អាហារ
ឈប់រអ៊ូទៀតទៅ! ភេសជ្ជៈ ៣មុខនេះ ជួយឲ្យអ្នកឆាប់គេង លក់ស្រួលទល់ភ្លឺ
Tror Sopheap
July 31 2024
2.2 K views

អាហារដែលអ្នកហូបជាប្រចាំថ្ងៃក៏មានបញ្ហាដែរ។ បើអ្នកផឹកកាហ្វេពេលល្ងាច យប់ឡើងអ្នកពិបាកគេងមិនខានឡើយ។ បើអ្នកផឹកស្រាដើម្បីសម្រាកខួរក្បាលក៏ដោយ ការពិតជាតិស្រាហ្នឹងបែបជាទៅបំផ្លាញកោសិការខួរក្បាលរបស់អ្នកទៅវិញទេ។ បើអ្នកចង់គេងលក់ស្រួលនោះ អ្នកគួរតែផឹកភេសជ្ជៈ ៣នេះ៖

១. ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហៗ៖ ​សូម្បីតាមការចែករំលែកពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានណែនាំពីភេសជ្ជៈជំនួយការគេងមួយដោយយកទឹកដោះគេទៅកម្ដៅ។ បើអ្នកជាមនុស្សម្នាក់ដែលពិបាកក្នុងការគេង គេងមិនងាយលក់ មុនពេលចូលគេងអាចយកទឹកដោះគោឆៅ ឬទឹកដោះគោស្រស់មួយកែវ ទៅកម្តៅឱ្យក្តៅឧណ្ហៗល្មម ហើយផឹកជារៀងរាល់ថ្ងៃ នាពេលល្ងាច ឬមុនចូលគេង។ ការផឹកទឹកគោក្តៅឧណ្ហៗមួយកែវមុនចូលគេង ជួយបង្កើនឱ្យឆាប់ងងុយ ឆាប់គេងលក់ ចន្លោះពី១០ទៅ១៥នាទី បន្ទាប់ពីផឹកអ្នកនឹងទន់ត្របកភ្នែក គេងស្ងប់ទល់ភ្លើង។

២. ទឹកឃ្មុំទឹកក្ដៅឧណ្ហៗ៖ ការផឹកទឹកឃ្មុំវានឹងជួយ​ផ្តល់​ថាមពល​ដល់​រាងកាយ​ច្រើនជាង​ទឹកដោះគោជិត៥ដង។ ហើយ​វា​ស័ក្តិសម​សម្រាប់​ផឹក​នៅពេល​ព្រឹកដើម្បីជួយបង្កើន​ថាមពល​សម្រាប់​សរីរាង្គ​ក្នុង​ការ​ដំណើរការ​។ ក្រៅ​ពី​នេះ ទឹកឃ្មុំ​ក៏​ជួយ​ដល់​រាង​កាយ​ក្នុង​ការ​កម្ចាត់​ចោល​នូវ​កាក​សំណល់​ច្រើនឱ្យអារម្មណ៍ស្រួល។ ដូចនេះហើយទឹកឃ្មុំជាមួយទឹកក្តៅឧណ្ហៗ វាជួយសម្អាតក្រពះ និងកម្ចាត់កាកសំណល់ ខណៈពេលដែលជួយឱ្យរាងកាយបង្កើតកោសិកាឈាមថ្មី ស្តារ ប្រឆាំងបាក់តេរី និងជម្រុញការបង្កើតឡើងវិញនូវកូឡាជែនពេលអ្នកគេងបានលក់ស្រួល។

៣. តែ​ខ្ញី៖ សម្រាប់តែ​ខ្ញី​ជួយ​ការពារ​ជំងឺ​ផ្តាសាយ ហៀរសំបោរ និង​ឲ្យអ្នកឆាប់​គេង​លក់​ស្រួល ហើយវាជួយសម្រកគីឡូ​ផង​ដែរ ​ព្រោះ​វា​អាច​បន្ស៊ីទៅ​កម្ចាត់ជាតិ​ខ្លាញ់​លើស​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ល្អ។ តាមគេហទំព័រ theteamakers បានបញ្ជាក់ថា តែខ្ញីនេះពិតជាភេសជ្ជៈដែលមានឥទ្ធិពលលើផ្លូវចិត្តឱ្យមានភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ ហើយវាក្លាយជាភេសជ្ជៈសម្រាប់ពេលចូលគេងដ៏ល្អឥតខ្ចោះផងដែរ។ ព្រោះតែវាមានសារធាតុគីមីដែលបញ្ជូនសញ្ញាទៅកាន់ខួរក្បាលធ្វើឱ្យយើងមានអារម្មណ៍ឆាប់ងងុយគេងបានលឿន ហើយគេងស្ងប់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2513

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia