ព័ត៌មាន
ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីទទួលបន្ទុកសមភាពយេនឌ័រ ធ្វើទស្សនកិច្ចនៅគ្លីនិកម៉ារីស្តូបសែនសុខ ដើម្បីផ្សព្វផ្សាយលើកកម្ពស់សិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៅកម្ពុជា
Vuthea Morn
October 28 2024
28 views

 រាជធានីភ្នំពេញ – ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ – ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីទទួលបន្ទុកសមភាពយេនឌ័រ លោកស្រី STEPHANIE COPUS CAMPBELL AM បានធ្វើទស្សនកិច្ចនៅគ្លីនិកម៉ារីស្តូបសែនសុខ ដើម្បីគួសបញ្ជាក់ពីការតាំងចិត្តរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការគាំទ្រសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីកិច្ចសហការរវាងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា(MSIC)  ដើម្បីធានាថា ស្រ្តី ជាពិសេសក្រុមជនដែលត្រូវការការគាំទ្រ អាចទទួលសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។  

ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាលប្រទេសអូស្រ្តាលី គម្រោងសំខាន់ៗពីរដែលកំពុងតែអនុវត្តដោយអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា(MSIC)  គឺគម្រោង 'ការឆ្លើយតបតាមរយៈការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសំខាន់ៗ និងសិទ្ធិ និងយន្តការថ្មីក្នុងការផ្តល់សេវាសុខភាព' ដែលហៅកាត់ថា (RESPOND) ដំណាក់កាលទី២ និងគម្រោងមួយទៀតតាមរយៈ កម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី (ANCP)។ គម្រោង RESPOND ដំណាក់កាលទី២ គឺធ្វើឡើងដើម្បីគាំទ្រស្រ្តីក្នុងវ័យបន្តពូជ ចាប់ពីវ័យមករដូវ រហូតដល់វ័យអស់រដូវ ដោយផ្តល់សេវាសុខភាពបន្តពូជដែលចាំបាច់។ ការផ្តួចផ្តើមនេះផ្តល់អទិភាពទៅលើក្មេងជំទង់ យុវវ័យ ជនរងគ្រោះដោយអំពើហិង្សាយេនឌ័រ និងក្រុមប្រឈមហានិភ័យផ្សេងៗទៀត ដោយធានាថា ស្រ្តីគ្រប់រូបអាចមានស្វ័យភាពទៅលើរាងកាយ និងសុខភាពរបស់ពួកគាត់។ 

គម្រោង ANCP បន្តបង្ហាញពីការខិតខំប្រឹងប្រែងរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា(MSIC) ក្នុងការផ្តល់សេវារៀបចំផែនការគ្រួសាររួមមានមធ្យោបាយពន្យារកំណើត និងសេវាសុខភាពបន្តពូជជូនដល់ស្រ្តី និងយុវវ័យ តាមរយៈដំណោះស្រាយឧបសគ្គហិរញ្ញវត្ថុ និងការលើកកម្ពស់បរិយាបន្ន-ការរួមបញ្ចូលបុគ្គលគ្រប់រូបនៅក្នុងសង្គម។

លោកស្រី ឡេង ស៊ីវហេង នាយិកាប្រចាំប្រទេសរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា(MSIC) បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការផ្តួចផ្តើមនេះ៖«ការងាររបស់យើង គឺលើកកម្ពស់ស្រ្តី និងសហគមន៍ដែលត្រូវការការគាំទ្រនៅកម្ពុជា។ ការគាំទ្រពីរដ្ឋាភិបាលប្រទេសអូស្រ្តាលីអាចឱ្យយើងផ្តល់នូវសេវា និងព័ត៌មានដែលចាំបាច់ ដោយធានាថា មិនមានអ្នកណាម្នាក់ត្រូវបានគេបោះបង់ចោលចំពោះការទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាពខ្ពស់»

ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីទទួលបន្ទុកសមភាពយេនឌ័រ លោកស្រី STEPHANIE COPUS CAMPBELL AM មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពជាខ្លាំងលើការងារដែលអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា កំពុងតែធ្វើ ដើម្បីលើកកម្ពស់ការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដែលមានសារៈសំខាន់សម្រាប់សមភាពយេនឌ័រ។ រដ្ឋាភិបាលអូស្ត្រាលីនៅតែប្តេជ្ញាចិត្ត បន្តគាំទ្រកម្មវិធីសុខភាព សម្រាប់ប្រជាជនគ្រប់រូប»

កិច្ចគាំទ្ររបស់រដ្ឋាភិបាលប្រទេសអូស្រ្តាលីមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិរបស់ស្រ្តី និងក្រុមជនដែលត្រូវការការគាំទ្រ ដោយរាប់បញ្ចូលទាំង អ្នកមានពិការភាព និងអ្នកស្រឡាញ់ភេទដូចគ្នា។ ដំណើរទស្សនកិច្ចនេះមានគោលដៅផ្សព្វផ្សាយអំពីកិច្ចការរបស់គម្រោងទាំងនេះ និងកិច្ចខិតខំ ក្នុងការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយសមធម៌នៅកម្ពុជា។

សម្រាប់ជំនួយទាក់ទងនឹងសេវាសុខភាពបន្តពូជ និងការប្រឹក្សាដោយឥតគិតថ្លៃ សូមទាក់ទងមកម៉ារីស្តូបតាមរយៈ៖

✉️ សូមផ្ញើសារហ្វេសប៊ុកមកកាន់ Marie Stopes Cambodia

🕰រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច

📞 ០១២ ៩៩៩ ០០២ ឬ ០៩៨ ៩៩៩ ១០២

📱 ផ្ញើសារតាមរយៈ LINE, Viber, WhatsApp, WeChat, Telegram ០៩៣ ២៤ ០៨ ២៣

រួមគ្នាដើម្បីគាំទ្រដល់សិទ្ធិសុខភាពរបស់ស្រ្តី!

#WomensRights4Health #AustralianAid #ANCP #GenderEquality #HealthForAll #MarieStopesCambodia #ម៉ារីស្តូប

2024 10 28 12.19.52

2024 10 28 12.19.58

2024 10 28 12.20.02

2024 10 28 12.20.06

2024 10 28 12.20.11

2024 10 28 12.20.16

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
194 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
81 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia