ជំងឺ
ប្រយ័ត្នផង! អ្នកធ្វើការស្រ្តេសពេកនាំឱ្យដាច់សរសៃឈាមខួរក្បាលទាំងវ័យក្មេង

អ្នកខ្លះគិតថា នៅវ័យក្មេងមានអាយុ ២០ឆ្នាំជាងគ្មានបញ្ហាដាច់សរសៃឈាម និងគាំងបេះដូងនោះទេ។ តាមគេហទំព័រ Vejthani បានចុះផ្សាយថា មានបន្ទុកការងារច្រើនពេក និងធ្វើការយូរនាំឱ្យស្រ្តេសពេក ជាពិសេសសម្រាប់មនុស្សវ័យក្មេងអាចបង្កើនហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ ប៉ុន្តែបញ្ហានេះបើអ្នកទុកយូរនាំផលប៉ះពាល់ផ្លូវចិត្តខ្លាំង ព្រោះវាបញ្ចេញអរម៉ូនដូចជា cortisol និង adrenaline បង្កើនអត្រាបេះដូង សម្ពាធឈាម បណ្តាលឱ្យកាត់បន្ថយលំហូរឈាមទៅកាន់សរីរាង្គសំខាន់ៗ រួមទាំងខួរក្បាលផងដែរ។ សម្ពាធ​ឈាម​ច្រើន​ពេក​អាច​ដាច់​សរសៃឈាម​ខួរក្បាល​បាន​យ៉ាង​ងាយ។ ​សូមអ្នកមានការប្រុងប្រយ័ត្នហើយកុំមើលងាយបញ្ហាស្រ្តេសនេះឱ្យសោះ។

ភាពតានតឹងផ្លូវចិត្តរ៉ាំរ៉ៃនាំមានផលប៉ះពាល់ដល់ទម្លាប់ក្នុងការរស់នៅ និងកត្តាហានិភ័យផ្សេងៗទៀតផងដែរ។ មនុស្សស្ត្រេសយូរមានទំនោរទទួលទានអាហារមិនទៀងទាត់ ហាត់ប្រាណតិច ឬបំពានសារធាតុរំញោចដូចជាគ្រឿងស្រវឹង និងថ្នាំជក់ច្រើន។ ទម្លាប់​ទាំងនេះ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធាត់ ជំងឺ​បេះដូង សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម លក្ខខណ្ឌបញ្ហាទាំងនេះមានការ​ទាក់ទង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

និយាយទៅ! អ្នកគួរបង្ការជំងឺដាច់សរសៃឈាមខួរក្បាលទាំងវ័យក្មេងទើបចាស់ឡើងខួរក្បាលរបស់អ្នកនៅគិតបានល្អ។ អ្នកគួរតែគ្រប់គ្រងភាពតានតឹងដោយការធ្វើហាត់ប្រាណជាប្រចាំដើម្បីកាត់បន្ថយអរម៉ូន cortisol បន្ថយសម្ពាធឈាម បង្កើនចរន្តឈាមទៅខួរក្បាលឱ្យប្រសើរឡើង។ ការ​គេង​ឱ្យបាន​គ្រប់គ្រាន់​ក៏​ជួយ​ស្តារ​មុខងារ​ប្រព័ន្ធ​ប្រសាទខួរក្បាល និង​តុល្យភាព​អ័រម៉ូន​ក្នុង​រាង​កាយបានល្អ។ ការអនុវត្តបច្ចេកទេសដកដង្ហើមជ្រៅៗ ធ្វើសមាធិ ឬហាត់យូហ្គាដើម្បីសម្រាកទាំងផ្លូវកាយនិងផ្លូវចិត្តចេញពីស្រ្តេសផងដែរ។

អ្នកគួរចៀសវាងប្រភេទអាហារមានជាតិប្រៃ ខ្លាញ់ និងជាតិស្ករខ្ពស់ វាមិនល្អដល់ខួរក្បាលទេ។ ការទទួលទានបន្លែបៃតង ផ្លែឈើស្រស់ៗ គ្រាប់ធញ្ញជាតិ និងអាហារសម្បូរទៅដោយអូមេហ្គា-៣ និងផឹកទឹកឱ្យបានគ្រប់គ្រាន់ជួយឱ្យសុខភាពបេះដូងប្រសើរឡើងនិងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2993

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia