អត្ថបទ PR
បិតម៉ាសមុខជួយអ្វីខ្លះ? បើបិតហើយបកចេញគ្មានឃើញអ្វីប្លែកផង! នេះជាមូលហេតុ៤យ៉ាង ចេញពីការបិតម៉ាសមុខ
Thida Pet
June 17 2024
1.4 K views

​ការថែរក្សាសម្រស់ ដោយការបិតម៉ាស គឺមានការពេញនិយមខ្លាំងមែនទែន មិនថាតែពេលបច្ចុប្បន្ននេះទេ គឺមានការពេញនិយមរាប់ឆ្នាំទៅហើយ។ ក៏ប៉ុន្ដែមានបងប្អូនយើងមួយចំនួននៅមិនទាន់ដឹងពីអត្ថប្រយោជន៍នៃការបិតម៉ាសមុខនៅឡើយ គាត់ថែមទាំងបោះសម្ដីទៀតថា បិតម្ដងណាមិនដែលបានផលអ្វីផង មុនក៏មិនបាត់ ស្នាមក៏មិនបាត់ មុខភ្លឺថ្លាមានសំណើមដូចគេថាក៏មិនឃើញ។

ជាការពិតណាស់ ការបិតម៉ាសមុខគឺពិតជាមានប្រយោជន៍ តែក៏អត់ប្រយោជន៍ផងដែរ បើសិនបងប្អូនជ្រើសរើសម៉ាសបិតមុខខុស ឬក៏បិទមិនបានត្រឹមត្រូវតាមការណែនាំជាដើម ឧទារហណ៍១ថ្ងៃបិទ៥ដង ហើយមុនបិទមុខសុទ្ធតែធូលីដី គ្មានបានជូតសម្អាតឱ្យបានជះត្រឹមត្រូវ…ជាដើម។

ឥឡូវនេះ យើងនឹងមកប្រាប់ពីអត្ថប្រយោជន៍៤យ៉ាងចេញពីការបិតម៉ាស អត្ថប្រយោជន៍នេះមានបងប្អូនជាច្រើនក៏បានដឹងច្បាស់មកហើយ ហើយក៏មានបងប្អូនមួយចំនួនមិនទាន់បានដឹងដូចគ្នា។ មួយវិញទៀតក៏ មានបងប្អូនយើងមួយចំនួនតូច រាល់ថ្ងៃគាត់មិនទាំងដែលបានប្រើប្រាស់ម៉ាសសម្រាប់បិទមុខក៏មានដែរចឹងគួរតែអានអត្ថបទនេះ។

១.បិតម៉ាសអាចជួយបង្រួមរន្ធញើស៖ ជាការពិតណាស់ការជ្រើសរើសម៉ាសបិទបានត្រឹមត្រូវ បិតម៉ាសមានសារធាតុល្អ គឺមានអត្ថប្រយោជន៍ជួយបង្រួមរន្ធញើស។សារធាតុនៅក្នុងម៉ាស នឹងជ្រាបចូលទៅដល់ស្រទាប់ស្បែកមុខរបស់អ្នក ហើយស្រូបយកសារធាតុកង្វក់ចេញ ស្រូបប្រេងដែលលើសចេញមកក្រៅ និងបន្ទាប់មកជួយបង្រួមរន្ធញើស។

២.បង្កើនជាតិទឹក៖ សម្រាប់បងប្អូនដែលធ្លាប់បិតម៉ាសជាប្រចាំប្រាកដជាដឹងហើយ ពេលបិតម៉ាសហើយបកចេញមក មានសង្កេតឃើញមុខខ្លួនឯងរាងភ្លឺៗត្រូវអត់? ជាការពិតណាស់ ការបិតម៉ាស គឺជួយបង្កើនជាតិទឹកលើស្បែកមុខ ដែលធ្វើឱ្យស្បែកមុខរបស់អ្នកមានសំណើមមើលទៅរាងស្រស់ថ្លា ភ្លឺថ្លា កាត់បន្ថយភាពស្ងួត។

៣.ស្ដារស្បែកខ្មៅស្រអាប់ឱ្យស្រស់ថ្លាជាងមុន៖ ជាការពិតណាស់ ខែនេះគឺនៅក្ដៅនៅឡើយ បើអ្នកឧស្សាហ៍ចេញក្រៅច្រើន ពិតណាស់ នឹងជួបប្រទះបញ្ហាមុខរាងខ្មៅស្រអាប់ អុចខ្មៅ មើលទៅគ្មានសុខភាពល្អ។ ដូច្នេះការបិតម៉ាសមុខ គឺមានប្រយោជន៍អាចជួយស្ដារស្បែកមុខបាន ឱ្យប្រសើរឡើងមួយកម្រិតដែរ ដែលអ្នកមិនគួររំលងមិនបិតនោះទេ។

៤.កាត់បន្ថយភាពចាស់៖ ជាការពិតការបិតម៉ាស គឺជួយផ្ដល់សំណើមដល់ស្បែកមុខរបស់អ្នក​ ជួយកាត់បន្ថយភាពស្ងួតរបស់ស្បែក ដែលជាហេតុសំខាន់មួយជួយឱ្យស្បែករបស់អ្នកមិនងាយជ្រីវជ្រួញ មានសុខភាពល្អ ជួយកាត់បន្ថយភាពចាស់របស់ស្បែកទៅតាមអាយុ។ ដូច្នេះហើយ អ្នកមិនគួររំលងក្នុងការប្រើប្រាស់ម៉ាសសម្រាប់រក្សាសម្រស់នោះទេ ព្រោះការបិតម៉ាស អាចជួយស្ដារមុខរបស់អ្នកឱ្យស្អាត បានច្រើនណាស់។

ជាមួយគ្នានេះដែរ​ បើសិនជាបងប្អូនដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់បិតមុខហើយ តែមិនដឹងថាគួរប្រើប្រាស់ម៉ាសប្រភេទអ្វី អាចសាកល្បងម៉ាសបិតមុខប្រភេទ CLEOPATRA HYDROGEL MASK ពីក្រុមហ៊ុន Snow Blanc បានដែលជាក្រុមហ៊ុន ស្គីនឃែនកូនខ្មែរមួយរូបបើកដំណើរការ៦ឆ្នាំមកហើយ ហើយមានពុកម៉ែបងប្អូនខ្មែរយើងធ្លាប់ប្រើប្រាស់ ព្រោះតែជឿជាក់លើគុណភាពផលិតផល ដែលអាចជួយកែប្រែសម្រស់ ប្រុសស្រីក្នុងប្រទេសកម្ពុជាយើងឱ្យស្រស់ស្អាតជាច្រើនរូប។

ឥឡូវមកនិយាយពីអត្ថប្រយោជន៍របស់ CLEOPATRA HYDROGEL MASK និងសារធាតុផ្សំល្អៗដែលអ្នកកំពុងតែរកម៉ាសមកបិតមុខគួរសាកឱ្យបានម្ដង។

សារធាតុផ្សំគោលក្នុងម៉ាសនេះមានដូចខាងក្រោម ៖

-ផ្សំចេញពី កម្ទេចមាស២៤K ,៧ Berry

-នៅក្នុងHydrogel Mask ត្រជាក់គឺមាន ផ្ទុកជាតិទឹកសេរ៉ូមខ្ពស់ លើសពីម៉ាសសន្លឹក cotton ធម្មតា

-មានសារធាតុ Acetylhexapeptide-8បង្កើតភាព យឺតដល់ស្បែក ជំនួសការចាក់ BOTOX

-បិទ Hydrogel Maskជួយកាត់បន្ថយភាពជ្រីវជ្រួញរបស់ស្បែកមុខអ្នក

-មានលាយគ្រឿងផ្សំ បញ្ចូលគ្នាជាហេតុធ្វើឱ្យសាច់ម៉ាស ចេញជាប្រភេទ ចាហួយស្តើងបឺតជ្រាបចូលស្បែកលឿនបំផុត ខុសពីប្រភេទម៉ាសផ្សេងៗ ជាតិទឹក និង សេរ៉ូម ដែលជ្រាបចូលស្បែកផ្តល់ សំណើម រំងាប់ការឡើងរោលរមាស់ ធ្វើឲ្យស្បែករឹងមាំ ត្រឹមបិតលើកទី1។

ជាចុងក្រោយ បើសិនជាបងប្អូន ចង់សាកល្បងប្រើប្រាស់ម៉ាស សម្រាប់ជួយពង្រឹងស្បែកមុខ ជាប្រភេទម៉ាសសាច់ចាហួយ បិទទៅចូលស្បែកមុខលឿន មានផ្សំចេញពីសារធាតុល្អ មានជាតិសេរ៉ូម បងប្អូនអាចជ្រើសរើស Hydrogel Mask បានមិនខកចិត្តទេ៕


 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
27 views

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
291 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
107 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
75 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
103 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
131 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia