អាហារ
អាណិតខួរក្បាល អាណិតក្រពះ! កាន់តែញុំាកាន់តែខូចប្រឈមកើតជំងឺច្រើនណាស់
Thida Pet
June 15 2023
3.8 K views

ខួរក្បាលនិងក្រពះគឺជាសរីរាង្គសំខាន់ មួយមិនអាចខ្វះមួយណាបាននោះឡើយ ក្រពះនិងខូរក្បាលសុទ្ធតែមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ខូចក្រពះ មិនស្រួលនោះទេ ខូរក្បាលមានបបញ្ហាមិនប្រក្រតីក៏ជាបញ្ហាសំខាន់ដូចគ្នា។

ដូច្នេះប្រសិនណាអ្នកអាណិតខួរក្បាលអាណិតក្រពះ ស្រឡាញ់សុខភាពកុំឆ្ងាញ់នឹងក្រុមអាហារទាំងនេះខ្លាំងពេក ព្រោះអាចឱ្យសរីរាង្គទាំងនេះខូចប្រឈមជំងឺរុំារ៉ៃបាន។

ខាងក្រោមនេះគឺជាក្រុមអាហារដែលបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់ក្រពះពោះវៀននិងខួរក្បាលរបស់អ្នកខ្លាំងបំផុត

អាហារបំផ្លាញក្រពះ៖

-ប្រភេទសាច់កែច្នៃ៖​ មានដូចជាប្រភេទសាច់ក្រក ត្រីងៀត…ជាដើម ជាអាហារដែលមានជាតិអំបិលខ្ពស់ ដែលបណ្ដាលឱ្យអ្នកញុំាច្រើន​ងាយប្រឈមនឹងការឡើងសម្ពាធឈាមខ្ពស់ ​និងហានិភ័យនៃជំងឺមហារីកផងដែរ ប្រសិនបើទម្លាប់ញុំាអាហារទាំងនេះនៅពេលព្រឹកគួរតែព្យាយាមកាត់បន្ថយក្រៅពីនេះមានដូចជា អាហារហឹរ អាហារជូរ អាហារផ្អែម និងអាហារប្រៃ ដូចជាបុកល្ហង ក្ដាប្រៃ និងគ្រឿងផ្អាបជា តែ កាហ្វេ ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង។

-អាហាររហ័ស៖ មានដូចជា​សាំងវិច​ បឺហ្គឺរ ភីស្សា…ជាដើម សុទ្ធសឹងជាប្រភេទអាហារដែលមានជាតិខ្លាញ់​ កាឡូរី ជាតិស្ករសម្រាញ់ខ្ពស់ ងាយនឹងបង្កជាផលប៉ះពាល់ដល់រាងកាយ ដូច្នេះមិនគួរញុំានៅពេលព្រឹកទេ ។

អាហារបំផ្លាញខួរក្បាល៖ ជាធម្មតា​ខួរក្បាលគឺមានតួនាទីច្រើនក្នុថងរាងកាយរបស់មនុស្ស ដូច្នេះក្រុមអាហារទាំងនេះអាចនាំឱ្យខួរក្បាលមានគ្រោះថ្នាក់បានប្រសិនណាអ្នកញុំារាល់ថ្ងៃ កចំពោះក្រុមអាហារខាងលើនេះក៏អាចធ្វើឱ្យសុខភាពរបស់ខួរក្បាលអ្នកមានបញ្ហាប្រឈមគ្រោះថ្នាក់ដូចគ្នា៕

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia