ជំងឺ
អ្នកស្រាវជ្រាវ៖ មនុស្សមានឈាមប្រភេទនេះប្រឈមហានិភ័យដាច់សរសៃឈាមខួរក្បាលមុនវ័យ៦០ឆ្នាំ
Senghong Kong
January 5 2023
473 views

អ្នកស្រាវជ្រាវសាកលវិទ្យាល័យMaryland School of Medicine (UMSOM) បានឱ្យដឹងថា ប្រភេទឈាមរបស់មនុស្សម្នាក់អាចត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល តាមការឱ្យដឹងពីប្រភព medschool.umaryland.edu។ អ្នកជំនាញបានធ្វើការវិភាគមេតារួមបញ្ចូលទិន្នន័យដែលមានទាំងអស់ពីការសិក្សាពីហ្សែនដែលផ្តោតលើជំងឺដាច់សរសៃឈាមខួរក្បាលischemic បណ្តាលមកពីការស្ទះនៃលំហូរឈាមទៅកាន់ខួរក្បាលដែលកើតឡើងចំពោះមនុស្សវ័យក្មេងដែលមានអាយុក្រោម៦០ឆ្នាំ។

គេបានធ្វើការសិក្សាលើហ្សែនចំនួន48 ប្រភេទ និងអ្នកជំងឺដាច់សរសៃឈាមខួរក្បាល១៧០០នាក់ និងអ្នកដែលស្ថិតក្រោមការថែទាំងសុខភាពគ្មានជំងឺចំនួន៦០០,០០០នាក់។ ក្រុមឈាមសំខាន់ៗដែលគេលើកយកមកសិក្សា មានប្រភេទ A AB BនិងO។ ជាលទ្ធផលគេរកឃើញថា ក្រុមមនុស្សមានឈាមប្រភេទA មានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដំណាក់កាលដំបូង មុនអាយុ៦០ឆ្នាំ ច្រើនជាងក្រុមឈាមផ្សេងទៀត១៦%។ រីឯមនុស្សមានក្រុមឈាមប្រភេទO មានហានិភ័យទាបជាងឈាមផ្សេងៗទៀតរហូតដល់១២%

លោកវេជ្ជបណ្ឌិត Kittner បានលើកឡើងថា "យើងនៅតែមិនដឹងថាហេតុអ្វីបានជាឈាមប្រភេទA ផ្តល់ហានិភ័យខ្ពស់ ប៉ុន្តែវាទំនងជាមានអ្វីដែលត្រូវធ្វើជាមួយកត្តាកំណកឈាមដូចជាប្លាកែត និងកោសិកាដែលតម្រង់ជួរសរសៃឈាម ក៏ដូចជាប្រូតេអ៊ីនដែលចរាចរផ្សេងទៀត ដែលទាំងអស់នេះដើរតួរយ៉ាងសំខាន់។” យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវ បានសង្កត់ធ្ងន់ថាត្បិតក្រុមឈាមប្រភេទA មានហានិភ័យជាងឈាមផ្សេងទៀត ប៉ុន្តែមិនមែនមានន័យថា សុទ្ធតែកើតគ្រប់គ្នានោះទេ។ សូមកុំមានក្រុមឈាមប្រភេទA កុំមានការព្រួយបារម្ភខ្លាំងពេក ហានិភ័យកើតឡើងក្នុងចំនួនតិចប៉ុណ្ណោះ។

យ៉ាងណាមិញ មិនថាអ្នកមានក្រុមឈាមប្រភេទណា អាយុប៉ុន្មាន បើអ្នកមិនចង់មានជំងឺធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិត អ្នកគួរយកចិត្តទុកដាក់លើរបៀបក្នុងការរស់នៅ របបអាហារប្រចាំថ្ងៃ ការធ្វើសកម្មភាពរាងកាយ និងការពិនិត្យសុខភាពឱ្យបានទៀងទាត់ផងដែរ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia