ជំងឺ
ពេទ្យឥណ្ឌាបង្ហើបពី ក្បួនសម្លាប់បាក់តេរីមាត់ធ្មេញមិនចាយលុយមួយរៀល &មានប្រសិទ្ធភាពខ្ពស់

មនុស្សគ្រប់គ្នាប្រហែលនិយមខ្ពុរមាត់ជាប្រចាំជាមួយអំបិល ឬទឹកអំបិល នៅពេលយប់មុនចូលគេង។ តើការខ្ពុរមាត់ជាប្រចាំជាមួយអំបិលអាចមានគ្រោះថ្នាក់ទេ?

បើយោងតាមប្រភព Practo បានបញ្ជាក់ច្បាស់ៗថា ការសម្អាតមាត់របស់អ្នកជាមួយនឹងទឹកអំបិលក្ដៅឧណ្ហៗមានអត្ថប្រយោជន៍ជាច្រើនក្នុងការព្យាបាល ពីព្រោះថាទឹកអំបិលក្ដៅឧណ្ហៗមានផ្ទុកអំបិល និងសារធាតុរ៉ែ ដែលល្អសម្រាប់រាងកាយមនុស្ស។ នៅក្នុងនោះដែរ លោកទន្តជ្ជបណ្ឌិត N Srinivas ជនជាតិឥណ្ឌាបាននិយាយថា ទឹកអំបិលក្ដៅឧណ្ហៗមិនធ្វើឱ្យរលាងភ្នាសរំអិលនៃប្រហោងធ្មេញ។

នៅក្នុងនោះដែរ ទន្តបណ្ឌិតជាច្រើន បានណែនាំថា ការប្រើប្រាស់ទឹកអំបិលខ្ពុរមាត់ជួយជម្រះមេរោគ បន្ធូរអារម្មណ៍ ពីព្រោះអំបិលជួយព្យាបាល។ រឹតតែពិសេសនោះ ការខ្ពុរមាត់ដោយទឹកអំបិល គឺជួយកាត់បន្ថយការរលាកដោយការសម្លាប់មេរោគ បាក់តេរី និងបញ្ជូនកោសិកាឈាមសទៅកម្ចាត់មេរោគផងដែរ។

ពិតមែនហើយ វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានមេរោគតាមប្រហោងធ្មេញ មាត់មានដំបៅ ឈឺបំពង់ក ឬផ្តាសាយ។ ជនជាតិអេហ្ស៊ីប ក្រិក និងចិនបានប្រើប្រាស់ទឹកប្រៃ ដើម្បីព្យាបាលជំងឺអញ្ចាញធ្មេញតាំងពីយូរយារណាស់មកហើយ។

ចំពោះការរៀបចំទឹកអំបិលក្ដៅឧណ្ហៗ គឺមានលក្ខណៈសាមញ្ញាណាស់ ដោយគ្រាន់តែដាក់អំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ហើយមួយវិញទៀតអ្នកក៏អាចបន្ថែមអំបិលមួយស្លាបព្រាកាហ្វេទៀត នៅពេលដែលអ្នកសុំាជាមួយទឹកអំបិល។ បន្ទាប់មកអ្នកត្រូវដាក់ទឹកអំបិលក្នុងមាត់ រួចធ្វើការខ្ពុរដោយបឺតទឹកទៅវិញទៅមកតាមជើងធ្មេញយឺតៗក្នុងរយៈពេល ៣០វិនាទី រួចខ្ជាក់ទឹកអំបិលចេញ បន្ទាប់មកខ្ពុរជាមួយទឹកអំបិលក្ដៅឧណ្ហៗនោះចំនួន០២ទៅ០៣ដងទៀតជាការស្រេច។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត បានបន្ថែមថា អត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកអំបិលជួយសន្សំសំចៃលុយ ងាយស្រួលធ្វើនៅផ្ទះ និងងាយស្រួលប្រើប្រាស់។​ ទោះបីជាមានអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការលាងមាត់ដោយទឹកប្រៃក៏ដោយ វាមិនអាចត្រូវបានប្រើជាជម្រើសសម្រាប់ការថែទាំមាត់កុមារនោះទេ៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ជំងឺ

ឈប់ទៅ! ហូបអាហារនេះញឹក មិនយូរទេកើតមហារីកពោះវៀនធំលឿន
Tror Sopheap
March 24 2025
11.7 K views

#ជំងឺ

វេជ្ជបណ្ឌិត ចាន់ភក្តី បញ្ជាក់ថា ទម្លាប់ ៣នេះ កាត់ស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
March 23 2025
543 views

#ជំងឺ

ផ្លែឈើ ១នេះ ប៉ូវខួរក្បាលចងចាំ ប្រឆាំងជំងឺមហារីក និងបេះដូង
Tror Sopheap
March 20 2025
2.2 K views

#ជំងឺ

អ្នកជំនាញថា ផឹកកាហ្វេមុនម៉ោងនេះ កុំឱ្យអ្នកផ្ទុះដាច់សរសៃឈា.មបេះដូងអាយុ.ខ្លី
Tror Sopheap
March 18 2025
2.6 K views

#ជំងឺ

វេជ្ជបណ្ឌិតថា៖ ផ្លែឈើអស្ចារ្យ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
Tror Sopheap
March 18 2025
6.5 K views

#ជំងឺ

ហានិភ័យ! មនុស្សពេញវ័យ ១នាក់ក្នុងចំណោម ៥នាក់ប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែ?
Tror Sopheap
March 18 2025
1.6 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia