កីឡា
របៀបគេង៣ទម្រង់ កាត់បន្ថយការឈឺចាប់ពេលមករដូវ សម្រួលឱ្យលំហូរឈាមដើរបានស្រួលមិនអាក់
Pheakdey Pao
September 8 2022
407 views

មករដូវម្តងៗមនុស្សច្រើនតែជួបបញ្ហាគេងមិនសូវលក់ រសាប់រសល់ ឈឺចុកពេញពោះ គេងៗខ្លាចឈាមរដូវហូរឡាក់ ឬអាចជាអាក់ក៏មាន នៅពេលព្យាយាមគេងទប់កុំឱ្យឈាមហូរចេញខ្លាំងក្រៅ ស្របនឹងបញ្ហានេះទៀតសោត ក៏អាចបង្កើតចេញជាអារម្មណ៍មួមៅ បណ្ដាលឱ្យអរម៉ូនស្ត្រេសកើតឡើងផងដែរ។

មែនទែនទៅ ចំពោះសុខភាពស្ត្រីនាពេលមករដូវ គឺត្រូវរងសម្ពាធបន្តិច សូម្បីតែការគេងក៏ពិបាកដូចគ្នា។ កត្តានេះ ដើម្បីជាដំណោះស្រាយ ក៏ដូចជាជំនួយធ្វើឱ្យគេងលក់ស្រួល កាត់បន្ថយការឈឺចាប់ពេលមករដូវ និងសម្រួលដល់លំហូរឈាមរដូវឱ្យដើរស្រួលមិនថាពេលគេងនោះ ប្រភពចេញផ្សាយ avogel បានពន្យល់បានលើកឡើងនូវរបៀបគេងចំនួន៣ទម្រង់ អាចដោះស្រាយវិបត្តិទាំងនោះបាន៖

១. គេងដូចទម្រង់អ្នកមានផ្ទៃពោះ៖ ការគេងផ្អៀងមួយចំហៀង ដោយអង្គុញជង្គង់ឡើងត្រឹមពោះ ត្រូវបានអ្នកជំនាញកំណត់ឃើញថា វាអាចជួយបន្ថយសម្ពាធលើសាច់ដុំពោះ ធ្វើឱ្យឈាមរដូវហូរចេញមកក្រៅយបានល្អ បន្ធូរអាការឈឺចាប់ពេលមករដូវ និងនាំឱ្យគេងលក់ស្រួល។ សម្រាប់អ្នកមានបញ្ហារោយចង្កេះ អាចយកខ្នើយកល់ខ្នង ដើម្បីបន្ធូរអាការបន្ថែមបាន។

២. គេងទម្រង់ដូចសង្គ្រោះបឋម៖ គេងបែរមុខទៅឆ្វេង ដើម្បីឱ្យស្របទៅនឹងទម្រង់ក្រពះ យកដៃកល់ពីក្រោមខ្នើយ ឬគេងកើយម្ចាង លើកអង្គុញជើងម្ចាងឡើង ជើងម្ខាងទៀតដាក់ត្រង់។ ការគេងបែបនេះមានលក្ខណៈពិសេសធំមួយគឺជួយសម្រួលដល់ផ្លូវដង្កើម កាត់បន្ថយអារម្មណ៍តានតឹងនាពេលគេង។ ចំណែកចំណុចពិសេសផ្សេងទៀត គឺជួយឱ្យបន្ធូរសម្ពាធសាច់ដុំពោះ និងសម្រួលដល់លំហូរឈាមរដូវបានបន្ថែមទៀត។ ក្នុងករណីប្រសិនណាមានការឈឺចាប់ខ្លាំងនាពេលអំឡុងអាចដាក់ស្អំជាមួយនឹងទឹកក្តៅដើម្បីកាត់បន្ថយអាការបន្ថែម។

៣. ដេកផ្ងារ៖ ទម្លាប់គេងផ្ងារអាចនាំឱ្យមានសម្ពាធតិចតួចទៅលើស្បូន ប៉ុន្តែគួរតែគេងឱ្យត្រង់ខ្លួន ដែលរក្សាគន្លាតជើងចេញពីគ្នាបន្តិច ដោយយកខ្នើយអោបកល់នូវត្រង់ជង្គង់ ដើម្បីសម្រួលដល់លំហូរឈាមដែលត្រូវហូរចេញ ក្នុងករណីចុកពោះអាចស្អំទឹកក្តៅបន្ថែម ប៉ុន្តែជាការណែនាំរបស់អ្នកជំនាញ គឺឱ្យអនុវត្តន៍ក្បួន២ខាងលើច្រើនជាងទៅ៣នេះ។

គួរបន្ថែមផងដែរថា សម្រាប់អ្នកមានទម្លាប់ឈឺចុកពោះពេលមករដូវគួរណាស់តែព្យាយាមធ្វើលំហាត់ប្រាណប្រភេទយូហ្គា និងសមាធិបន្ថែម ដើម្បីសម្រួលសុខភាពផ្លូវ។ ត្រង់ចំណុចនេះបានន័យថា មនុស្សស្រីកាលណាបើស្ត្រេសខ្លាំងកម្រិតអរម៉ូនក្នុងខ្លួនក៏ត្រូវប្រែប្រួលទៅតាមនោះផងដែរ ដែលកត្តានេះ ជាហេតុបង្កឱ្យវដ្តឈាមរដូវដើរមិនទៀង ឬឈាមរដូវមានពណ៌ខុសប្រក្រតី៕

Restorative yoga poses during your period or menstrual cycle Follow  @miss_sunitha on Instagram f… | Restorative yoga poses, Restorative yoga  sequence, Yoga tutorial 


អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#កីឡា

៣ជំងឺនេះនៅក្នុងខ្លួនមនុស្សតែមួយ អាយុខ្លីលឿន! ធ្វើលំហាត់ប្រាណរលាយជំងឺនេះ
Tror Sopheap
October 24 2024
351 views

#កីឡា

ទម្លាប់ខ្លាំង ១នេះឱ្យតារាចម្រៀង JungKook រក្សាវ័យកម្រចាស់ ហើយអត់ស្រ្តេស
Tror Sopheap
October 23 2024
238 views

#កីឡា

កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
Tror Sopheap
October 16 2024
142 views

#កីឡា

អស្ចារ្យមែន! គ្រាន់តែដើរពេលព្រឹក អ្នកទទួលអត្ថប្រយោជន៍ ៣នេះ កែលម្អជីវិត
Tror Sopheap
October 7 2024
203 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
195 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
259 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia