អាហារ
ពេទ្យប្រាប់ថា បើញុំាសារធាតុពណ៌ស២នេះលើសលុប ប្រឈមកើតជំងឺបេះដូង និងរោគច្រើនមុខ

មិនថា​អ្នកញុំាស្ករច្រើនពេក ឬអំបិលច្រើនទេ អ្នកកំពុងតែធ្វើឱ្យបេះដូងអ្នកប្រឈមនឹងហានិភ័យកើតជំងឺបេះដូង។ ប៉ុន្តែរវាងគ្រឿងទេសស្ករ និងអំបិល តើមួយណាមានផលអាក្រក់សម្រាប់សុខភាពបេះដូងរបស់អ្នកជាង?

បើយោងតាមប្រភព Health Spots នរណាខ្លះចូលចិត្តញុំាម្ហូបអាហារ ឬភេសជ្ជៈដែលមានរសជាតិប្រៃ និងផ្អែម។ បើតាមការស្រាវជ្រាវ បានបង្ហាញថា របបអាហារសម្បូរអំបិល និងស្ករ អាចមានផលរំខានដល់បេះដូងរបស់អ្នកជាខ្លាំង។ លោកវេជ្ជបណ្ឌិត Mohit Tandon ទីប្រឹក្សាគ្រូពេទ្យឯកទេសជំងឺបេះដូង នៅមន្ទីពេទ្យFortis Escorts ទីក្រុង Okhla រដ្ឋNew Delhi បានពន្យល់ថា ស្ករធម្មជាតិមិនមានផលអាក្រក់ចំពោះសុខភាពដូចជាស្ករកែច្នៃនោះទេ ហើយអាហារដែលគ្រប់គ្នាចូលចិត្តដូចជា ស្ករគ្រាប់ នំខេក នំខូឃី ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈកីឡា និងទឹកផ្លែឈើកែច្នៃកំប៉ុង មានជាតិស្ករមិនតិចស្លាបព្រានោះទេ ដែលបង្កផលរំខានចំពោះសុខភាពយ៉ាងធ្ងន់ធ្ងរ។

បើយោងតាមការសិក្សាក្នុងឆ្នាំ២០១៤ ដែលចុះផ្សាយដោយទស្សនាវដ្ឋីJAMA International Medicine លោកវេជ្ជបណ្ឌិត Tandon បានបញ្ជាក់ថា អ្នកដែលទទួលទានជាតិកាឡូរីរបស់ស្ករន្លោះ១៧-២១ភាគរយអាចបណ្ដាលឱ្យពួកគេប្រឈមកើតជំងឺបេះដូងជាងអ្នកមិនបានប្រើប្រាស់។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា ការបន្ថែមរសជាតិស្ករលើមុខម្ហូបរបស់លោកអ្នកច្រើនពេកអាចបង្កើនហានិភ័យនៃការកើតជំងឺបេះដូងកាន់តែខ្លាំង។

នៅក្នុងនោះផងដែរ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ជាតិស្ករអាចមិនប៉ះពាល់ដល់បេះដូងរបស់អ្នកដោយផ្ទាល់ទេ ប៉ុន្តែវាអាចប៉ះពាល់ដោយប្រយោល។ ពីព្រោះថា ជាតិស្ករលើសលុបនៅក្នុងអាហារត្រូវបានរំលាយដោយថ្លើមរបស់អ្នក និងត្រូវបំប្លែងទៅជាខ្លាញ់ ដែលនៅក្នុងរយៈពេលមួយអាចនាំឱ្យថ្លើមមានជាតិខ្លាញ់ និងធាត់ ដែលជាហេតុវាអាចធ្វើឱ្យអ្នកប្រឈមនឹងការកើតជំងឺបេះដូង។

យ៉ាងណាមិញ ជាតិស្ករលើសលុបនៅក្នុងរបបអាហាររបស់អ្នក គឺជាវិធីមួយដែលងាយស្រួលក្នុងការធ្វើឱ្យអ្នកឡើងទម្ងន់។ ជាតិស្ករ គឺជាកាបូអ៊ីដ្រាតដែលត្រូវបានរំលាយដោយថ្លើម។ អ៊ីចឹងហើយការបន្ថែមជាតិស្ករលើសលុបអាចជំរុញឱ្យមានការរលាករ៉ាំរ៉ៃ និងបង្កើនសម្ពាធឈាមរបស់អ្នក ដែលក្នុងរយៈពេលយូរអាចបង្កើនហានិភ័យកើតជំងឺបេះដូង។

ចំណែក ជាតិប្រៃ(សូដ្យូម) គឺជាសារធាតុរ៉ែដ៏សំខាន់មួយដែលត្រូវការសម្រាប់ការថែរក្សាសុខភាពទូទៅ ប៉ុន្តែបើប្រើលើសលុបវាអាចក្លាយទៅជាអាវុធបង្កឱ្យអ្នកកើតជំងឺបេះដូង និងបង្កផលអាក្រក់ដល់រាងកាយ។ នៅក្នុងនោះដែរ លោកវេជ្ជបណ្ឌិត​Tandon បាននិយាយថា ការទទួលទានជាតិសូដ្យូមចំនួន១៥០០មីលីក្រាមក្នុងមួយថ្ងៃគឺ គ្រប់គ្រាន់សម្រាប់ប្រព័ន្ធរាយកាយ។ ប៉ុន្តែអ្នកត្រូវដឹងថា នៅក្នុងរបបអាហាររបស់អ្នកដូចជា នំបុ័ង ភីហ្សា នំសាំងវិច សាច់ក្រក ស៊ុប អាហារសម្រន់ ឈីស និងអាហារប្រចាំថ្ងៃជាច្រើនទៀតមានផ្តុកជាតិសូដ្យូមិនតិចស្លាបព្រានោះទេ។

គួរជម្រាបថា សូដ្យូមត្រូវបានគ្រប់គ្រងដោយតម្រងនោមរបស់អ្នក ការទទួលទានជាតិសូដ្យូមច្រើនពេក នាំឱ្យកើនឡើងនៃបរិមាណឈាម ធ្វើឱ្យបេះដូងធ្វើការកាន់តែខ្លាំង ដូច្នេះវាអាចបង្កើនកម្រិតសម្ពាធឈាម និងភាពតានតឹងនៃសរសៃឈាមរបស់អ្នក។ បើប្រើប្រាស់ក្នុងរយៈពេលយូរ វាអាចនាំឱ្យកើតជំងឺលើសឈាម ដែលបង្កើនហានិភ័យនៃជំងឺបេះដូងរបស់អ្នក។ លោកវេជ្ជបណ្ឌិត Tandon បានពន្យល់ថា អ្នកអាចមានអារម្មណ៍ហើមពោះ ហើយអ្នកអាចជួបប្រទះការហើមជើង និងកជើង។ ខណៈពេលដែលការទទួលទានអំបិលច្រើនអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង។

ប្រសិនបើអ្នកទទួលទានជាតិស្ករច្រើនពេកអាចបណ្ដាលឱ្យអ្នកធាត់ កើតជំងឺទឹកនោមផ្អែម ហើយជំរុញឱ្យអ្នកកើតជំងឺក្រិនសរសៃឈាម ដែលចំណុចទាំងអស់នេះបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង។ ចំណែក ការទទួលទានជាតិសូដ្យូមលើសលុបអាចបង្កើនកម្រិតសម្ពាធឈាម ធ្វើឱ្យអ្នកប្រឈមកើតជំងឺបេះដូង។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia