គំនិតរកស៊ី
អ្នកវិទ្យសាស្រ្ដាអាមេរិក ទម្លាយពីមូលហេតុដែលមនុស្សខ្លះអាចរស់បាន១០០ឆ្នាំ ឬក៏ចាស់ជាងនេះ

អ្នកវិទ្យាសាស្ត្រអាមេរិកនៅសាកលវិទ្យាល័យ Boston និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Tufts បានចាប់ដៃគ្នាសិក្សាលើមូលហេតុអ្វីបានជាមនុស្សខ្លះមានអាយុរស់នៅបានរហូតដល់១០០ឆ្នាំ ឬចាស់ជាងនេះ ដោយពួកគេបានអះអាងថា មូលហេតុមនុស្សដែលរស់នៅបានរហូតដល់១០០ឆ្នាំ ឬចាស់ជាងនេះ ក៏ព្រោះតែពួកគេមានកោសិកាភាពស៊ាំខ្លាំង ដែលអាចការពារខ្លូនបានខ្ពស់ពីជំងឺដែលមកបៀតបៀនរាងកាយ។ នេះបើយោងតាមការចុះផ្សាយរបស់វែបសាយ Vnexpress កាលពីថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

ជាការពិតណាស់ធម្មតាប្រព័ន្ធភាពស៊ាំដែលមាននៅក្នុងរាងកាយរបស់យើងត្រូវបានប៉ះពាល់នឹងមេរោគ និងបាក់តេរីដែលបង្កជំងឺ ខណៈមេរោគទាំងនោះមិនមែនសុទ្ធសឹងតែអាក្រក់ចំពោះរាងកាយយើងនោះទេ មេរោគខ្លះវាចូលទៅដើម្បីបង្កើតទៅជាប្រព័ន្ធភាពស៊ាំការពារជំងឺផ្សេងៗដែលយើងត្រូវរៀនសម្របខ្លួនទៅនឹងពួកវានាពេលអនាគត។ សមត្ថភាព​របស់​ប្រព័ន្ធ​នេះមានតួនាតី​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​ឆ្លង​មេរោគ​ធ្លាក់​ចុះ​តាម​អាយុ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រសន្មត់ថា ប្រព័ន្ធភាពស៊ាំរបស់មនុស្សដែលមានអាយុដល់ទៅ១០០ឆ្នាំ រឹតតែខ្លាំងជាងមុន ជាហេតុធ្វើឱ្យពួកគេយកឈ្នះលើជំងឺកាន់តែងាយស្រួល។

ដើម្បី​បញ្ជាក់​ពី​ចំណុច​នេះ អ្នកជំនាញ​បាន​វិភាគ​កោសិកា​ភាពស៊ាំ​ក្នុង​ឈាម​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ ៧នាក់ ដែលមាន​អាយុ​លើសពី ១០០ឆ្នាំ​នៅ​អាមេរិក​ខាងជើង។ ពួកគេបានកំណត់លំនាំជាក់លាក់នៃភាពចាស់ និងអាយុជីវិតរបស់មនុស្ស បន្ទាប់មកពួកគេបានប្រៀបធៀបព័ត៌មាននេះជាមួយនឹងទិន្នន័យរបស់អ្នកដទៃដែលមានអាយុកាលជាមធ្យម៧០ ទៅ៨០ឆ្នាំ ហើយបានរកឃើញថាគំរូភាពស៊ាំរបស់មនុស្សដែលមានអាយុលើសពី ១០០ឆ្នាំ មិនធ្វើតាមលំដាប់នៃភាពចាស់តាមធម្មជាតិនោះទេ។

ជាមួយគ្នានេះផងដែរអ្នកនិពន្ធ Paola Sebastiani នាយកមជ្ឈមណ្ឌលសម្រាប់វិធីសាស្រ្តវិទ្យាសាស្ត្របរិមាណ និងទិន្នន័យ និងវិទ្យាស្ថានស្រាវជ្រាវគ្លីនិក និងសុខភាពបាននិយាយថា ការរកឃើញនេះគាំទ្រការសន្មត់ថាមនុស្សរាប់រយនាក់មានកត្តាការពារនៅក្នុងខ្លួនរបស់ពួកគេដែលបង្កើនសមត្ថភាពរបស់ពួកគេក្នុងការជាសះស្បើយពីជំងឺ ឬការឆ្លងមេរោគ។

យោងតាមលោក Stefano Monti សាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រ ជីវស្ថិតិ និងជីវព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យ Boston វាមិនច្បាស់ទេថាតើភាពស៊ាំពិសេសនេះគឺជាហ្សែន ឬការរួមបញ្ចូលគ្នានៃកត្តាខាងក្រៅ។ អ្នកវិទ្យាសាស្ត្រសង្ឃឹមថា លទ្ធផលនៃការសិក្សានេះអាចជាមូលដ្ឋានសម្រាប់អភិវឌ្ឍការព្យាបាលវេជ្ជសាស្រ្តសម្រាប់មនុស្សវ័យចំណាស់របស់ពិភពលោក៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
144 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
933 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia