មនុស្សភាគច្រើនមានអារម្មណ៍ខ្មាស់អៀនពេលអ្នកដទៃនិយាយខ្លួនមានបញ្ហាផ្លូវចិត្ត ហើយបែរជាមិនព្រមទទួលស្គាល់វាថែមទៀត។ ពួកគេតែងឆ្លើយតបថា ខ្ញុំមិនអីទេ... ការចេះតែលាក់ទុក្ខបញ្ហាផ្លូវចិត្តម្តងបន្តិចៗ វាធ្វើឱ្យជំងឺផ្លូវចិត្តរបស់គេរីកកាន់តែធំឡើង។ តាមកញ្ញាម្នាក់(លាក់ឈ្មោះ) បានបង្ហោះលើគណនេយ្យផ្ទាល់ខ្លួនថា ខ្ញុំជាមនុស្សរីករាយណាស់ពីមុន ប៉ុន្តែមួយរយៈក្រោយមកស្ថានភាពផ្លូវចិត្តខ្ញុំស្រាប់តែចុះខ្សោយខ្លាំង។ ពេលវាចូលមកខ្លួនខ្ញុំដំបូងៗ វាមិនឱ្យខ្ញុំដឹងខ្លួនសោះ ដូចច្នេះបើបងប្អូនមានរោគសញ្ញាដូចខាងក្រោមនេះ ចូរបងប្អូនគួរទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសជំនាញខាងជំងឺផ្លូវចិត្តអោយបានទាន់ពេលវេលា៖
១. ថប់បារម្មណ៍ ; មានអារម្មណ៍ឆាប់ភ័យរន្ធត់ ឆាប់តក់ស្លុត ឆាប់ខ្លាចណាស់
២. ចេះតែញ័រទ្រូង បុកបេះដូង រឺបេះដូងលោតញ៉ាប់ខុសធម្មតា ;ការផ្លាស់ប្តូរចំណង់អាហារ
៣. ត្រជាក់ចុងដៃចុងជើងបែកញើសស្អឹតៗ ភ័យព្រួយច្រើ ; អាសារឈឺក្បាលស្មុគស្មាញ...
បើអ្នកមានបញ្ហាផ្លូវចិត្ត ឬមានរោគសញ្ញាណាមួយ វាធ្វើឱ្យបញ្ហាផ្លូវចិត្តរបស់់អ្នកកាន់តែចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ តាមលោកវែជ្ជៈបណ្ឌិត្យ យឹម សុបុត្រា ជាប្រធានផ្នែកសុខភាពផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុផ្កាឈូកថា មូលហេតុបញ្ហាផ្លូវចិត្តមានកត្តាបី គឺកត្តាសង្គម គឺបណ្ដាលមកពិមូលហេតុនៃបញ្ហាតូចៗ ជុំវិញការងារដែលខ្លួនកំពុងធ្វើ ការកើតទំនាក់ទំនងមិនរលូនជាដើម ។ កត្តាចិត្តសាស្ត្ររបស់មនុស្ស គ្រប់គ្នាសុទ្ធតែជួបបញ្ហា ហេតុនេះបើចិត្តសាស្ត្ររបស់យើងមិនរឹងមាំ ដោះស្រាយបញ្ហាមិនបាន នោះយើងងាយធ្លាក់ក្នុងជំងឺផ្លូវចិត្តនេះណាស់។ កត្តាជីវសាស្ត្រ ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹងច្រើន នោះធ្វើឱ្យប្រព័ន្ធខួរក្បាលចុះខ្សោយ បូករួមនឹងការមានបញ្ហាកើតឡើងដូចជា អំពើហិង្សាជាដើម អូសបន្លាយយូរៗទៅ នឹងអាចបណ្ដាលឱ្យអ្នកកើតមានជំងឺផ្លូវចិត្តមួយនេះ”។
នេះជាកត្តាហានិភ័យធំណាស់សម្រាប់សុខភាពផ្លូវចិត្តរបស់មនុស្សគ្រប់គ្នា បើអ្នកមិនព្យាយាមដោះស្រាយនេះទេ វានឹងរីកធំឡើង ធ្វើឱ្យសុខភាពផ្លូវចិត្តកាន់តែចុះខ្សោយរហូតមានគំនិតគិតខ្លីថែមទៀត។ នេះមិនមែនជាដំណោះស្រាយនោះទេ។ អ្នកត្រូវតែរកអ្នកជំនាញចិត្តសាស្រ្ត និងវេជ្ជបណ្ឌិតដើម្បីព្យាបាល កុំឱ្យជំងឺនេះមានឥទ្ធិពលមកគ្រប់គ្រងលើជីវិតអ្នកទាំងមូល៕
អត្ថបទដោយ៖ ទ្រ សុភាព