ជំងឺ
អ្នកជំនាញរកឃើញ ៥៧%ប្រឈមកើតជំងឺដាច់សរសៃឈា.មខួរក្បាល បើផឹកស្រាបៀរលើសចំនួនកំណត់នេះ
MC LyHouy
November 10 2022
224 views

តើអ្នកផឹកស្រាបៀរជាប្រចាំទេ? ឬផឹកយូរៗម្តង? បើគិតថាមធ្យម មួយខែអ្នកផឹកស្រាបៀរអស់ប៉ុន្មានកំប៉ុងដែរ? ការផឹកស្រាបៀរ ឬគ្រឿងស្រវឹងផ្សេងៗបានក្លាយជាចំណុចកណ្តាលនៃការជួបជុំមិនថាក្នុងការជួបជុំសប្បាយ ឬជួបជុំកើតទុក្ខនោះទេ រហូតដល់មានពាក្យនិយាយបន្តៗគ្នាថា “សប្បាយក៏ផឹក កើតទុក្ខក៏ផឹក”។ ប៉ុន្តែតើការផឹកជាញឹកញាប់ ក្នុងបរិមាណច្រើនៗបែបនេះ អាចប្រឈមនឹងជំងឺ ឬគ្រោះថ្នាក់ដល់ជីវិតឬទេ? ចម្លើយប្រាកដជាប៉ះពាល់ខ្លាំងណាស់, ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញពីផលប៉ះពាល់ដល់សុខភាព ជីវិត និងសេដ្ឋកិច្ចរបស់អ្នកនិយមផឹកគ្រឿងស្រវឹងច្រើន ប៉ុន្តែសាមីខ្លួនផ្ទាល់ហាក់បីដូចជាមើលរំលង។

កាលពីពេលថ្មីៗនេះ ការសិក្សាបានរកឃើញថា អ្នកផឹកគ្រឿងស្រវឹង មានហានិភ័យដល់ទៅ៥៧%ក្នុងការកើតមានជំងឺស្ទះឬដាច់សរសៃឈាមខួរក្បាល ដែលគំរាមគំហែងយ៉ាងខ្លាំងដល់អាយុជីវិត។

នៅក្នុងការសិក្សា១របស់ INTERSTROKE ដែលត្រូវបានសហការដឹកនាំដោយសាកលវិទ្យាល័យ Galway និងត្រូវបានបោះពុម្ពផ្សាយនៅក្នុង Neurology ដោយមានអ្នកចូលរួមចំនួន២៥,៨៤៨នាក់មកពី ២៧ប្រទេសផ្សេងៗគ្នា។ នៅក្នុងនោះ ២៥%នៃអ្នកចូលរួមជាអ្នកកំពុងផឹកស្រា ១៦,៧%ជាអតីតអ្នកផឹក និង ៥៨,៣%មិនធ្លាប់ផឹកទាល់តែសោះ។

ជាលទ្ធផលពីអ្នកចូលរួម អ្នកដែលផឹកស្រាក្នុងបរិមាណខ្ពស់១៤ កែវ/កំប៉ុងក្នុងមួយសប្តាហ៍សម្រាប់ស្ត្រី និងច្រើនជាង ២១កែវ/កំប៉ុងសម្រាប់បុរស អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដល់ទៅ៥៧% ។ ក្នុងពេលជាមួយគ្នានេះ ការផឹកស្រាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃជំងឺស្ទះសរសៃឈាមខួរក្បាល (ischaemic stroke) ចំនួន ២៩% ហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាលគ្រប់ប្រភេទចំនួន៣៩% និងហានិភ័យខ្ពស់នៃការហូរឈាមក្នុងខួរក្បាលដល់ទៅ៧៦% ។

ជាមួយគ្នានេះ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ Johna Burdeos, RD, បានប្រាប់ទៅកាន់ប្រភព Eat This, Not that! ទៀតថា “ការផឹកគ្រឿងស្រវឹងកម្រិតធ្ងន់ អាចកាត់ផ្តាច់លំហូរឈាម ដែលបណ្តាលឱ្យមាន ការវាយប្រហារទៅកាន់ខួរក្បាល ឬដាច់សរសៃឈាមខួរក្បាលនេះ។” លោកបានបន្ថែមទៀតថា មិនថាគ្រឿងស្រវឹង បៀរ សុទ្ធតែអាក្រក់ទាំងអស់នោះទេ សំខាន់អ្នកត្រូវចេះជ្រើសរើសវាយកមកទទួលទាន ហើយទទួលទានក្នុងកម្រិតដែលអ្នកជំនាញណែនាំ៕

អត្ថបទដោយ៖ កញ្ញា លីហួយ



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia