ពេលខ្លះយើងគិតថា បញ្ហាស្រ្តេសជារឿងតូច ប៉ុន្តែពេលកើតជំងឺ ទើបជារឿងធំ។ កុំមើលងាយរឿងតូចដូចជាបញ្ហាស្រ្តេសឱ្យសោះ វាមានសមត្ថភាពបង្កឱ្យអ្នកកើតជំងឺធាត់ លើសឈាម និងអារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែចេះតែចុះខ្សោយទៅក៏បានដែរ ព្រោះស្រេ្តសជាអារម្មណ៍ផ្នែកខួរក្បាល ហើយអារម្មណ៍មិនល្អក៏ប៉ះដល់កាយដែរ។ ហេតុអ្វីស្រ្តេសនាំកើតជំងឺទឹកនោមផ្អែម?
ពេលអ្នកមានអារម្មណ៍តានតឹង និងស្រ្តេស រាងកាយអ្នកបានបញ្ចេញអរម៉ូនស្ត្រេសដូចជា cortisol និង adrenaline ដែលវាជម្រុញសម្រាប់ការឆ្លើយតប ស្រ្តេសជាមួយរាងកាយ។ យោងតាមគេហទំព័រ Medicalnewstoday បានលើកឡើងថា “អ្នកស្រ្តេសច្រើនខ្វះការរៀបចំចំណីអាហារ (ហូបតាមឃ្លាន) ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង នៅក្នុងការរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម វាបង្កើនជាតិស្ករក្នុងឈាម និងកម្រិតអេម៉ូក្លូប៊ីន glycated ផងដែរ”។
តាមបទសម្ភាសក្រុមការងារចាបបៃតងជាមួយលោកគ្រូ ស៊ាង លាប ជាអ្នកជំនាញផ្នែកចិត្តសាស្រ្តបានលើកឡើងថា អ្នកស្រ្តេសខ្លាំងចាប់ផ្តើមអស់ថាមពលធ្លាក់ចុះនៅពេលលល្ងាច ហើយដើម្បីបញ្ចូលថាមពលឡើងវិញ មនុស្សមួយចំនួនចូលចិត្តហូបអាហាររសជាតិផ្អែមៗ និងជាតិប្រៃ”។ ការហូបអាហាររាល់ថ្ងៃដែលមានរសជាតិបែបនេះ ងាយកើតជំងឺទឹកនោមផ្អែម ក៏ព្រោះតែខូចលំពែងដំណើរការខុសពីធម្មតាក្នុងការផលិតជាតិស្ករទៅកាយផងដែរ។
បើអ្នកមិនអាចកម្ចាត់ស្រ្តេសបានទេ កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកនៅតែខ្ពស់ ចំពោះផលវិបាកនោះ អ្នកនឹងកើតជំងឺទឹកនោមផ្អែម ហើយវាថែមទាំងទៅប៉ះពាល់ដល់អារម្មណ៍របស់អ្នក និងរបៀបអ្នករស់នៅផងដែរ។ តាមវេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ឯកទេសព្យាបាលជំងឺទឹកនោមផ្អែមបានលើកឡើងថា “ទម្លាប់តែ១នេះ មិនដែលធ្វើជាប្រចាំថ្ងៃ យូរនឹងឆាប់ក៏អាចឱ្យអ្នកកើតជំងឺទឹកនោមផ្អែមបានទាំងមិនដឹងខ្លួនមិនខាន ទម្លាប់១នោះ គឺ ស្រ្តេស រាល់ថ្ងៃ”។
បើអ្នកដកសម្ពាធស្រ្តេសចេញ ប្រព័ន្ធរបស់អ្នកក៏រឹងមាំឡើងវិញ ដើម្បីប្រឆ្នាំងជំងឺទឹកនោមផ្អែមបានល្អផងដែរ។ បើយោងតាម ឯកឧត្តមវេជ្ជបណ្ឌិត ប៊ុន សុជាតិ ចំពោះវិធីការពារបានពន្យល់ថា ការផ្លាស់ប្តូររបៀបជីវិត ក្នុងការរស់នៅជាឱសថដ៏ស័ក្តសិទ្ធបំផុត គឺអ្នកត្រូវបញ្ចុះទម្ងន់ចន្លោះពី ៥ទៅ៧ភាគរយនៃទម្ងន់បច្ចុប្បន្ន ហើយត្រូវគ្រប់គ្រងគីឡូ ដែលបញ្ចុះជាតិខ្លាញ់បាននេះកុំឲ្យឡើងវិញ ជួយការពារជំងឺទឹកនោមផ្អែមផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
វេជ្ជបណ្ឌិត មិញ ចាន់ភក្ដី នេះជាតេលេក្រាមរបស់គាត់ផ្ទាល់៖ 012 400 554
Fb Page៖ https://www.facebook.com/skyfamilyclinic
សៀវភៅ "លំហូរចិត្ត" លោកអ្នកអាទិញតាម https://t.me/hangchhengH24