ព័ត៌មាន
សូមបងប្អូនប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះចំនួន២ ថ្ងែទី២៨-៣០ ខែតុលា
Tror Sopheap
October 28 2024
102 views

កម្ពុជានឹងទទួលរងឥទ្ធិពលពីព្យុះចំនួន ២ ដែលនឹងធ្វើឲ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់ក​ន្ទ្រាក់ស្ទើរគ្រប់តំបន់នៅក្នុងប្រទេស ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះបន្ដិចបានឲ្យដឹងថា ព្យុះទី២០ឈ្មោះត្រាមី(Trami) និងព្យុះទី២១ឈ្មោះកងរី(Kong-rey)នៅ កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។

តាមការបញ្ជាក់ពីក្រសួងស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅក្នុងប្រទេសកម្ពុជាមានការវិវត្ដដូចខាងក្រោម៖

១- តំបន់វាលទំនាប៖ សីតុណ្ណភាពមធ្យមអប្បប​រមាមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មក ពីទិសពាយ័ព្យ និងបស្ចឹម មានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មក ពីទិសពាយ័ព្យ និងបស្ចឹមមានល្បឿនមធ្យម ៩ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៦០%។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសពាយ័ព្យមានល្បឿនមធ្យម ៦,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី២០%។ ចំណែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។

ដូច្នេះសូមបងប្អូនដែលរស់នៅតំបន់ដែលបានជម្រាបជូនខាងលើ មានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះបម្រែបម្រួលអាកាសធាតុនេះទាំងអស់គ្នា​ ដើម្បីចៀសវាងនូវបញ្ហាណាមួយដែលអាចកើតមានជាយថាហេតុ៕

464747282 866395985672744 7779816032863507454 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2247

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
104 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
113 views

#ព័ត៌មាន

តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
Tror Sopheap
November 5 2024
112 views

#ព័ត៌មាន

សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%
Tror Sopheap
November 3 2024
107 views

#ព័ត៌មាន

សូមប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកង្រីបានវិវត្តទៅជាព្យុះសង្ឃរាថ្ងៃទី៣១
Tror Sopheap
October 31 2024
176 views

#ព័ត៌មាន

សូមបងប្អូនប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះចំនួន២ ថ្ងែទី២៨-៣០ ខែតុលា
Tror Sopheap
October 28 2024
102 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
682 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
668 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
536 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 21 2024
អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia