ជំងឺ
តើការពុកឆ្អឹងបណ្ដាលមកពីមូលហេតុអ្វី?​ មនុស្សប្រភេទណាដែលប្រឈមនឹងការកើតជំងឺនេះ?

ជំងឺពុកឆ្អឹងជា ជំងឺមួយដែលបណ្ដាលឱ្យឆ្អឹងចុះខ្សោយ អាចងាយប្រឈមនឹងការបាក់ឆ្អឹង។ ជំងឺនេះច្រើនតែមានទៅលើមនុស្សវ័យចំណាស់ និងវិវត្តន៍ដោយមិនមានរោគសញ្ញា ឬការឈឺចាប់ណាមួយឡើយ ហើយជាធម្មតាវាមិនត្រូវបានរកឃើញទេ រហូតដល់ទាល់តែស្ថានភាពឆ្អឹងធ្លាក់ចុះខ្សោយពិបាកក្នុងការធ្វើសកម្មភាពតែម្តង។ ភាគច្រើននេះ គឺកើតមាននៅត្រង់បរិវេណឆ្អឹងត្រគាក សន្លាក់ដៃជើង និងឆ្អឹងខ្នង។

កត្តានេះផងដែរ ជាសំណួរដែលចោទមាននោះលើកឡើងថា តើមនុស្សប្រភេទណាងាយប្រឈមនឹងជំងឺពុកឆ្អឹងនេះ ហើយជំងឺនេះវាកើតឡើងដោយសារមូលហេតុអ្វី?

យោងតាមការចុះផ្សាយរបស់គេហទំព័រ clevelandclinic​ ឱ្យដឹងថា មានចំនួនមនុស្សប្រមាណ ២០០ លាននាក់ នៅទូទាំងពិភពលោកអាចកើត ជំងឺពុកឆ្អឹង។ តួយ៉ាង ដូចជានៅសហរដ្ឋអាមេរិក មានមនុស្សប្រឈមជំងឺនឹងនេះប្រមាណ៥៤ លាននាក់​ឯណោះ។ ជំងឺពុកឆ្អឹងកើតឡើង ទាំងបុរស និងស្ត្រី ប៉ុន្តែសម្រាប់ស្ត្រីមានហានិភ័យកើតជំងឺច្រើនជាងបុរសរហូតដល់៤ ដង។

ដោយហេតុថា បច្ចុប្បន្ននេះមានបុរសប្រហែល លាននាក់នៅក្នុងសហរដ្ឋអាមេរិកដែលមានជំងឺពុកឆ្អឹង និងប្រហែល ១២ លាននាក់ទៀតដែលមានហានិភ័យនៃការវិវត្តទៅជាជំងឺនេះ។ ខណៈដែលចំពោះស្រ្តីដែលមានអាយុ ៥០ឆ្នាំឡើង ស្រ្តីដែលអស់រដូវ ម្នាក់ក្នុងចំណោម ២ នាក់ និងបុរស ១នាក់ក្នុងចំណោម ៤នាក់ មានបញ្ហាបាក់ឆ្អឹងទាក់ទងនឹងជំងឺពុកឆ្អឹងក្នុងជីវិត។ ជាងនេះទៀតសោត ចំពោះមនុស្សប្រមាណជា ៣០%ផ្សេងទៀតត្រូវបានគេរកឃើញថា មានដង់ស៊ីតេឆ្អឹងទាប ដែលធ្វើឲ្យពួកគេប្រឈមនឹងការវិវត្តទៅជាជំងឺពុកឆ្អឹង ដោយស្ថានភាពនេះត្រូវបានគេហៅថា osteopenia ។

ចំពោះមូលហេតុដែលបណ្ដាលឱ្យពុកឆ្អឹង៖ អ្នកស្រាវជ្រាវនៅតែមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃជំងឺពុកឆ្អឹងច្បាស់លាស់ប៉ុន្មានទេ ​គ្រាន់តែការស្រាវជ្រាវបានខ្លះបង្ហាញថា វាអាចមកពីទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនធំ៖

- ទម្លាប់នៃការញ៉ាំ៖ មនុស្សងាយប្រឈមនឹងជំងឺពុកឆ្អឹង ប្រសិនបើរាងកាយមិនមានជាតិកាល់ស្យូម និងវីតាមីន D គ្រប់គ្រាន់។

- របៀបរស់នៅ៖ មនុស្សដែលមានរបៀបរស់នៅបែបស្ងប់ស្ងាត់ (អសកម្ម) មិនសូវមានសកម្មភាពដូចជាការហាត់ប្រាណ...ជាដើម មានហានិភ័យខ្ពស់នៃជំងឺពុកឆ្អឹង។

-ការប្រើប្រាស់ថ្នាំជក់៖ ការជក់បារីបង្កើនហានិភ័យនៃការបាក់ឆ្អឹងផងដែរ។

-ការប្រើប្រាស់គ្រឿងស្រវឹង៖ ការទទួលទានភេសជ្ជៈមានជាតិអាកុល ឬគ្រឿងស្រវឹងពីរដងក្នុងមួយថ្ងៃ (ឬច្រើនជាងនេះ) បង្កើនហានិភ័យនៃជំងឺពុកឆ្អឹង។

-ប្រវត្តិគ្រួសារក៏ដើរតួក្នុងហានិភ័យនៃជំងឺពុកឆ្អឹង៖ ប្រសិនបើឪពុកម្តាយ ឬជីដូនជីតារបស់អ្នកមានសញ្ញាណាមួយនៃជំងឺពុកឆ្អឹង ដូចជាការបាក់ឆ្អឹងត្រគាកបន្ទាប់ពីដួលតិចតួច អ្នកអាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមួយនេះដូចគ្នា។

-លក្ខខណ្ឌវេជ្ជសាស្ត្រ និងថ្នាំមួយចំនួនបង្កើនហានិភ័យ៖ ប្រសិនបើអ្នកមានបញ្ហាសុខភាព ស្ថិតនៅក្នុងលក្ខខណ្ឌខាងក្រោម ដែលមួយចំនួនទាក់ទងនឹងកម្រិតអរម៉ូនមិនទៀងទាត់ ក៏អាចនឹងផ្សាភ្ជាប់ទៅនឹងបញ្ហាពុកឆ្អឹង៖

- ក្រពេញទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត ឬក្រពេញ Adrenal សកម្មខ្លាំងពេក។

- ប្រវត្តិនៃការវះកាត់ Bariatric (សម្រកទម្ងន់) ឬការប្តូរសរីរាង្គ។

- ការព្យាបាលដោយអរម៉ូនសម្រាប់ជំងឺមហារីកសុដន់ ឬក្រពេញប្រូស្តាត ឬប្រវត្តិនៃការមករដូវមិនទៀងទាត់។

- ជំងឺ Celiac ឬជំងឺរលាកពោះវៀន។

រោគសញ្ញានៃជំងឺពុកឆ្អឹងមានដូចជា៖ ជាធម្មតាជំងឺនេះមិនមាន រោគសញ្ញាទេ។ នោះហើយជាមូលហេតុដែលជួនកាលវាត្រូវបានគេហៅថាជា ជំងឺស្ងប់ស្ងាត់។ ទោះយ៉ាងណាក៏ដោយ អ្នកគួរតែប្រយ័ត្ននៅពេលមានរោគសញ្ញាមួយចំនួនដូចជា៖

- ការបាត់បង់កម្ពស់ (ខ្លីជាងមួយអ៊ីញ ឬច្រើនជាងនេះ)

- ដង្ហើមខ្លី (សមត្ថភាពសួតតូចជាងមុន)

- ឈឺចាប់នៅផ្នែកខាងក្រោមខ្នង

- ងាយបាក់ឆ្អឹងក្នុងលក្ខខណ្ឌជួយបញ្ហាគ្រោះថ្នាក់តិចតួច...។

វិធីព្យាបាល៖ ចំពោះអ្នកមានបញ្ហាជំងឺនេះ គឺត្រូវតែតាមដានសុខភាពជាមួយនឹងក្រុមគ្រូពេទ្យជំនាញឱ្យបានទៀងទាត់ និងទទួលយកការព្យាបាលស្របតាមវេជ្ជបញ្ជារបស់ពេទ្យដោយមានថ្នាំជាច្រើនប្រភេទស្របតាមស្ថានភាពឆ្អឹង ដើម្បីព្យាបាល ដូចជាការថែទាំសុខភាពរបស់អ្នក​ ព្យាបាលដោយអរម៉ូននិងអរម៉ូន, ប៊ីសផូស្វ័រ,ភ្នាក់ងារអាណាបូលីក ព្យាបាលដោយអាហារបំប៉នដូចជាជាតិកាល់ស្យូម វីតាមីនD …ជាដើម៕


អត្ថបទដោយ៖ ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia