ជំងឺ
វេជ្ជ.ប្រាប់វិធីជួយឱ្យក្រពះពោះវៀនខ្លាំង ទប់អាស៊ីតនិងឧស្ម័នកុំឱ្យច្រាលឡើងបង្កជំងឺកាចបាន
Senghong Kong
June 13 2023
2.2 K views

ជាតិអាស៊ីតនៅក្នុងក្រពះអាចមានការកើនឡើងឬច្រាលឡើង បណ្ដាលមកពីកត្តាផ្សេងៗដូចជាការញ៉ាំអាហារច្រើនពេកមិនអាចរំលាយអាហារបានល្អ ការមានបាក់តេរីរំខានក្នុងក្រពះ ការទទួលទានជាអាល់កុល ការជក់បារី ការទទួលទានអាហារមានជាតិកាហ្វេអ៊ីនច្រើន អាហារសម្បូរជាតិខ្លាញ់ ការគេងមិនត្រូវទម្រង់ក្បាលរាបស្មើរទាបខ្លាំងពេក ឬគេងផ្អៀងមកផ្អែកខាងស្ដាំយូរពេក និងការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចបង្កើតជាតិអាស៊ីតឱ្យច្រាលឡើងលើផងដែរ។

ជាមួយគ្នានេះ កត្តារួមផ្សំខាងលើនេះក៏អាចរួមចំណែកធ្វើឱ្យមានការកើនឡើងឧស្ម័នក្នុងពោះវៀនបានផងដែរ។ ឧស្ម័នពោះវៀនមានខ្យល់ដែលជាប់នៅក្នុងបំពង់រំលាយអាហារ វា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​អាហារ​ដែល​មិន​រំលាយ​បាន​ផ្លាស់ទី​តាម​ពោះវៀន​និង​ត្រូវ​បាន​បំបែក​ចុះ​។ ឧស្ម័នក៏អាចកើតមានផងដែរ ប្រសិនបើអ្នកលេបខ្យល់លើស នេះបើផ្អែកតាមប្រភពBuzzrx។

ផ្អែកតាមការឱ្យដឹងពីប្រភព clevelandclinic បានឱ្យដឹងថា​ជំងឺច្រាលជាតិអាស៊ីតអាចស្តែងចេញជារោគសញ្ញារំខានដូចជាការឈឺទ្រូងឬក្រហាយទ្រូង មានអាហារថាអាហារច្រាលមកបំពង់រំលាយអាហារមកលើវិញ មានអារម្មណ៍ថាដូចមានអាហារជាប់នៅបំពងក ពិបាកក្នុងការលេបអាហារ ក្អក ក្អួត មានការឈឺបំពង់ក និងស្អកជាដើម។ ក្នុងករណីធ្ងន់ធ្ងរ មិនបានទទួលការព្យាបាលបានត្រឹមត្រូវ ជំងឺច្រាលជាតិអាស៊ីតក្នុងក្រពះអាចវិវត្តទៅជាជំងឺរលាកបំពង់អាហាររ៉ាំរ៉ៃ និងដុំមហារីកបំពង់អាហារប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា។

ផ្សារភ្ជាប់ជាមួយគ្នានេះ វេជ្ជបណ្ឌិត Pratik Tibdewal ឯកទេសក្រពះពោះវៀន មន្ទីរពេទ្យ Wockhardt, Mira Road នៅប្រទេសឥណ្ឌា បានចែករំលែកពីវិធីខ្លះៗដើម្បីអាចជួយកាត់បន្ថយនិងការពារការច្រាលជាតិអាស៊ីត និងបង្ការកុំឱ្យឧស្ម័នក្នុងពោះវៀនកើនឡើង អាចអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃបានដូចខាងក្រោម៖

១ មានទម្លាប់ផឹកតែក្ដៅៗ៖ ភេសជ្ជៈមិនមានជាតិកាបូន ដូចជាពពួកតែខ្ញី តែផ្កាឆាម៉ូមែល អាចជួយបន្ថយជាតិអាស៊ីតក្នុងក្រពះបាន។

២ ញ៉ាំអាហារស្រាល៖ អាហារស្រាលឬអាចនិយាយថាអាហារដែលងាយរំលាយឱ្យបានច្រើន ដើម្បីជួយសម្រួលដល់ការរំលាយអាហារបាន ដូចជាពពួកអាហារសម្បូរបន្លែ ផ្លែឈើ ពពួកសណ្ដែក គ្រប់ធញ្ញជាតិ មានជាតិកាកសរសៃ។ សម្រាប់របៀបញ៉ាំអាហារវេជ្ជបណ្ឌិត ណែនាំឱ្យព្យាយាមទំពារអាហារឱ្យបានម៉ត់ល្អ ជាផ្នែកមួយជួយសម្រាលដល់ប្រព័ន្ធរំលាយអាហារផងដែរ។

៣ ដកដង្ហើមឱ្យបានត្រឹមត្រូវ៖ ការដកដង្ហើមបានត្រឹមត្រូវ ពិសេសមុនញ៉ាំនិងក្រោយញ៉ាំអាហារ អាចជួយកាត់បន្ថយឧស្ម័នក្នុងពោះវៀនបាន។ វេជ្ជបណ្ឌិតណែនាំឱ្យដកដង្ហើមចូលទៅជ្រៅដើម្បីបំពេញឱ្យសួតបានគ្រប់គ្រាន់ ហើយចាំដកចេញមកវិញដោយប្រាដកថាមិនបានបន្ថែមឧស្ម័ននៅសល់ក្នុងខ្លួនរបស់អ្នកឡើយ។

៤​ រក្សាជាតិទឹកក្នុងខ្លួន៖ ការខ្វះជាតិទឹកធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងកើនឧស្ម័នបានផងដែរ។ ហេតុនេះគួរមានទម្លាប់ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងអាចបន្ថែមភេសជ្ជៈធម្មជាតិជំនួយជាតិទឹក ដូចជាទឹកក្រូចឆ្មារ ទឹកដូងបានផងដែរ។

៥ ព្យាយាមផ្លាស់ទីរាងកាយ៖ ការអង្គុយស្ងៀមយូរនៅមួយកន្លែង នឹងធ្វើឱ្យកើនឡើងនៃឧស្ម័ន ហេតុនេះអ្នកគួរតែធ្វើចលនាឱ្យបានច្រើន ជាងការអង្គុយស្ងៀម និងអាចធ្វើលំហាត់ប្រាណបន្ថែមដូចជាការដើរ រត់ យោគៈ និងលំហាត់ប្រាណផ្សេងៗទៀត ដើម្បីជម្រុញប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11.6 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.5 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia