អត្ថបទ PR
លោកវេជ្ជបណ្ឌិត ជា ខាង បង្ហើបថា ​ទម្លាប់ទទួលទានអាហារប្រៃ បង្កហានិភ័យកើតមហារីកក្រពះ ដែលកូនខ្មែរគួរដឹង

មហារីកក្រពះ គឺជាជំងឺដែលកើតមានពីការវិវដ្តនៃដុំសាច់មហារីកក្នុងក្រពះ ដែលវាមានអត្រាខ្ពស់ក្នុងសកលលោកទាំងមូល ត្រូវបានចំណាត់ថ្នាក់ចូលក្នុងមហារីកទាំង១០ដែលជួបប្រទះញឹកញាប់។ នៅក្នុងប្រទេសកម្ពុជា បើយោងតាមទិន្ន័យ WHO បានបង្ហាញថា មហារីកក្រពះស្ថិតក្នុងចំណាត់ថ្នាក់ទី១០នៃមហារីកផ្សេងៗដែលជួបប្រទះញឹកញាប់ និងចំណាត់ទី៨នៃអត្រាមរណៈភាពនៃជំងឺមហារីកផ្សេងៗ ។ វាកើតមានពីការវិវដ្តនៃការរលាតរ៉ាំរ៉ៃដំបៅ (Atrophic gastritis, Intestinal metaplasia and dysplasia) និងដុំសាច់Polypsជាដើម។ នៅក្នុងនោះមានកត្តាហានិភ័យផ្សេងៗរួមមាន មេរោគក្រពះ (H pylori) កត្តាហ្សែន ការជក់បារី និងទម្លាប់នៃការបរិភោគអាហារ (ការទទួលទានអាហារប្រៃ និងអាហារកែច្នៃ)ជាដើម។

នៅក្នុងនោះដែរ លោកវេជ្ជបណ្ឌិត ជា ខាង ឯកទេស ក្រពះ ពោះវៀន ថ្លើម ហើយបច្ចុប្បន្ននេះលោកវេជ្ជបណ្ឌិតកកំពុងបម្រើការនៅមន្ទីរសម្រាកព្យាបាល អេគីបមេឌីខលសេនធ័រ បានមានប្រសាសន៍ថា មហារីក្រពះកើតមានភាគច្រើនលើក្រុមមនុស្សដែលមានអាយុចាប់ពី៥០ឆ្នាំឡើង ហើយគេសង្កេតឃើញថា បុរសប្រឈមកើតមានជំងឺនេះច្រើនជាងស្ត្រីផងដែរ។ ជាមួយគ្នានេះដែរ បើយោងតាមតួលេខពីបណ្តាប្រទេសទូទាំងសកល មានក្តីបារម្ភអំពីការកើនឡើងនៃចំនួនអ្នកជំងឺនេះក្នុងវ័យក្រោមអាយុ៥០ឆ្នាំទាំងក្នុងប្រទេស ដែលមានអត្រាមហារីកក្រពះខ្ពស់ និងទាបគួរឱ្យកត់សម្គាល់។

ជាការពិតណាស់ លោកវេជ្ជបណ្ឌិត ជា ខាង បានលើកឡើងបន្ថែមថា បើយោងតាមការសិក្សាកន្លងមក រាល់ការបរិភោគអំបិលច្រើន ក៏ដូចជាអាហារដែលមានសារជាតិអំបិលច្រើនរួមមាន ត្រីប្រៃ សាច់ក្រក (cured meat) និងបន្លែជ្រក់ប្រៃជាដើម ដែលងាយបង្កឱ្យមានហានិភ័យកើតមានមហារីកក្រពះ។ លើសពីនេះទៅទៀត លោកវេជ្ជបណ្ឌិត ជា ខាង បានមានប្រសាសន៍បន្ថែមផងដែរថា ការបរិភោគអាហារដែលសម្បូរដោយសារធាតុ N-niroso (Cheeses, Bacon, and other cured meats) ទម្លាប់ទទួលអាហារចៀន សាច់កែច្នៃ និងគ្រឿងស្រវឹងសុទ្ធតែជាកត្តាចូលរួមបង្កហានិភ័យនៃការកើតមានមហារីកក្រពះ។

មិនតែប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត ជា ខាង ក៏បានលើកឡើងបន្ថែមទៀតថា ភាគច្រើននៃអ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យក្នុងពេលមានរោគសញ្ញាដូចជា ស្រកគីឡូ និងការឈឺពោះជាប្រចាំ។  បន្ថែមលើពីនេះទៀត ពួកគាត់ប្រហែល២៥%នៃអ្នកជំងឺធ្លាប់មានប្រវត្តិដំបៅក្រពះ។ អ្នកជំងឺអាចនឹងមានសញ្ញារួមផ្សំផ្សេងៗដូចជា ចង្អោរក្អួត ហូបឆាប់ឆ្អែត ស្លេកស្លាំង និងបត់ជើងខ្មៅឈាមជាដើម។

