តាមលោក ជីម រ៉ន ជាអ្នកចិត្តសាស្រ្តផ្នែកលើកទឹកចិត្តបានលើកឡើងថា “មនុស្សមានថាមពលល្អនៅពេលព្រឹក ថាមពលធ្លាក់ចុះពេលល្ងាច”។ គាត់មានន័យថា ពេលព្រឹកនេះ សូមអ្នកចំណាយពេលថែរក្សាថាមពលផ្លូវចិត្តឱ្យរីករាយ អ្នកនឹងមានអារម្មណ៍ពេលមួយថ្ងៃតែម្តង។ តើអ្នកគួរធ្វើបែបណា? គ្រាន់តែអ្នកចំណាយពេលតែ ៥នាទី ខ្ញុំជឿថា វិធី២នេះ នឹងមានឥទ្ធិពលលើផ្លូវចិត្តរបស់អ្នកមិនខានឡើយ។
តាមលោក Hal Elrod មានទម្លាប់មួយទៀត គាត់តែងចំណាយពេល៥នាទីផ្តល់ក្តីសុខដល់បេះដូងនោះគឺការធ្វើសមាធិ ដើម្បីឱ្យអារម្មណ៍ស្ងប់។ ដោយលោកបានលើកឡើងថា “ពេលអ្នកភ្ញាក់ពីគេង អ្នកត្រូវរក្សាភាពស្ងប់ស្ងាត់តែឯង រយៈពេល ៥ នាទីក្នុងការអង្គុយដោយផ្តោតការធ្វើសមាធិ វាជួយដល់អត្ថប្រយោជន៍សុខភាព និងផ្លូវចិត្តឱ្យមានលំនឹងស្ងប់ កុំឱ្យអារម្មណ៍អ្នកមានភាពតានតឹង និងធ្វើឱ្យការគិតស្មុគស្មាញ”។ គ្រាន់ធ្វើរឿងនេះ អារម្មណ៍នឹងជះឥទ្ធិពលពេញមួយថ្ងៃទៅការងារ ក្រុមការងារ និងទំនាក់ទំនងក្នុងសង្គមជាដើម។ ការសមាធិជួយធ្វើឱ្យចិត្តរបស់អ្នកមានការផ្តោតអារម្មណ៍ធ្វើឱ្យសរសៃប្រសាទរបស់អ្នកមានចិត្តស្ងប់ និងផ្តោតអារម្មណ៍ល្អពេញមួយថ្ងៃតែម្តង។
សម្រាប់វិធី ២នេះវិញ ខ្ញុំបានសាកល្បងមានលទ្ធផលរួចមកធ្វើហើយ ចូលអ្នកដកដង្ហើមឱ្យវែងៗ ឱ្យជ្រៅៗ ចូលក្នុងពេញពោះត្រឹមតែ ២ទៅ៥នាទី និយាយមកកាន់ខ្លួនឯងថា ខ្ញុំមានអារម្មណ៍មានសុខណាស់។ តាមគេហទំព័រលើកទឹកចិត្ត Fearlessmotivation បានចុះផ្សាយថា “ពេលព្រឹកអ្នកត្រូវនិយាយមកកាន់ខ្លួនឯងថា ពេលអ្នកចេះពេញនឹងអ្វីដែលខ្លួនមាន, ថ្ងៃនេះ ខ្ញុំធ្វើឱ្យជីវិតខ្ញុំមានក្តីសុខ... ការត្រេកអរជាមួយអ្វីដែលខ្លួនមាននេះ វាធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាមួយការងារ និងពេញចិត្តរស់នៅក្នុងជីវិតបច្ចុប្បន្ននេះ។ ចូរអ្នកចំណាយពេល ៣នាទី អរគុណខ្លួនឯង ដែលមានភាពរឹងមាំហ៊ានឆ្លងកាត់រឿងលំបាកៗ ទាំងឡាយក្នុងជីវិតមួយនេះ”។
ដូចនេះ វិធីទាំង ២នេះមានលក្ខណៈសាមញ្ញ តែមានឥទ្ធិពលលើអារម្មណ៍ពេលព្រឹកណាស់។ ការក្រោកពីព្រលឹមអាចផ្តល់ឱ្យអ្នកនូវពេលវេលាបន្ថែមទៀតសម្រាប់សកម្មភាពរីកចម្រើនផ្ទាល់ខ្លួនដូចជាការអាន កំណត់ហេតុ ឬការធ្វើសមាធិ។ នេះអាចនាំឱ្យមានការបង្កើនការយល់ដឹងអំពីខ្លួនឯង ការកែលម្អខ្លួនឯង និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន៕ អត្ថបទដោយ៖ ទ្រ សុភាព
លោកអ្នកអាចទិញតាម https://t.me/hangchhengH24