កុមារ
ចិញ្ចឹមកូន៥ចំណុច កូនមិនឈឺច្រើន រៀនខ្លាំងមិនចាញ់គេ
Thida Pet
April 28 2023
559 views

កូនជាបេះដូង កូនជាអ្វីៗគ្រប់យ៉ាងរបស់ឪពុក ម្ដាយ កូនគឺជាទ្រព្យមានតម្លៃ សម្រាប់គ្រួសារ ការចិញ្ចឹមកូនក៏ជាកាតព្វកិច្ចសំខាន់បំផុតមួយសម្រាប់ឪពុកម្ដាយ​ ត្រូវគិតគូរថា តើចិញ្ចឹមកូន បែបណា ដើម្បីឱ្យកូនមានសុខភាពល្អ ជាពិសេសកូនឆ្លាតវៃរៀនពូកែមិនចាញ់គេ សុខភាពល្អ ទាំងផ្លូវកាយ​និងផ្លូវចិត្ត ។

ជាការពិតណាស់ ការចិញ្ចឹមកូន គឺជាកិច្ចសំខាន់របស់ឪពុកម្ដាយ បើយើងជាឪពុកម្ដាយ មិនមានផែនការអប់រំកូនត្រឹមត្រូវ ក្មេងអាចខូចទាំងសុខភាព ទាំងចរិត។ បច្ចុប្បន្ននេះ យើងបានឃើញក្មេងៗជាច្រើន​ដែលកំពុងតែ ក្លាយជាក្មេង មិនដឹងអ្វីខុសឬត្រូវ ឈ្លើយ មិនចូលសាលា រឹងរូស​ និយាយមិនស្ដាប់ក្មេងមិនឆ្លាត រៀនមិនពូកែ ហើយសុខភាពវិញក៏មិនល្អ នេះដោយសារគ្មានការអប់រំបាន ការមើលថែមិនបានគ្រប់គ្រាន់របស់ឪពុកម្ដាយ ដែលមើលរំលង ក្បួនចិញ្ចឹមកូន

ដូច្នេះការអប់រំកូនទាន់នៅក្មេងគឺជាការអប់រំសំខាន់បំផុតមួយ ដែលឪពុកម្ដាយត្រូវអនុវត្ត ដើម្បីឱ្យកូនក្លាយជាក្មេងល្អ សុខភាពល្អ រៀនពូកែ ធំឡើងក៏ក្លាយជាសរសរទ្រូងប្រទេសបាន

១.និយាយលេងជាមួយកូន៖ ឪពុកម្ដាយ អាចសាកវិធីនិយាយលេងជាមួយកូនៗរបស់អ្នកឱ្យបានច្រើន ព្រោះអាចជួយបង្កើនភាពស្និតស្នាលជាមួយកូនៗកាន់តែច្រើន មួយវិញទៀត ពេលកូនៗសួរ គួរតែព្យាយាមបង្វែរជាការសន្ទនា ជាជាងឆ្លើយៗឱ្យតែរួចពីមាត់

២.កំណត់ការមើលទូរស័ព្ទឱ្យបានត្រឹមត្រូវ៖ ទទួលស្គាល់ថាសម័យជឿនលឿនការប្រើប្រាស់ដូចជាទូរស័ព្ទឬក៏កុំព្យូទ័រគឺមិនអាចខ្វះបាន តែសម្រាប់ឪពុកម្ដាយ ដែលមានផែនការចិញ្ចឹមកូនត្រឹមត្រូវគឺតែគិតលើរឿងទាំងនេះ។ មានន័យថាត្រូវចេះកំណត់ម៉ោងក្នុងការមើលទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ឱ្យបានត្រឹមត្រូវ ។ នេះបើយោងតាមរយៈក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិក​ណែនាំ​ថា ក្មេងអាយុក្រោម២ឆ្នាំមិនគួរមើល ហើយក្មេងអាយុ២ទៅ៥ឆ្នាំមិនគួរមើលលើស១ម៉ោងទេក្នុង១ថ្ងៃ ហើយក្មេងអាយុ២ទៅ១៨ឆ្នាំ មិនគួរមើលលើស២ម៉ោងទេក្នុង១ថ្ងៃ។ស

៣.អានរឿងសៀវភៅ ឬនិយាយរឿងនិទានឱ្យកូនស្ដាប់

មានភស្ដុតាងសំខាន់មួយបានបង្ហាញថា ការអានជួយកុមារឱ្យអភិវឌ្ឍជំនាញភាសា ស្ដាប់ បង្កើតវាក្យសព្ទ បំផុសគំនិតច្នៃប្រឌិត និងបង្កើតជំនាញការយល់ដឹង។ ការស្រាវជ្រាវចុះដោយ NIH ក៏បានឱ្យដឹងផងដែរថា ទំនាក់ទំនងរវាងការអាន និងបញ្ញា បាននាំឱ្យខួរក្បាលរបស់កូនមានភាពឆ្លាតវៃ។ ដូច្នេះអ្នកត្រូវទម្លាប់អានសៀវភៅឱ្យកូនស្ដាប់ឱ្យបានជាញឹកញាប់ ដើម្បីបង្កើននូវជំនាញនានាផ្ដល់ដល់ប្រព័ន្ធខួរក្បាលរបស់កូន។

