រយៈពេល ៣ខែចុងក្រោយនេះ មានវេជ្ជបណ្ឌិតមួយចំនួនបានបង្ហោះសារលើបណ្តាញសង្គម Facebook ថាមានចំនួនអ្នកកើតជំងឺទឹកនោមផ្អែមចូលមន្ទីពេទ្យរាងកើនឡើងដែរ។ សូម្បីតែយុវជនមានអាយុ ២៥ទៅ៣០ឆ្នាំក៏កើតជំងឺទឹកនោមផ្អែមដែរ។ ព្រោះតែភេសជ្ជៈ និងអាហារសម្បូរជាតិស្ករ និងជាតិប្រៃ។ សម្រាប់កើតជំងឺមួយនេះ អាចមានពីការបន្តពូជ និងតាមរយៈរបបអាហារអស់ជាច្រើនឆ្នាំ។ យោងតាមវេជ្ជបណ្ឌិត Tricia Pingel ជាអ្នកជំនាញខាងផ្នែកចំណីអាហារ បាននិយាយថា នៅក្នុងការសិក្សាបានបង្ហាញការញ៉ាំអាហារសម្បូរជាតិប្រៃ និងផ្អែមលើសកម្រិតអស់ជាច្រើនឆ្នាំពិតជាអាចនាំសុខភាពឱ្យប្រឈមទៅនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ នាពេលអនាគត”។ ដើម្បីការពារជំងឺទឹកនោមផ្អែម មានវិធី១ ដើម្បីបញ្ចុះជាតិស្ករក្នុងឈាម កុំឱ្យវាលើសកម្រិតលើប្រព័ន្ធរាងកាយ តើមានវិធី១ណា?
មានគេនិយាយជាច្រើនថា មានថ្នាំការពារជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺច្រើនមុខ ប៉ុន្តែគ្មានថ្នាំមួយណាល្អស្មើនឹងថ្នាំហាត់ប្រាណនោះទេ។ អ្នកជំងឺភាគច្រើន វេជ្ជបណ្ឌិតតែងតែជម្រុញឱ្យធ្វើលំហាត់ប្រាណរហូតហ្នឹង។ យោងតាមសកលវិទ្យាល័យ Health Harvard បានចុះផ្សាយថា ស្រ្តីមានជំងឺទឹកនោមផ្អែមប្រភេទទី២ ការចំណាយពេលយ៉ាងហោចណាស់ ៤ម៉ោងក្នុងមួយសប្តាហ៍ក្នុងការធ្វើលំហាត់ប្រាណ ជួយកាត់បន្ថយហានិភ័យចំពោះការវិវត្តទៅជាជំងឺនេះតិចជាង ៤០% ជាងអ្នកមិនធ្វើលំហាត់ប្រាណទល់តែសោះ”។ ការធ្វើលំហាត់ប្រាណជួយស្រូបជាតិស្ករ បំបែកជាតិចេញពីរាងកាយរបស់អ្នកឱ្យក្លាយជាថាមពលដំណើរការរាងកាយនេះឯង។ អ្នកអាចសាកពិសោធន៍ដោយខ្លួនឯងថា ពេលអ្នកផឹកភេសជ្ជៈមួយកំប៉ុង ១០នាទីក្រោយមក អ្នកអាចសាកល្បងធ្វើហាត់ប្រាណ ជាតិស្ករនឹងធ្លាក់ចុះមិនខានទេ។
សូម្បីតែលោកស្រី Kathy W. Warwick ជាវេជ្ជបណ្ឌិត និងអ្នកនិពន្ធប្រចាំ Healthline បានលើកឡើងថា ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃនេះ ជួយបង្កើនការផ្លាស់ប្តូរកោសិការបស់លំពែងអាចផលិតជាតិស្ករឡើងវិញ។ វាជួយបញ្ចុះជាតិស្ករលាងសរសៃឈាមបានប្រសើរឡើង។ ហើយលំហាត់ប្រាណក៏ជួយសាច់ដុំរបស់អ្នកក្នុងការប្រើជាតិស្ករក្នុងឈាម ដើម្បីបង្កើនថាមពល និងការកន្ត្រាក់សាច់ដុំ។ ព្រោះសកម្មភាពរាងកាយក៏អាចជួយអ្នកការគ្រប់គ្រងគីឡូ កុំឱ្យលើសកម្រិតជាតិស្ករខ្លាំងឡើងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
សៀវភៅ "លំហូរចិត្ត" លោកអ្នកអាទិញតាម https://t.me/hangchhengH24