ទោះបីជាយ៉ាងណាក្ដី លោកវេជ្ជបណ្ឌិត ជា ខាង បានមានប្រសាសន៍ថា មហារីកក្រពះអាចព្យាបាលជា ប្រសិនបើអ្នកជំងឺមកជួបគ្រូពេទ្យក្នុងដំណាក់ដំបូងទាន់ពេលវេលា ហើយមន្ទីរសម្រាកព្យាបាល អេគីបមេឌីខលសេនធ័រ មានសេវាកម្មពិនិត្យព្យាបាលជំងឺនេះ យើងមានការពិនិត្យឆ្លុះក្រពះដើម្បីធ្វើរោគវិនិច្ឆ័យក្នុងដំណាក់ដំបូង យើងមានការព្យាបាលវះកាត់ក្រពះ និងការប្រើប្រាស់ថ្នាំគីមីផងដែរ។

ជាចុងបញ្ចប់ លោកវេជ្ជបណ្ឌិត ជា ខាង បានលើកឡើងផងដែរថា វិធីពង្រឹងសុខភាពក្រពះឱ្យបានល្អ រួមមានទម្លាប់ទទួលទានអាហារអោយបានទៀងទាត់គួរទទួលទានអាហារស្រស់ និងបន្លែផ្លែឈើជាប្រចាំ ហើយចៀសវាងការទទួលទានអាហារប្រៃ កាត់បន្ថយការហូបអាហារកែច្នៃ ចៀសវាងការពិសាបារី និងបរិភោគគ្រឿងស្រវឹង។ ម្យ៉ាងវិញទៀត ប្រសិនអ្នកមានបញ្ហាក្រពះរ៉ាំរ៉ៃ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ជា ខាង បានផ្ដល់អនុសាសន៍ថា សូមបងប្អូនមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាពក្រពះ យកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃ និងទម្លាប់នៃការរស់នៅ។ ជំងឹមហារីកក្រពះអាចព្យាបាលជា ប្រសិនបើការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា៕


 


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1708

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ចែករំលែក របៀបបង្កើតផែនការរបបអាហារដោយផ្អែកលើគោលដៅទម្ងន់របស់អ្នក
Tror Sopheap
June 21 2024
504 views

#អត្ថបទ PR

បិតម៉ាសមុខជួយអ្វីខ្លះ? បើបិតហើយបកចេញគ្មានឃើញអ្វីប្លែកផង! នេះជាមូលហេតុ៤យ៉ាង ចេញពីការបិតម៉ាសមុខ
Thida Pet
June 17 2024
1.1 K views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife បានចែករំលែក ៥គន្លឹះរក្សាសុខភាពបេះដូងរបស់អ្នកទោះបីជាអ្នកកើនអាយុក៏ដោយ
Tror Sopheap
June 12 2024
632 views

#អត្ថបទ PR

ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service សហការជាមួយមន្ទីរពេទ្យ Bangpakok International ពិគ្រោះជំងឺឥតគិតថ្លៃ
Vuthea Morn
May 27 2024
292 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife បានចែករំលែក ការពិតចំនួន3 អំពីមូលហេតុធ្វើលំហាត់ប្រាណជួយសុខភាពរឹងមាំ
Tror Sopheap
May 21 2024
415 views

#អត្ថបទ PR

បញ្ចុះតម្លៃរហូត៥០% សម្រាប់ពិគ្រោះយោបល់ និងព្យាបាលរោគស្ត្រី ក្នុងឱកាសទិវាអ្នកម្តាយអន្តរជាតិ!
Thida Pet
May 13 2024
978 views
អត្ថបទថ្មីៗ
#អាហារJuly 6 2024
ពេលវេលា និងបរិមាណដ៏ល្អបំផុត ដើម្បីញុំាទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ ជំនួយដល់រាងកាយ
#ព័ត៌មានJuly 5 2024
មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ប្រកាសដាក់សម្ពោធឳ្យប្រើប្រាស់ម៉ាស៊ីនស្កែន​ដ៏ទំនើប MRI 3 Tesla និងកាតសមាជិក​ថ្មី(Prime&Prime+)
#អាហារJuly 5 2024
ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត
#ចិត្តសាស្ត្រJuly 5 2024
ផលអវិជ្ជមាន ៣យ៉ាងធ្វើឱ្យបាត់ខ្លួនឯង ព្រោះតែរងឥទ្ធិពលពីសម្តីអ្នកជិតខាងនេះឯង
#អាហារJuly 5 2024
ញុំាល្មមៗបានហើយ! ញុំាសាច់ច្រើនងាយប្រឈមជំងឺ២នេះខ្លាំងបំផុត គ្រោះថ្នាក់ដល់ជីវិត
#អាហារJuly 5 2024
មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia