នៅប្រទេសជប៉ុន ឪពុកម្តាយជាច្រើនចាប់ផ្តើមផ្តល់របបអាហារដល់ទារកតូចរបស់ខ្លួនជាមួយនឹងបបរស ដែលចម្អិនតាមក្បួនជប៉ុន ដោយប្រើប្រាស់នូវអង្ករក្នុងស្រុក១ស្លាបព្រាបាយម្តងក្នុងមួយថ្ងៃ។ បបរសដែលដាំដោយអង្ករជប៉ុនត្រូវបានរៀបចំឡើងដោយមាន អង្ករ ទឹក កូនកែវតូចមួយ។ មុនពេលធ្វើការចំណី ឪពុកម្ដាយវាយអង្ករនោះរហូតដល់ក្លាយទៅជាម្សៅរលោងចូលគគ្នា។ នេះបើយោងតាមប្រភព SATAKE។
បើស្ដាប់មើលទៅមិនស្រួលដាំដូចដាំបបរសតាមរបៀបខ្មែរយើងសោះ ប៉ុន្តែតាមពិតទៅវាមិនពិបាកទេ ឪពុកម្ដាយជប៉ុននឹងបង្ហាញអ្នកអំពីវិធីងាយស្រួលបំផុតក្នុងការដាំបបរសបែបជប៉ុន ដែលឪពុកម្តាយជាច្រើនកំពុងតែធ្វើសម្រាប់កូនតូចៗរបស់ពួកគេជានិច្ច។
ជាដំបូងអ្នកត្រូវដាក់អង្ករដែលសម្អាតស្អាតជាមួយទឹកក្នុងឆ្នាំងដាំបាយ ដូចដែលអ្នករៀបចំដាំបាយសព្វដង។ បន្ទាប់មកដាក់អ្នកត្រូវរកពែងតូចស្អាតមួយដែលធន់នឹងកំដៅ ដាក់ចំកណ្តាលនៃឆ្នាំងដាំបាយរបស់អ្នក។ បន្ទាប់មកអ្នកត្រូវដាក់អង្ករ ០១ស្លាបព្រាបាយ និងទឹកចំនួន១០ស្លាបព្រានៅខាងក្នុងពែងតូចស្អាតនោះ រួចគ្រាន់តែចុចប៊ូតុងចម្អិនជាការស្រេច។ បន្ទាប់ពីឆ្អិនរួចហើយត្រូវបំបែកបបរសទៅជាបំណែកៗ ហើយញែកមួយបំណែកតូចៗសម្រាប់ថ្ងៃនីមួយៗ។ មួយវិញៗទៀតបំណែកដែលនៅសល់ត្រូវដាក់ជាកញ្ចប់តូចៗ ហើយអាចរក្សាទុកក្នុងទូទឹកកករបស់អ្នក។
គួរបញ្ជាក់ថា ការវិវឌ្ឍន៍ប្រែប្រួលអាស្រ័យលើទារក ប៉ុន្តែការបំបៅបបរស ០១ស្លាបព្រាជារៀងរាល់ថ្ងៃយ៉ាងហោចណាស់បីថ្ងៃជាប់គ្នា ហើយអ្នកអាចបង្កើនដល់០៣ស្លាបព្រានៅថ្ងៃទី០៧។ ហើយនៅពេលដែលទារកអាចលេបបាន អ្នកអាចបញ្ចូលបន្លែតូចៗជាច្រើនប្រភេទដូចជា ការ៉ុត និងល្ពៅជាដើម។
ជាថ្មីម្តងទៀតអ្នកអាចបង្កើនបរិមាណបន្លែបន្តិចម្តងៗ ដោយចាប់ផ្តើមពី ០១ស្លាបព្រាក្នុងមួយថ្ងៃ។ វិធីទាំងនេះ ទារកអាចញ៉ាំបបរសជាមួយបន្លែជាច្រើនប្រភេទដូចជា តៅហ៊ូ ត្រីសាឌីនស្ងួត ត្រីសាច់សជាដើម។ នៅពេលដែលទារកនឹងអាចទំពារអាហារដោយប្រើអណ្តាតរបស់គេបាន។ នោះមានន័យថាវាដល់ពេលដែលត្រូវកាត់បន្ថយការទទួលទានបបរ ហើយអាចទទួលអាហារជីវៈជាតិនានាបាន។
ជាការពិតណាស់ គ្រួសារភាគច្រើននៅក្នុងប្រទេសជប៉ុនចូលចិត្តញុំាបាយណាស់ ពីព្រោះវាជាអាហារដំបូងបំផុតសម្រាប់ទារករបស់ពួកគេ។ មូលហេតុសំខាន់ៗមានដូចខាងក្រោម៖
១. អង្ករជាប្រភពថាមពល ជាអាហារសំខាន់ចម្បង។
២. អង្ករមានរសជាតិផ្អែមងាយស្រួលលេប។
៣. អង្ករត្រូវបានស្រូបយកជីវៈជាតិបានយ៉ាងល្អ។
៤. អង្ករមិនបង្កអាឡែហ្ស៊ីនោះទេ។
៥. អង្ករល្អ ដែលអាចញុំាជាមួយនឹងអាហារផ្សេងទៀត។
៦.អង្ករល្អសម្រាប់ការលូតលាស់រាងកាយរបស់កុមារ។
ជាការពិតណាស់ បើយោងតាមប្រភព Business Insider លើលទ្ធផលនៃការសិក្សាសុខភាពទូទាំងពិភពលោកដ៏ធំដែលបានចុះផ្សាយថា ប្រសិនបើអ្នកជាកូនដែលកើតនៅក្នុងប្រទេសជប៉ុនសព្វថ្ងៃនេះ អ្នកត្រូវបានគេព្យាករណ៍ថា នឹងរីករាយទាំងអាយុវែងបំផុត និងជីវិតដែលមានសុខភាពល្អបំផុត ហើយរបៀបរស់នៅ និងការហូបចុក គឺជាហេតុផលធំមួយដែលធ្វើឱ្យមានសុខភាព និងភាពវៃឆ្លាត។