៤. គេងឱ្យគ្រប់គ្រាន់៖ ការគេងពិតជាមានសារសំខាន់ខ្លាំងសម្រាប់ការលូតលាស់ខួរក្បាលននិងសុខភាពទូទៅរបស់កុមារ ក្មេងដែលគេងបានគ្រប់ត្រូវបានគេ រកឃើញថា ខួរក្បាលលូតលាស់ល្អ ឆ្លាតវៃ អនុសាសន៍ទូទៅជាធម្មតាណែនាំពីការគេងពី ១០ ទៅ ១៣ ម៉ោងសម្រាប់ក្មេងអាយុមត្តេយ្យសិក្សា ការគេងពី ៩ ទៅ ១២ ម៉ោងសម្រាប់កុមារបឋមសិក្សា និងការគេង ៨-១០ ម៉ោងសម្រាប់សិស្សសាលាមធ្យម និងវិទ្យាល័យ។

ខាងក្រោមនេះគឺជារបបអាហារជួយអភិវឌ្ឍខួរក្បាលកូនលោកអ្នកឱ្យឆ្លាតវៃ​ សុខភាពរឹងមាំ

-ទី១.ក្រុមសាច់មានដូចជា ប្រភេទ គ្រឿងសមុទ្រ (ក្ដាម បង្កង បង្គា…) ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន…ជាដើម ក្រុមត្រីទាំងនេះជួយដល់សុខភាពខួរក្បាលកុមារខ្លាំងណាស់។ ដោយហេតុថា ត្រីសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្កា៣ វីតាមីន ស័ង្កសី សារធាតុរ៉ែ ខួរក្បាលត្រូវការព្រោះមានសមត្ថភាពជួយមុខងាខួរក្បាលសកម្ម ឆ្លាតវៃ​បង្កើនការចងចាំឱ្យកុមារ រួមទាំងមនុស្សគ្រប់វ័យ។

-ទី២.ស៊ុត ជាប្រភេទអាហារមួយដែលឪពុកម្ដាយ គួរតែឱ្យកូនៗទទួលទានឱ្យបានគ្រប់ តាមរយៈការសិក្សាឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា ដាក់ស៊ុតជារបបអាហារឱ្យកូនៗញុំារយៈពេល១០០០ថ្ងៃដំបូង​ គឺជួយដល់ការអភិវឌ្ឍខួរក្បាលក្មេងបានល្អណាស់។ ដោយហេតុថាស៊ុតមានសារធាតុcholineនិងវីតាមីនបេ១២ដែលជួយដល់ការលូតលាស់ខួរក្បាលកុមារបានលឿន។

-ទី៣.ក្រុមផ្លែឈើ មានដូចជាផ្លែបឺរី ផ្លែក្រូច…​ គឺជួយដល់ការលូតលាស់ខួរក្បាល របស់កុមារ តាមរយៈការសិក្សាលើក្មេង១៤នាក់ នៅចន្លោះអាយុ៧ទៅ១០ឆ្នាំ ញុំាផ្លែបឺរី២០០ក្រាមនៅក្នុង១ថ្ងៃអាចជួយកាត់បន្ថយការរលាកខួរក្បាល និងជួយដល់ការអភិវឌ្ឍមុខងារខួរក្បាលកុមារផងដែរ។ ចំណែកឯវីតាមីនស៊ីក្នុងផ្លែក្រូចវិញ គឺជួយឱ្យលំហូរឈាមរត់ទៅខួរក្បាលកុមារដំណើរបានល្អ និងជំនួយដល់ការយល់ដឹងខ្ពស់៕

អត្ថបទដោយ៖​ ប៉ែត ធីតា

 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយប្រើភាសា ៦បែបនេះ ប៉ូវផ្លូវចិត្តកូនឱ្យមានក្តីស្រឡាញ់ក្នុងគ្រួសារ
Tror Sopheap
February 8 2025
679 views

#កុមារ

កាលអាយុ២ឆ្នាំ បុរសម្នាក់ចេះធ្វើរឿងទាំង២នេះ ដែលធ្វើឱ្យជីវិតជោគជ័យតាំងពីមិនទាន់ធំដឹងក្ដី
Vuthea Morn
February 6 2025
41 views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
555 views

#កុមារ

អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
Tror Sopheap
January 30 2025
602 views

#កុមារ

អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត
Tror Sopheap
January 29 2025
2.6 K views

#កុមារ

បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
Tror Sopheap
January 23 2025
793 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia