលាយអាហារ, វីតាមីនD ជំនួយស្បែកនិងឆ្អឹង, វីតាមីនស៊ីជំនួយសម្រស់, វីតាមីនB ជំនួយខួរក្បាល, ហេតុនេះបើយើងមិនញ៉ាំអាហារស្រស់ឱ្យបានជាប្រចាំទេឱ្យគ្រប់គ្រាន់ រាងកាយអ្នកទាំងមូលនឹងទន់ខ្សោយ។ ដូចនេះវាជារឿងចាំបាច់ណាស់ ដែលអ្នកត្រូវរកអាហារូបត្ថម្ភបន្ថែម ដែលមាននៅក្នុងអាហារបំប៉នដែលគេបានកែច្នៃរួច។
គួរបញ្ជាក់ផងដែរថា នៅពេលដែលនិយាយអំពីអាហាបំប៉ន អ្នកប្រហែលជាមានការសង្ស័យថា តើគួរើសបែបណាទើបដឹងថាជាអាហារបំប៉នសុខភាពដែលល្អ គួរញ៉ាំរបៀបណាទើបត្រឹមត្រូវជាដើម។ ហេតុនេះក្រុមការងារយើងសូមណែនាំអំពីអាហារបំប៉នប្រ៊េន Swisse ដែលជាប្រ៊េនអាហារបំប៉នដ៏ល្បីមួយនៅក្នុងប្រទេសអូស្ត្រាលី ដែលមានអ្នកជំនាញខាងមន្ទីរពិសោធន៍ជាអ្នកចេញរូបមន្តដោយផ្ទាល់។ អាហារបំប៉ន១នេះ មានដាក់លក់ទូទាំងប្រទេសអូស្ត្រាលី បម្រើការមនុស្សជាតិទូទាំងពិភពលោកអស់រយៈកាលជាយូរឆ្នាំមកហើយ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន De Emili ក៏បានជ្រើសរើសនាំចូលផ្តាច់មុខ Swisse Nutra+ ដែលជាប្រ៊េនបង្កើតថ្មីរបស់គ្រុបក្រុមហ៊ុនSwisse ដែលរចនាឡើងជាពិសេសសម្រាប់រូបមន្តដែលមិនធ្លាប់មាននៅក្នុងអាហារបំប៉នផ្សេងៗនោះឡើយ។ ពោលគឺ ប្រើសមាសធាតុផ្សំដែលពិសេសជាងមុន មានគុណភាពជាងមុន រចនាឡើងត្រូវនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ដែលផ្តោតលើការទទួលបានលទ្ធផលលឿន ហើយចំតម្រូវការអ្នកប្រើប្រាស់ក្នុងប្រទែសដោយផ្ទាល់តែម្តង។
ផលិតផល Swisse Nutra+ ដែលក្រុមហ៊ុន De Emili បាននាំចូលមកក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២២នេះ បានបែងចែងទៅតាមមុខងារដើម្បីជាការជំនួយដល់សុខភាពជាច្រើនផ្នែក រួមមានដូចជាផលិតផលជំនួយការគេងលក់ស្រួល, ជំនួយឆ្អឹង, ជំនួយសន្លាក់កម្រិតធ្ងន់, ជំនួយមុខងារប្រព័ន្ធផ្លូវទឹកនោម និងជំនួយប្រព័ន្ធភាពស៊ាំជាដើម។ បងប្អូនអាចជ្រើសរើសជំនួយសុខភាពខ្លួនឯង ឱ្យកាន់តែប្រសើរជាងមុន សុខភាពល្អជាងមុន អាហារបំប៉ន Swisse Nutra+ ជាដៃគូបំពេញបន្ថែមអាហារូបត្ថម្ភដ៏ល្អបំផុតដែលអ្នកត្រូវការ។ អ្វីដែលកាន់តែគួរឱ្យមានទំនុកចិត្ត Swisse Nutra+ មានការទទួលស្គាល់គុណភាពពីប្រទេសអូស្ត្រាលីផ្ទាល់ និងប្រទេសកម្ពុជាផ្ទាល់។ ការលក់ត្រូវមានណែនាំដោយក្រុមឱសថការីជំនាញ ដើម្បីពន្យល់ការញ៉ាំអាហារបំប៉ន និងរបៀបប្រើប្រាស់ប្រចាំថ្ងៃ។ លោកអ្នកអាចប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញសិន ចាំជាវទទួលទាន ព្រោះថាអាហារបំប៉នក៏ជាប្រភេទមួយនៃឱសថដែរ ត្រូវញ៉ាំឱ្យត្រូវបរិមាណ និងត្រូវតាមស្ថានភាពសុខភាព៕
ព័ត៌មានបន្ថែមសូម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: 078 783 870
ទំនាក់ទំនងតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុន: Swisse Nutra+ Cambodia